» ២​ឆ្នាំមាន​សំណុំរឿង​បទល្មើស​នេសាទ​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់​ » នយោបាយ​ថៃ​អាប់អួ​ជាថ្មី​ក្រុមអ្នកតវ៉ា​ចាប់ផ្តើម​ប្រមូលផ្តុំ​ដាក់​ញត្តិ​ប្រឆាំង​ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​បន្ត​គោលនយោបាយ​ឧបត្ថម្ភ​លុយ​! » ពេលអវត្តមានប្រធានព្រឹទ្ធសភាពដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមានដែរតើឥស្សរជនណានឹងត្រូវឡើងជំនួស? » តារា​សម្ដែង ឌុ​ច លីដា ត្រូវ​ប៉ូលិស​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខណ្ឌ​៧​មករា ផាកពិន័យ ២​លាន​រៀល » អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន » ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​ » បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​ » ករណី​យ៍​លោក ម៉ៃ​សុគន្ធ​តារា​ទើស​គ្រប់​ជ្រុង​បើកបរ​ស្រវឹង​បុក​រះ ត្រូវបាន​តំណាង​អយ្យការ អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​! » ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ » ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ » អ្នក​ឈូសឆាយ​ដីព្រៃ ហ៊ុំព័ទ្ធ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​អំណាច​ដីកា​របស់​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ទំនប់​អាងទឹក​អូរ​តេ បានផ្តល់​ប្រយោជន៍​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ​ » គណៈរដ្ឋមន្ត្រី​លោកស្រី​ប៉ៃ​តង​តង​តាន ៣៥​រូប ស្បថ​ចូលកាន់​តំណែង ក្នុង​រាជរដ្ឋាភិបាល​ថ្មី » ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ » ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 932 នាក់

ម្សិលមិញ 2490 នាក់

សរុប 15036052 នាក់

អាជ្ញាធរ​សៀមរាប​ប្រមូល ជនអនាថា ជន វី​ប​ល​ស្មារតី អ្នកសុំទាន​ក្រោម​មូលហេតុ​ទេសចរណ៍


​ខេត្តសៀមរាប ៖ អាជ្ញាធរខេត្ត​សៀមរាប​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤ បានធ្វើ​ការប្រមូល ជនអនាថា ជន វី​ប​ល​ស្មារតី អ្នកសុំទាន ក្មេង ចាស់ ប្រុស ស្រី មួយ ចំនួន​ធំ ដែល​ដើរ​សុំទាន តាម​ផ្សារ និង តាម​ស្តុ​ប និង មុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត បញ្ជូនទៅ​មជ្ឍមណ្ឌល​សំចត​សង្គមកិច្ច​ខេត្តសៀមរាប ( ម​.​ស​.​ស​.​ស ) ដែលមាន​ទីតាំង ស្ថិតនៅក្នុង ភូមិ ជ័យ​សង្កាត់​ទឹក​វិល ក្រុង ខេត្តសៀមរាប​។​a handicap2 

​សកម្មភាព​ប្រមូល​អ្នកសុំទាន​នេះ​គឺ​ធ្វើតាម​បញ្ជា​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប និង មានការ ឯកភាព​ពី ឯកឧត្តម​ប្រធាន គណៈបញ្ជាការ​ឯកភាព​ខេត្ត សៀមរាប​.​។ អ្នក​ចុះ​អនុវត្តន៍​ផ្ទាល់​គឺ​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ ខេត្តសៀមរាប ចុះ​ប្រមូល ជន​អាណា​ថា អ្នក សុំទាន ក្មេង ចាស់ ប្រុស ស្រី ជន​វី​ប​ល​ស្មារតី ដែល​ដើរ​សុំទាន តាម​ផ្សារ និង តាម​ស្តុ​ប និង មុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប ដើម្បី​បញ្ជូន​យកទៅ​មជ្ឍមណ្ឌល​សំចត​សង្គមកិច្ច​ខេត្តសៀមរាប ( ម​.​ស​.​ស​.​ស ) និង ស្វែងរក សាច់ញាតិ ដើម្បី​បញ្ជូនទៅ​ស្រុកកំណើត កុំឱ្យ​មាន​ភាព​អាណាធិបតេយ្យ គ្មាន​របៀបរៀបរយ ដែលមាន​ទីតាំង ក្នុងភូមិ ជ័យ សង្កាត់​ទឹក​វិល ក្រុង ខេត្តសៀមរាប ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់ ភ្ញៀវ​ទេស ចរណ៍​ជាតិ និង អន្តរជាតិ ដែល​ចូលមក​ទស្សនា តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង ប្រាសាទ អង្គរ វត្ត ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​ជំនាន់​មុន ព្រោះ​ខេត្តសៀមរាប ជា​តំបន់ ទេសចរណ៍ និង​ជា​សក្តានុពល ។​

​សម្រាប់​ការងា​បោ​សម្អាត​នេះ​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ហួត សុធី​ស្នងការ រង​ខេត្តសៀមរាប បានបញ្ជាក់​ទៀតថា លោក និង ដាក់​បញ្ជា​ឱ្យកម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្តសៀមរាប ចុះ​រៀបចំ សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ ៦ និង ប្រមូល​.​ជន​អាណា​ថា អ្នកសុំទាន ក្មេង ចាស់ ប្រុស ស្រី ជន​វី​ប​ល​ស្មារតី ដែល​ដើរ​សុំទាន តាម​ផ្សារ និង តាម​ស្តុ​ប និង មុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប ឱ្យបាន​ដូច​ភ្លៀងរលឹម ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ចូលមក​ទស្សនា​តាម​រមណីយដ្ឋាន​ធម្មជាតិ និង តាម​ប្រាសាទ អង្គរវត្ត ដើម្បី​មាន​របៀបរៀបរយ ទទួលខុសត្រូវ ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដូចជាៈ សន្តិសុខ និង សណ្តាប់ធ្នាប់ ល្អ បរិស្ថាន​ល្អ ផងដែរ ។​

