
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10512 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700683 នាក់
ក្រចេះ៖ស្ត្រីជាប្រពន្ធដែលមានវ័យចំណាស់បានរងរបួសរហូតស្លាប់ក្នុងថ្លុកឈាមដោយសារតែភ្លើងប្រចណ្ឌពីបុរសកំណាចជាប្តីវ័យក្មេងបានយកអង្រែបុកគ្រឿងនិងដងចប វាយថ្ងៃទី៩ កុម្ភៈឆ្នាំ២០១៩នេះ នៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
លោកអធិការស្រុកសំបូរបានឲ្យដឹងថា អំពើហិង្សារហូតបង្កឲ្យមានមនុស្សស្លាប់នេះ ស្ត្រីរងគ្រោះជាប្រពន្ឋឈ្មោះអែប ពៅ អាយុ៥០ឆ្នាំ ចំណែកឯបុរសដៃដល់ជាប្ដីឈ្មោះ ឈីន សុឃាប អាយុ៣៣ឆ្នាំ។មូលហេតុជនដៃដល់បានរករឿងទំនាស់ជាមួយស្ត្រីរងគ្រោះដែលជាប្រពន្ធដោយសាររូបគេប្រចណ្ឌប្រពន្ធ ខ្លួនជាមួយនឹងបងជីដូនមួយ។
លោកអធិការបានបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវរងការវាយចំក្បាល និងរាងកាយជាមួយនឹងអង្រែព្រមទាំងដងចប។បុរសជាប្តីត្រូវគេរាយការណ៍ថាប្រើប្រាស់គ្រឿងញៀនផងដែរ។
ពេលទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនកំណាចម្នាក់នេះបានភ្លាមៗនៅនឹងកន្លែងតែម្តង បញ្ជូនមកអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធី៕