» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10907 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701078 នាក់

មន្ត្រីនគរបាល​បាញ់សម្លាប់​ជាងកាត់សក់​នៅ​ទួលគោក ជាប់ពន្ធ​ធនាគារ​លើ​ក្រដាស​១៣​ឆ្នាំ​និង​ឲ្ស​សង​ប្រាក់​ទៅ​ភាគី​រងគ្រោះ​១៥​ម៉ឺន​ដុល្លារ


ភ្នំពេញ​៖ មន្ត្រីនគរបាល​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ម្នាក់​ដែល​បាញ់សម្លាប់​បុរស​ជាងកាត់សក់​ម្នា​ក់នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា ឆ្នាំ​២០២០​នោះមក​ដ​ល​ខែសីហា​ឆ្នាំ​២០២០១​មានឈ្មោះ​ជាប់គុក​ហើយ​តែម​នុស្ស​នៅក្រៅ​ឃុំ​នៅឡើយ​ខុសពី​មុខ​ញ្ញាប​ទ​ល្មើស​ព្រហ្មទណ្ឌ​ដទៃ​ខ្លះទៀតសមត្កិច្ចតាមប្រមាញ់រហូតចូលព្រៃ។​a cut kill2 

​ដោយ​មិន​សង្ឃឹមលើ​សម​ត្ត​កិច្ច​ក្នុងការ​តាម​ចាប់ខ្លួន​ជនជាប់ចោទ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​កាត់ក្តី​កំបាំងមុខ​និង​ប្រកាស​សាលក្រម​ចុះ​ថ្ងៃទី​៥​សីហា​ឆ្នាំ​២០២០២១​ដែល​កាសែត​ទើប​ទទួលក្នុងខែកញ្ញាបាន​សម្រេច​ដាក់​ពន្ធ​ធនាគារ​រយៈពេល​១៣​ឆ្នាំ​និង​ឲ្យ​សងលុយ​(​ខ្យល់​)​ទៅ​ជនរងគ្រោះ​ចំនួន​«១៥​ម៉ឺន​ដុល្លារ​» ។​គេ​មិនដឹងថា​តើ​ទណ្ឌឹតរូបនេះមាន​បន្សល់​របស់​មានតម្លៃ​អ្វីដែល​អាច​រឹបអូស​មក​សង​ជនរងគ្រោះ​បាន​នោះទេ​?​។​រឿងនេះ​បើតាម​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​និយាយ​តាម​ភាសា​រកា​ទូត​ថា ករណីនេះ​គឺ​សមត្ថកិច្ច​នៅតែ​បន្ត​ការ​ស្រាវ​រហូត​ដោយ​ពុំមាន​ការបោះបង់​នោះទេ​ដែល​ក្នុងពេលដែល​បទល្មើស​កើត​ថ្មីៗ​សម​ត្ត​កិច្ច​មិន​ព្រម​ចាប់ខ្លួន​ជនបង្ក​នោះឡើយ​។

​សូម​រំលឹកថា​៖ ករណី​ជនសង្ស័យ​បាញ់សម្លាប់​ជាងកាត់សក់​នៅ​ជិត​សាលារៀន​ទួលគោក កាលពី​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ​រូបនេះ ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក ខណ្ឌដូនពេញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ដែល​ក្លាយជា​ទ​ណ្ឌឹ​ត​រូបនេះ មានឈ្មោះ លី ថា​រិ​យ អាយុ​៣០​ឆ្នាំមាន​អតីត​ភាពជា​មន្ត្រីនគរបាល​ខណ្ឌដូនពេញ​។ ក្រោយមក ក៏ត្រូវ​បាន​ដក​មក​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ​។​
​

សូមបញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ​ម៉ោងជាង​១០​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ជនរងគ្រោះ​ជាជាង​កាត់សក់ ត្រូវបាន​ទ​ណ្ឌឹ​ត​(​អ្នកជិតខាង​)​បាញ់​មួយ​គ្រាប់ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅមុខ​ផ្ទះ​របស់ខ្លួន ស្ថិតនៅ​ចំហៀង​សាលារៀន​ទួលគោក ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​ពេល​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅមុខ​ផ្ទះ​។ រហូតដល់​ម៉ោងជាង​១០​យប់​ក៏​រៀបចំ​នឹង​ចូល​ផ្ទះ​ស្រាប់តែ​ឮ​សំឡេង​ប្រតាយប្រតប់​ឈ្លោះ​គ្នា​ជាមួយនឹង​បុរស​ម្នាក់​ដែល​ស្គាល់​ថា​ជា​អ្នកជិតខាង​។​

បន្ទាប់ពី​បាញ់ប្រហារ​ហើយ ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​បើទោះបីជា​សម​ត្ត​កិច្ច​ដឹង​និង​ស្គាល់​ជនដៃដល់​ក៏ដោយ​។​​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នាំឱ្យមាន​ការបា​ញ់​សម្លាប់​នេះ​នៅឡើយ​។​​ជនរងគ្រោះ​មានឈ្មោះ សុខ សុ​កេ​ន អាយុ​ជាង ៣០​ឆ្នាំ មាន​មុខរបរ​កាត់សក់​។ ការស្លាប់​របស់​ជនរ​ង​គ្រោះ បន្សល់​កូនស្រី​៤​នាក់​នៅ​តូចៗ​នៅឡើយ​ឱ្យ​រស់​កំព្រា​បង្អែក​ជីវិត​របស់​ពួកគេ​។ កូនស្រី​ទី​១ អាយុ​១១​ឆ្នាំ​, កូនស្រី​ទី​២ អាយុ ៩​ឆ្នាំ​, កូនស្រី​ទី​៣ អាយុ​៥​ឆ្នាំ​, កូនស្រី​ទី​៤ អាយុ​១​ឆ្នាំ​។​

​នៅ​កន្លែងកើតហេតុ​មានការ​សង្វេគ​ចិត្តជា​ខ្លាំង​។ ភរិយា និង​កូនៗ ព្រមទាំង​ឪពុកម្តាយ បងប្អូន​សាច់ញាតិ​ជនរងគ្រោះ បាន​យំសោក​បោក​ខ្លួន​ស្តាយស្រណោះ​ជនរងគ្រោះ​។​​អ្នក​នៅ​កន្លែងកើតហេតុ​បាន​កើតការ​ស្លុតចិត្ត​អាណិត​ក្រុមគ្រួសារ​ជនរងគ្រោះ ជាពិសេស​កូនៗ​ជនរងគ្រោះ​ដែល​នៅ​តូចៗ​នៅឡើយ មិនត្រូវ​មាន​វាសនា​យ៉ាងណា​ទៅ​ថ្ងៃមុខ​បើ​ឪពុក​ជា​បង្អែក​ដ៏​ធំ​ក្នុង​គ្រួ​សារបាន​ស្លាប់ចោល​ពួកគេ​ទៅហើយ​។​a cut kill a cut kill1 a cut killer a cut killer6 a cut killer8 a cut killer9 

​