​ស្ត្រី​មេម៉ាយ​អ្នកសុំទាន​ម្នាក់​ឈ្មោះ សុខ ពៅ អាយុ ៣៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ ដំបង មាន កូន ប្រុស ស្រី ចំនួន ៤ នាក់ បាន​ឲ​ក្យ​ដឹងថា​៖ សព្វថ្ងៃ​ចិញ្ចឹម កូន ប្រុស កំសត់ (​ក្បាល​ធំ ) តាំងពី កំណើត ដែលជា​កូន ប្រុស​ទី​៣ ឈ្មោះ ប្រុស គុជ អាយុ ១៦ ឆ្នាំ កាលពីមុន ជួល​ផ្ទះ​គេ តាម​ចំណីផ្លូវ អាណាធិបតេយ្យ នៅ មុខ ផ្សារ​ធំថ្មី ស្ថិតនៅ​ភូមិ​បន្ទាយ ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ក្នុង ១ ខែ ៣០ ដុល្លារ បច្ចុប្បន្ន ស្នាក់នៅ ក្នង​អង្គការ ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់ ស្រ​ង៉ែ ក្រុង /​ខេត្តសៀមរាប​។​

​ស្ត្រី​មេម៉ាយ​បាន​បន្តថា កាលពី មុន បាន​យក កូន ដែល ក្បាល​ធំ តាំង ពី ៣ ឆ្នាំ បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ ខណៈពេល​នោះ ខាង មន្ទីរពេទ្យ បាន​ប្រាប់ថា កូន ប្រុស​របស់ខ្ញុំ មានទឹក​ដក​ក្នុង​ខួរក្បាល ។​ក្រោយ ពី មួយរយៈ មក ក្បាល របស់ កូន​ខ្ញុំ រីក កាន់តែ​ធំៗ​ទៅ រហូត ពេទ្យ មិនអាច​ព្យាបាល បាន ក៏ សម្រេចចិត្ត មក សុំទាន មុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​នៅក្នុង​ក្រុង​សៀមរាប រហូតមកដល់ បច្ចុប្បន្ន ។​

អ្នក​ស្ត្រី​បញ្ជាក់ ថា កូន ប្រុស​របស់គាត់​ដែល ភ្ញៀវ មក អុជ​ធូប នៅក្នុង​ព្រះអង្គ ចេក ព្រះអង្គ ចម និង លោក ជំទាវ ទេព អាណិត បាន​យកលុយ មកឱ្យ ខ្លះ ៥០០ រៀល ខ្លះ ១០០០ រៀល ក្នុង មួយ ថ្ងៃ ខ្ញុំ យក ពី​កូន ប្រុស​មករា​ប់ ដែល​ភ្ញៀវ ឱ្យ បាន ៣០០០០ រៀល ទៅ ៤០០០០ រៀល បើ សមត្ថកិច្ច អត់​ដេញ រកបាន​ក្នុង​មួយថ្ងៃ ពី​៤០០០០ ទៅ ៤៥០០០ រៀល​ហើយ ជិះ​កង់​បី​ទៅ មក ពី កន្លែង​អង្គការ គេ​យក ៤០០០០ រៀល ។​

​ស្ត្រី​មេម៉ាយ​បាន​បន្ថែមទៀតថា អ្នក សុំ ទាន នៅក្នុង​ក្រុង​សៀមរាប មាន​ច្រើនណាស់ អ្នក ខ្លះ សុំ​នៅ ម្តុំ ផាប់​ស្ទ្រី​ត ខ្លះទៀត សុំ នៅ អង្គរ​ឃ្យុ​ង​យូ ខ្លះទៀត សុំ នៅ តាម​ផ្សារ និង អ្នក ខ្លះទៀត សុំ នៅមុខ ផ្លូវ​ចូល ព្រះអង្គ ចេក ព្រះអង្គ ចម និង លោក ជំទាវ ទេព ។ បច្ចុប្បន្ន នេះ​ត្រូវបាន សមត្ថកិច្ច ដេញ ចាប់​មិនឱ្យ​សុំ ទាន នៅមុខ​ព្រះអង្គ ព្រះអង្គ​ចម ឬ តាម​ផ្សារ និង អង្គរ​ឃ្យុ​ង​យូ តទៅ ទៀត ព្រោះ ខូច​សណ្តាប់ធ្នាប់ ដល់​ភ្ញៀវ​ទេសចរណ៍ ទៀត ប៉ុន្តែ មិន បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ឃើញ​មាន អ្នកសុំទាន ដដែល​។ សមត្ថកិច្ច អាណិត​ខ្ញុំ ក៏​ឱ្យ ខ្ញុំ រុញ​រទេះ កូន ដែលមាន​ក្បាល​ធំ ខុស ប្រក្រតី ចេញ​ពីមុខ​ព្រះអង្គ មក ចាំ នៅ កន្លែង ជ្រឹង​វិញ ។​មិនទាន់​ដឹងថា​តើ​អាជ្ញាធរខេត្ត​មាន​វិធានការណ៍​ជួយ​អ្នក​ទាំងនេះ​តាមរបៀប​ណា​នោះទេ​បន្ទាប់ពី​ប្រមូល​បណ្តេញ​គាត់​ចេញ​!​។​a handicap sr a handicap sr1