» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5840 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696011 នាក់

សម្តេច​សខេង​ណែនាំ​ឲ្យ​អាជ្ញាធរ​ពង្រឹង​និង​ត្រួតពិនិត្យ​កត្តា​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​

​ភ្នំពេញ​៖​អាជ្ញាធរ ដែលមាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់ ដោយ​ត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ និង​គ្មាន​ការលើកលែង លើ​អ្នកបើកបរ​ដែល​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ត្រួតពិនិត្យយានដ្ឋានជួសជុលដែលគ្មានគុណភាពគ្មានច្បាប់និងគុណភាពផ្លូវ។a kheng driver 

​ថ្លែង​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ងា ឆ្នាំ​២០២៣ នៅ​ស្ដី​ការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) មានប្រសាសន៍ថា «​ទន្ទឹមនឹង​ការរៀបចំ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី យើង​ត្រូវ​បន្ត​អនុវត្ត​ច្បាប់ ដែល​នៅ​ជា​ធរមាន​។ បន្ត​ដឹកនាំ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​និរន្ត​ភាព ស្របតាម​តំបន់​ភូមិសាស្ត្រ កន្លែង​ដែល​កើតមាន​គ្រោះថ្នាក់​ច្រើន ជាមួយគ្នានេះ​ត្រូវយក​ចិត្ត​ទុក​លើ​អ្នកបើកបរ​យានយន្ត​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង ដោយ​ត្រូវ​ចាត់​វិធាន​ឱ្យបាន​ម៉ឺងម៉ាត់ លើ​ការពិន័យ ឬ​បញ្ចូនទៅ​តុលាការ ដោយ​គ្មាន​ការលើកលែង​»​។

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ប​ន្ងែ​ម​ថា អង្គភាព​ជំនាញ ត្រូវ​សិក្សា កសាង​ផែនការ និង​មាន​វិធានការ​ឱ្យបាន​ច្បាស់លាស់ តាម​ដំណាក់កាល​នីមួយៗ ដើម្បី​កសាង​ផ្លូវ​ថ្មី ពង្រីក ឬ​ជួសជុល​កែលម្អ​ផ្លូវថ្នល់​ដែលមាន​ស្រាប់ បង្កើត​ចំណត ឱ្យបាន​ច្រើន និង​ចាត់វិធានការ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ឱ្យបាន​គត់​មុត​។​សម្ដេច​ក្រឡាហោម បន្ដថា ជាមួយនេះ ត្រូវ គិតគូ​អំពី​ការបំពាក់​បរិក្ខា​ផ្លូវថ្នល់​ឱ្យបាន​គ្រប់គ្រាន់​សមស្រប​តាម​ស្ថានភាព​ផ្លូវ បន្ត​គាំទ្រ​ដល់​ការបំពាក់​កាមេរ៉ា​អចល័ត​នៅតាម​ផ្លូវ​នានា និង​ត្រូវ​បែងចែក​សមត្ថកិច្ច គ្រប់គ្រង​ថែទាំ​ផ្លូវថ្នល់​ឱ្យបាន​ច្បាស់លាស់ រវាង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​ក្រៅពីនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​យានដ្ឋាន​ជួសជុល​រថយន្ត​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​បិទ​ជាបន្ទាន់​រាល់​យាន្ត​ដ្ឋា​ន​គ្មាន​វិជ្ជាជីវៈ គ្មាន​សមត្ថភាព និង​គ្មាន​ជំនាញ​ពិតប្រាកដ ដែលជា​ហេតុនាំឱ្យ​ការជួសជុល​រថយន្ត​មាន​បញ្ហា​គ្រោះថ្នាក់​នៅពេល​បើកបរ​នៅលើ​ដងផ្លូវ ដូចជា របូត​កង់​ជាដើម​។

​សម្តេច​ក៏បាន​ប្រាប់​ឱ្យ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​យាន្ត​យន្ត​ដែល​មិនទាន់បាន​ទៅធ្វើ​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន្ត​យន្ត​(​ឆៀក​) ដើម្បី​ធ្វើការ​ផាកពិន័យ​តាមច្បាប់​។ ប៉ុន្តែ​កុំ​ដាក់​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ត្រួតពិនិត្យ​ឆៀក​បច្ចេកទេស​រថយន្ត​នៅតាម​ដងផ្លូវ​ក្លាយទៅជា​កុងត្រូលជជុះ​។​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើងថា ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការកសាង​សមត្ថភាព ចំណេះដឹង​អំពី​ច្បាប់ ជំនាញ បច្ចេកទេស​ប្រតិបត្តិការ​របស់ខ្លួន ស្រប​ជាមួយនឹង​ក្រមសីលធម៌ វិន័យ អាកប្បកិរិយា​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ផងដែរ​។​


​សូមបញ្ជាក់ថា ការដាក់​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​គ្រប់​រាជធានី​-​ខេត្ត ត្រួតពិនិត្យ​រថយន្ត​ដែល​មិនទាន់បាន​ទៅធ្វើ​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន្ត​យន្ត​(​ឆៀក​) ក្រោយ​របាយការណ៍​រប​ស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញថា នៅមាន​រថយន្ត​ប្រមាណ​ជាង ១៧​ម៉ឺន​គ្រឿង ដែល​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ហួស​សុពលភាព និង​មិនទាន់​បានធ្វើ​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន្ត​យន្ត​(​ឆៀក​) នៅឡើយ​ទេ​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានកើត​ឡើង​ចំនួន ២៩៧៦​ករណី បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ១៧០៩​នាក់ និង​រងរបួស​ជាង ៤​ពាន់​នាក់​។ អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តកំពង់ចាម​។ ចំពោះ​មូលហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការបើកបរ​ដោយ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ វ៉ា​ជែង បត់ ស្រវឹង កត្តា​យានយន្ត និង​ងងុយ​.​។​

​ទាក់ទង​បញ្ហា​គ្រោះថ្នាក់​ចរាចរ​នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣​នេះ ក្រោយ​ចប់​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២២ និង​លើក​ទិសដៅ​បន្ដ​ឆ្នាំ​២០២៣ ថា​«​ច្បាប់​ថ្មី​នេះ​បាន​ឆ្លង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រួចរាល់​ហើយ យើង​កំពុង​បញ្ជូនទៅ​ក្រុម​អក្សរសាស្ដ្រ​ដើម្បី​ជួយ​មើល​អក្ខរាវិរុទ្ធ​ឲ្យ​បានច្បាស់លាស់ [...] ខ្ញុំ​សង្ឃឹមថានឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​ដោយសារ​ច្បាប់​ចាស់​មាន​ចំណុច​មួយចំនួន​អត់​ស្រប ដូច្នេះ​ខ្ញុំ​គិតថា​អាចជួយ​បាន​ច្រើន (​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​)»​។​a kheng driver1 a kheng driver2 

​