» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7051 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697222 នាក់

ក្រុម​អ្នក​តវា​នៅមុខ​កាស៊ីណូ​ណាហ្គា​វើ​លដ៍ ព្រមឱ្យ​ពេទ្យ​ធ្វើ​សំណាករ​កកូ​វីដ​-១៩​តែ​សម​ត្ត​កិច្ច​ចាប់ខ្លួន​៤​នាក់​យកទៅ​សួរ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស តម្រូវឱ្យ​ក្រុម​អ្នក​តវា​យក​សំណាក​ក្នុង​រយៈពេល​បី​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​។ សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​សេចក្តីប្រកាស​នា​យប់​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ ស្តីពី ការបិទ​ខ្ទប់​មិនឱ្យ​មានការ​ជួបជុំ និង​មិន​ឲ្យ​កូដ​ករ​បន្តធ្វើ​កូដកម្ម​ទៀត ដោយយោង​ហេតុផល​ថា ក្រុម​អ្នក​តវា នៅតែ​រឹងរូស មានៈ មិន​ព្រម​សហការ​ឲ្យ​យក​សំណាក​។a co nagua1 

បន្ទាប់ពី​មាន​ប្រកាស​ខាងលើ​ក្រុម​អ្នក​តវា បានឱ្យដឹងថា ពួកគេ​ប្រកាស​ជំហរ​សហការ​ក្នុង​ការយក​សំណាក ហើយ​ស្នើ​ក្រសួងសុខាភិបាល​បន្ត​ចុះមក​យក​សំណាក​របស់ ពួកគេ​នៅ​ទីតាំង​ដដែល​នា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​បញ្ចៀស​ការរីក​រាលដាល​នៅក្នុង​សហគមន៍ ហើយ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​។ ការបិទ​ខ្ទប់​ដោយ​មិន​យក​សំណាក​មិនមែនជា​វិធានការ​ទប់ស្កាត់​នោះឡើយ​។ ការទប់ស្កាត់ គាំពារ​ប្រជាពលរដ្ឋ​ពិតប្រាកដ គឺ​ការផ្តល់សេវា​ដោយ​ការពិនិត្យ និង​ព្យាបាល នោះ​គឺជា​សេវា​សុខភាព​សាធារណៈ ដែល​ល​ពួកគេ​ត្រូវ​ទទួលបាន​ដោយ​មិនមាន​ការរើសអើង​។​

​ទន្ទឹមនឹងនេះ​ពួកគេ ក៏​ស្នើ​ដល់​ក្រុមគ្រូពេទ្យ​ឱ្យប្រើ​វិជ្ជាជីវៈ​របស់ខ្លួន​ដោយ​សុច​រឹត ស្មោះត្រង់​ជាមួយ​តួនាទី​របស់ខ្លួន ក្នុងការ​ពិនិត្យ​សំណាក​មកលើ​។ ករណី​ពិនិត្យ អ្នក​ពិនិត្យឃើញ វិជ្ជមាន​សុំ​យក​ពួកគេ​ទៅ​ថែទាំ និង​ព្យាបាល​តាម​វិជ្ជាជីវៈ អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល រួមទាំង​អង្គការ​សុខភាព​ពិភពលោក​។ ចំពោះ​អ្នក​ដែល​ពិនិត្យឃើញ អវិជ្ជមាន ពួកគេ​នឹង​នៅតែ​បន្តធ្វើ​កូដកម្ម​ដដែល​។​សូមបញ្ជាក់ថា នៅ​យប់​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ អាជ្ញាធរ ព្រមាន​ចាត់វិធានការ​ច្បាប់ លើ​ក្រុម​អ្នក​តវា​នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​មិន​ព្រម​អនុវត្ត​វិធានការ​សុខាភិបាល បន្ទាប់ពី​រកឃើញ​ម្នាក់ ឆ្លង​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ មិន​ព្រមឱ្យ​គ្រូពេទ្យ​យក​សំណាក​ឡើយ​.​។​មូលហេតុដោយសារស្ត្ត្រីដែលឆ្លងកូវីតមិនបានមកចូលរួមកូដ្ឋកម្មច្រើនជាង១៥ថ្ងៃមុនពេលឆ្លងដោយសារនាងមានផ្ទៃពោះ។

ទោះជាយ៉ាងណាមាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ចំនួន ៤​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការរារាំង ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា​៖ មនុស្ស ៤​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​៖ ទី​១​ឈ្មោះ ម៉េង កាក់​នី​កា ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៣៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ,​ទី​២ ឈ្មោះ អេង ស្រី​បូ ភេទ​ស្រី អាយុ ៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៩៩៤ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​,។

​ទី​៣ ឈ្មោះ អ៊ុក សុ​ភ័​ក្រ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៤៩E3 ផ្លូវ​លេខ​៣០១ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​, និង​ទី​៤​ឈ្មោះ ខេង ចិ​ន្ថា ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៩ ផ្លូវ​លេខ​១២៥ ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាល​កម្លាំង​នគរបាល​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២​។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៤​នាក់ ត្រូវបាន​នាំខ្លួន និង​បើក​ការសួរនាំ​នៅ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ត​នីតិវិធី​។a co nagua a co nagua1 a co nagua2 


​