» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6339 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696510 នាក់

បែកធ្លាយករណីគុបគិតគ្នារំលោភយកដីព្រៃស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន សរុបប្រមាណជាង៤០០ហិកតា

 

ព្រះវិហារ៖ករណីយ៍នេះបើតាមមន្ត្រីជំនាញឲ្យដឹងថាលោក ប៉ុង សារ៉ាវុធ(អ្នកនៅសៀមរាប) ដែលជាតំណាងឱ្យសាច់ញាតិចំនួន ២០គ្រួសារ បានឲ្យដឹងថា គាត់បានប្រមូលថវិកាទិញដីទីតាំងនេះពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ក្នុងនោះ មានដីទំហំ ១០ហិកតា ដែលមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) និងផ្ទៃដីផ្សេងទៀត មានត្រឹម លិខិតបញ្ជាក់ពីភូមិ-ឃុំ និងមានបង្កាន់ដៃបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ។a land koulae1 

សម្រាប់ស្ថានភាពជាក់ស្តែងម្ចាស់ទីតាំងបានឈូសឆាយដាំដំណាំយុទ្ធសាស្ត្រ មានដូចជា៖ ដូង ២០ហិកតា, ស្វាយ ១០០ហិកតា និងក្រូច ២០ហិកតា (តែត្រូវភ្លើងឆេះខូចខាតអស់មួយចំនួន)។ ក្រៅពីនេះ ពួកគាត់បានជួលប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ១៣គ្រួសារ ឱ្យជួយដាំដុះ និងធ្វើស្រែ។

 តំណាងម្ចាស់ដីបញ្ជាក់ថា ទើបតែនៅឆ្នាំ២០២៣ កន្លងទៅនេះទេ ដែលពួកគាត់ ទទួលបានព័ត៌មានថាដីរបស់គាត់មួយផ្នែកស្ថិតក្នុងតំបន់ការពារធម្មជាតិហើយពួកគាត់បញ្ជាក់ថាគ្មានចេតនាធ្វើសកម្មភាពណាមួយឱ្យប៉ះពាល់ដល់ដីព្រៃនោះឡើយ។

តាមការវាយតម្លៃនិងផ្ទៀងផ្ទាត់ទិន្នន័យបន្ទាប់ពីម្ចាស់ទីតាំងបានផ្តល់ឯកសារកាន់កាប់ដីធ្លីមួយចំនួន (ឯកសារនៅសល់គ្រោងនឹងប្រគល់ជូននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦) ព្រមទាំងផ្តល់ទិន្នន័យ និយាមកាផ្ទៃដីទាំងស្រុងរួចមក មន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការផ្ទៀងផ្ទាត់ និងរកឃើញលទ្ធផល ដូចខាងក្រោម៖

សូមបញ្ជាក់ថាផ្ទៃដីកសិដ្ឋានសរុបមានទំហំ ៥០៩,៧០ហិកតា៖តែ ក្នុងនោះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)តែ ចំនួន ១០ហិកតា។ ចំពោះដីប្លង់រឹងនេះមន្ទីរបរិស្ថានខេត្ត នឹងស្នើសុំទិន្នន័យ (Shapefile) ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីយកមកត្រួតស៊ីគ្នា (Overlay) ពិនិត្យមើលទីតាំងជាក់ស្តែងនៅលើផែនទី។

ផ្ទៃដីដែលគេកាន់កាប់ស្ថិតក្នុងតំបន់ការពារធម្មជាតិមានទំហំ ២៣៦,៩១ហិកតា៖ នៅលើទីតាំងនេះមានការកសាងទំនប់ទឹក ធ្វើស្រែសរីរាង្គ និងមានការចតគ្រឿងចក្រចំនួន ០៨គ្រឿង នៅក្បែរព្រំប្រទល់តំបន់ការពារធម្មជាតិ (រួមមាន៖ អេស្កាវ៉ាទ័រ ០២គ្រឿង, រថយន្តដឹកដី ០៣គ្រឿង, រ៉ូឡូកិនដី ០១គ្រឿង, ត្រាក់ទ័រ/អាប៊ុល ០១គ្រឿង និងអេស្កាវ៉ាទ័រ/លីវឺល័រ ០១គ្រឿង)។ផ្ទៃដីស្ថិតនៅក្រៅតំបន់ការពារធម្មជាតិមានទំហំ២៧២,៧៩ហិកតា៖ មានរៀបចំជាកន្លែងចិញ្ចឹម ត្រី និងសាងសង់ផ្ទះលម្ហែ (ជាទីតាំងស្ថិតក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចសិលាដាមិច)។

សូមអនុញ្ញាតបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកដែលជាទីតាំងខាងលើ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ១៤៣ អនក្រ ប្រ.ក ចុះទី៣១ ខែសីហា ឆ្នាំ២០១៧ មានផ្ទៃដីសរុប៤២,០៩៧ ហិកតា។ នៅឆ្នាំ២០២៣ ផ្ទៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានកែប្រែទៅជាទំហំ ៥១,៧៣០ ហិកតា យោងអនុក្រឹត្យលេច១៧៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

មិនដឹងថាតើហេតុអីបានឈ្មោះខាងលើអាចសម្ងំឈូសឆាយរំលោភយកដីព្រៃរាប់រយងិកតាដោយមិនមានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញមិនដឹងចឹងនោះទេ?។ករណីនេះបើកុំតែកាសែតឆ្កឹះកកាយក៏គ្មានអ្នកណារមាស់មកការពារដីរដ្ឋនោះឡើយគេនឹងសម្ងំសោយលាភសក្ការៈបាតហើយ។a land koulaen a land koulaen1 a land koulaen2 a land koulaen3 a land koulaen4