» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10271 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700442 នាក់

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ០៣​នាក់ ដកហូត​បាន​គ្រឿងញៀន​ជិត​១​គីឡូក្រាម និង​អាវុធខ្លី ០១​ដើម​


​ស្វាយរៀង ៖ ជនជាតិ​វៀតណាម​បីនាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​ស្ថិតនៅ​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន​និង​មាន​អាវុធ​ខុសច្បាប់ ។​a vn drug 

​ប្រភពពី​សមត្ថកិច្ច ឲ្យ​ដឹងថា តាម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ឈ៊ី​វ អ៊ិ​ច​គង់ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង នៅ​០៨​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​សហកា​រ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ រក្សាទុក ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សាទុក​អាវុធ​គ្រាប់រំសេវ ដោយ​គ្មាន​ការអនុញ្ញាត នៅ​ចំណុច​ផ្ទះជួល​បុរី​ចន្ទ​រាជា ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​ជា​លទ្ធផល​ដែល​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន ០៣​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ រួមមាន ៖​ទី​១. ឈ្មោះ ឡេ គឹ​ង​វឹង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម​​ទី​២.ឈ្មោះ ជឿ​ង ង៉ុ​ក​ទន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម​។​ទី​៣. ឈ្មោះ ឡេ ធី​ធឿ​ង​វី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ។​​ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ជា​សារធាតុ​ញៀន​ចម្រុះ ទម្ងន់​ជិត​១​គីឡូក្រាម អាស​វុ​ធ​ខ្លី​មួយ​ដើម​និង​ឧបករណ៍​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។​​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕a vn drug1 

​