» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5262 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744288 នាក់

ជនជាតិ​វៀតណាម​១៣​នាក់ អាវុធខ្លី​២​ដើម និង​គ្រឿងញៀន​ជាច្រើន ត្រូវបាន​បង្ក្រាប​នៅ​ទីតាំង​ផ្ទះសំណាក់ ម៉ាស្សា ខារ៉ាអូខេ​យីហោ KTV OMG នៅ​ក្រុង​បាវិត​

 

​ខេត្តស្វាយរៀង​៖ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បន្ត​បង្ក្រាប​ទីតាំង​ផ្ទះសំណាក់ ម៉ាស្សា ខារ៉ាអូខេ​យីហោ KTV OMGmassage ដែល​លូច​លាក់​បង្កប់​ការប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់ ដកហូត​បាន​អាវុធខ្លី​ចំនួន​២​ដើម រួម​និង​គ្រឿងញៀន​ជាច្រើន នៅ​ក្រុង​បាវិត​។a vn drug svay 

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​មុ​ឺ​ង​ម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វណ្ណា​រិ​ទ្ធិ អធិការនគរបាល​ក្រុង​បាវិត បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ រក្សាទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ​KTV OMGmassage​ស្ថិត​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

​ប្រភព​បាន​បន្តទៀតថា ជា​លទ្ធផល​ក្នុងការ​បង្ក្រាប​ករណី​ខាងលើ​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​១៣ នាក់ ភេទ​ប្រុស ហើយ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ដកហូត​បាន​សម្ភារ​វត្ថុតាង​ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស​រួមមាន​៖- សារធាតុ​ញៀន​សរុប​ទម្ងន់ ២៧៥.៩២ ក្រាម​- អាវុធខ្លី ០២ ដើម បង់​០២ ស្មើ​១៥ គ្រាប់​- ជញ្ជីង​ថ្លឹង​ថ្នាំ ០៣ គ្រឿង​- ទូរ​សព្ទ​ដៃ ១៦ គ្រឿង​- រថយន្ត ០៣ គ្រឿង​-​ម៉ូតូ​០៣ គ្រឿង​- លិខិតឆ្លងដែន​០៤ ក្បាល​- បារី​អេ​ឡិច​ត្រូ​និ​ច ២៦៧ ដើម​- អត្តសញ្ញាណប័ណ្ណ​ជនជាតិ​វៀតណាម​០៥ សន្លឹក​ព្រមទាំង ឧបករណ៍​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕a vn drug svay1 a vn drug svay2