» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11146 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701317 នាក់

ករណី​ផ្ទុះអាវុធ​នៅ​មជ្ឈមណ្ឌល​រតនៈសម្បត្តិ ទល់មុខ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ចាបខ្លួនបាន​ហើយ​នៅ​ប៉ោយប៉ែ​មាន​ខ្មែរ​ម្នាក់​!​។


​ភ្នំពេញ​៖​ខ្មាន់កាំភ្លើង​ជា​ជនជាតិ​ចិន​សរុប​៣​ខ្មែរ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥​។​នេះ​បើតាម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​។ ខ្មាន់កាំភ្លើង និង​បក្ខពួក​សរុប ចំនួន​៤​នាក់ (​ខ្មែរ​ម្នាក់​ជា​អ្នក​បើកឡាន​) ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុងនោះ​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន​៣​នាក់ ដកហូត​រថយន្ដ​មួយគ្រឿង ដោយ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​នៅ​រាជធានី​ភ្នំពេញ ចាប់ខ្លួនបាន​ម្នាក់​។​​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ដកហូត​ឡាន​មែ​សឺ​ដែ​ស​ពណ៌​ខ្មៅ​មួយគ្រឿង​របស់​ជនល្មើស​ផងដែរ នៅ​បុរី​ហាយ​លែ​ន ភូមិ​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​a chinease shoot 

​សូមជម្រាបថា ខ្មាន់កាំភ្លើង​ជនជាតិ​ចិន​មួយក្រុម ប្រដាប់​ដោយ​អាវុធ​វែង AK បានធ្វើ​សកម្មភាព​បាញ់​ចំនួន​៣​គ្រាប់ នៅ​អគារ​មជ្ឈមណ្ឌល​រតនៈ​សម្បត្តិ ដែលមាន​ទីតាំង​ទល់មុខ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥​។​​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅពេល​ព្រឹក​ជនជាតិ​ចិន​២​ក្រុម​នោះ បាន​ចូលទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅក្នុង​ទីតាំង​ខាងលើ ហើយក៏​មានទំនាស់​គ្នា​ចំនួន​៣​លើក​។ ក្នុងនោះ​ទំនាស់​លើក​ទី​១ និង​លើក​ទី​២ បាន​ដេញ​វាយ​កាប់​ចាក់​គ្នា​ម្ដង​ហើយ​ម្ដងទៀត ប៉ុន្តែ​មិនបាន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ ហើយក៏​ស្ងប់ស្ងាត់​ទៅវិញ តែ​ពួកគេ​មិនបាន​ឈប់​ផឹកស៊ី​នោះទេ គឺ​នៅ​បន្ត​ផឹកស៊ី​បន្តទៀត​។​

​រហូតដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល បានកើត​មានរឿង​ទំនាស់​គ្នា​ជា​លើក​ទី​៣​បន្តទៀត ស្រាប់តែ​ពេលនេះ​លែង​ប្រើ​កាំបិត​ដេញ​កាប់​ចាក់​គ្នា​ដូច​មុន​ទៀតហើយ គេ​បានឃើញ​ភាគី​ម្ខាង​មាន​គ្នា​៣​នាក់​រត់​សំដៅទៅ​បើកទ្វារ​រថយន្ត​ទាញយក​អាវុធ​វែង​២​ដើម និង​អាវុធខ្លី​១​ដើម រត់​ទៅ​បាញ់សម្លាប់​គូទំនាស់ ប៉ុន្តែ​ទំនង​គូទំនាស់​ដឹងខ្លួន​មុន បាននាំគ្នា​រត់គេច​ចេញ​បាត់អស់​។ ពេលនោះ​ជនសង្ស័យ​ទាំង​៣​នាក់​ទៅរក​អត់​ឃើញ ក៏បាន​បាញ់​ឡើងលើ​១​គ្រាប់​ជាការ​បញ្ចេញ​កំហឹង រួច​ទើប​រើស​សំបក​កា​ទូ​ស្ស​ដាក់​ក្នុង​រថយន្ត និង​ជិះ​គេចខ្លួន​បាត់អស់​តែម្ដង​។ ក្នុង​ហេតុការណ៍​បាញ់​ដោយ​ខ្មាន់កាំភ្លើង​ជនជាតិ​ចិន​នេះ មិន​បណ្ដាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​

​ករណី​យ៍​នេះ​លោក វ៉ាង វិ​ន​ប៊ី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្ហោះ​សារ​ថ្កោលទោស​ចំពោះ​ហេតុការណ៍​បាញ់ប្រហារ​ដែល​បង្កដោយ​ជនជាតិ​ចិន នៅក្បែរ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​ផងដែរ​។​ទោះបីយ៉ាងណា​ជន​ម​ជាតិខ្មែរ​ម្នាក់​ដែល​ជួល​ឡាន​ដឹក​ចិន ជនជាតិខ្មែរ សង្ឃឹមថានឹង​ត្រូវបាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ រហូតមកដល់​ពេលនេះ ។​

​តាម​លោក​ជួនណា​រិន្ទ​បាន​ប្រាប់​កាសែត​ថា​៖​ក្នុងចំណោម​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នេះ មាន​បុរស​ជនជាតិខ្មែរ​ម្នាក់ ដែលជា​អ្នក​ជួល​ឡាន​ដឹក​ជន​ជាតិចិន​ទាំងនេះ ពី​ភ្នំពេញ ទៅដល់​បន្ទាយមានជ័យ គោលបំណង​ប្រហែល​ចង់​ចេញទៅ​ថៃ និង​អាច​លាក់ខ្លួន​នៅតាម​កាស៊ីណូ ក្រុង​ប៉ោយប៉ែត​។​បើសិន​ក្រោយ​ការ​សូរ​នាំ​, អ្នក​ជួល​ឡាន​ដឹក​ចិន ជនជាតិខ្មែរ មិន​ជាប់​ពាក់ព័ន្ធ​ទេ ពោល​គ្រាន់តែ​រកស៊ី​ដឹក​ភ្ញៀវ សង្ឃឹមថានឹង​ត្រូវបាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​។ រហូតមកដល់​ពេលនេះ ជនជាតិ​ចិន​៤​នាក់ ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​ការដកហូត​ឡាន និង​កាំភ្លើង AK មួយ​ដើម​ផងដែ ៕a chinease shoot1 a chinease shoot2 a chinease shoot3 a chinease shoot4 a chinease shoot5 a chinease shoot6 a chinease shoot7 
​