
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7983 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698154 នាក់
ស្វាយរៀង៖ ពីឃើញមានសកម្មភាពមនុស្សមួយក្រុមស្លៀកឈុតពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកម្រោលនៅ ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀងអាជ្ញាធរសមត្តកិច្ចបានធ្វើប្រតិបត្តិការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ទៀតត្រូវចាប់ខ្លួន ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីយ៍បង្ក្រាបនេះបានកើតឡើង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០យប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា៖ ចិនធ្វើការអនឡាញនៅបាវិតខេត្តស្វាយរៀងលួចរត់ត្រូវបាន ក្រុមកាងដេញចាប់វ៉ៃគ្នាដូចសត្វធាតុមក។លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិវៀតណាមចំនួន ១៤នាក់ (របួសធ្ងន់៦នាក់ សម្រាលព្យាបាលនៅមន្ទីរបង្អែកជីភូ និងរបួសស្រាល៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត) និងជនសង្ស័យចំនួន១២នាក់ (ខ្មែរ៨នាក់ និងចិន៤នាក់) យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។ជនសង្ស័យទាំង១២នាក់មាន៖១.ឈ្មោះ ហ្គួ សុង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេសន្តិសុខ ជនជាតិចិន.។២.ឈ្មោះ លីវ វ៉ី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន។៣.ឈ្មោះ ចូ ហុងពីង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រង។៤.ឈ្មោះ មីវ យៀនសិ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន។៥.ឈ្មោះ ទេព មានុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។៦.ឈ្មោះ ឆុន ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។៧.ឈ្មោះ ឡេង សុផាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។៨.ឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៩.ឈ្មោះ សកា វែន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។១០.ឈ្មោះ ខែម ខួច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ១១.ឈ្មោះ ប៉ោ ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ។១២.ឈ្មោះ ឃាន ប៉ាទី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមសន្តិសុខ ជនជាតិខ្មែរ។សូមបញ្ជាក់ថាស្រុកខ្មែរបញ្ហាល្បែងអនឡាញបង្កការចាប់អារម្មណ៍ពាសពេញពិភពលោកដែលធ្វើឲ្យទេសចេរណ៍ខ្លាចញញើត។សូម្បីតែប្រទេសចិនដែលជាមិត្តដែកថែបក៏គេមិនពេញចិត្តដែរព្រោះវាធ្វើឲ្យលុយចេញពីស្រុកគេច្រើនពេក៕