
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10619 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700790 នាក់
ខេត្តកំពងើស្ពឺ៖ដោយបានអនុវត្តតាបបទបញ្ជាលោកឧត្ដមសេនីយ៌ទោ ឃឹម សុកខៃ ស្នងការនគបាលខេត្តកំពង់ស្ពឺលោក ឧត្តម សេនីយ៍ ត្រី រស់ រដ្ឋា ស្នងការរងទទួលការិយាលយ័ព្រហ្មណ្ឌទកំរិតស្រាលបានដឹកនាំកម្លាំងរួមជាមួយ កម្លាំងនគរបាលស្រុកគងពិសីចុះល្បាតនៅលើផ្លូវជាតិលេខ៤១ចន្លោះKmលេខ១៦.១៧ ភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៥ ។
នៅវេលាម៉ោង០២ និង៥៦នាទីរំលងអធ្រាត្រ បានឃើញរថយន្ត កូរ៉េ ពណ៌ខៀវ មានបាំងទ្រុងជិត ស្លាកលេខ រតនៈគីរី3A. 0074 (ជាភិនភាគ រថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាពលួចគោកន្លងមក)បើកពីត្បូងទៅទិសខាងជើង ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់រថយន្តនោះតែមិនឈប់ ទើបដេញតាមឃាត់រថយន្តបាន នៅចំណុចខាងលើនោះតែម្តង។
ពេលត្រួតពិនិត្យឃើញរថយន្តនោះមានដឹកគោចំនួន៦ក្បាល (ញី៥ក្បាល ឈ្មោល១ក្បាលសម្បុរសរ៥ក្បាល ធ្លក១ក្បាល) ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់មកសាកសួរ៖
១/ ឈ្មោះ ពៅ ម៉េងហុង ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិអន្លង់គគីត ឃុំអន្លង់គគី ស្រុកកងមាស ខេត្តកំពង់ចាម ។២./ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។៣/.ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុសអាយុ៥៣ឆ្នាំ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ពេលសាកសួរទើបដឹងថា ជាមុខសញ្ញាលួចគោ ហើយពួកគេបានឆ្លើយសាភាពថា ពួកគេបានលួចសត្វគោ៦ក្បាលនេះ នៅស្រុកជំគីរី ខេត្តកំពត។ក្រោយការឃាត់ខ្លួនសមត្តកិច្ចបានដកហូតវត្ថុតាងរួមមាន៖-រថយន្តកូរ៉េពណ៌ខៀវ ទ្រង់ជិត ០១គ្រឿង ,ទូរស័ព្ទដៃ ០៥ គ្រឿង ,គោ ០៦ ក្បាល ,ដង្កាប់ ១ ,ខ្សែគោ ៤ ខ្សែ,ពិលកែវ ០១,ធូបមូស ០២ ដុំ ។បន្ទាប់ពីសួរនាំរួចហើយ សមត្ថកិច្ចបានប្រគល់ករណីខាងលើនេះជូនទៅនគរបាល ខេត្តកំពតដើម្បីបន្តតាមនីតិវិធី ៕