» ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​ » ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា » កុំ​ចេះតែ​ហ៊ាន​អា​រឿង​ស​សេរ​ប្រៀបធៀប​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ​? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​ » ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន » រដ្ឋមន្ត្រី​បរិ​ស្ថា​សារភាពថា​មន្ត្រី​គាត់​ធ្វើឱ្យ​ខូចការ​ណ៍​ដោយសារ​ការងារ​យឺត ករណី​ចាប់បាន​រោងចក្រ​បង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2480 នាក់

ម្សិលមិញ 1961 នាក់

សរុប 16234837 នាក់

អង្គភាព​ប្រឆាំង​អំពើពុករលួយ វាមតម្លៃថា ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ដោយ ឈ្មោះ កន សុខកាយ ឡាយ វិសិដ្ឋ មួង ឃឹម និង​បក្ខពួក ត្រូវបាន​បរាជ័យ​

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ពី​ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ឡើង​ដោយ ឈ្មោះ កន សុខកាយ​(​អតិ​ទ​ចៅហ្វាយស្រុក​ល្វាឯម​) ចំណាយ​ប្រាក់ ៣០​ម៉ឺន​ដុល្លារ ឲ្យ​មក ដួង តារា – ឡា​ច សំរោង – លី សា​ម៉េ​ត ដើម្បី​ឲ្យ​រូប​ខ្លួន​ទទួលបាន​ការតែងតាំង​ជា​អភិបាលក្រុង អរិយ​ក្សត្រ ។ – ករណី ប៉ុនប៉ង សូកប៉ាន់​ប្រព្រឹត្តិ ដោយ​អភិបាលរង​ខេត្តពោធិសាត់ ឡាយ វិសិដ្ឋ (​ចំណាយ ប្រាក់ ៥៧​ម៉ឺន​ដុល្លារ​) ទៅ ឡា​ច សំរោង និង លី សា​ម៉េ​ត​(​ដើម្បី​តូ​យក​តំណែង​ធំ​ជាង​)​។ – ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្ត ដោយ មួង ឃឹម និង​បក្សពួក ឲ្យ​យុវជន​ម្នាក់​ទើប​ជាប់ បរិញ្ញាបត្រ ឲ្យ​បាន​ចូល​ក្របខណ្ឌ​គយ ហើយ​ឲ្យ​បានធ្វើ​គយ​នៅ​ខេត្តបាត់ដំបង ជា​ថ្នូរ​នឹង​ប្រាក់​៣០ ម៉ឺន ដុល្លារ​អាមេរិក​ត្រូវ​បរាជ័យ​។​a acu meeting 

ទាក់ទង​ជន​ជំនាញ​សូកប៉ាន់​ខាងលើ​តែ​ចាញ់​ដៃ​អង្គភាព​ប្រឆាំង​ពុករលួយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​​កម្លាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​យកលុយ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​ទៅឱ្យ​លោក មួង ឃីម និង​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ដើម្បី​រត់ការ​ក្លាយជា​មន្ត្រី​គយ​នៅ​ខេត្តបាត់ដំបង​។​​ស្ត្រី​២​នាក់​នោះ​រួមមាន លោកស្រី ឆាយ សុ​វណ្ណា​រី និង​លោកស្រី ហ៊ើ​ង​ទិ​ត្យ​រាត្រី​ល័ក្ខណ៍ ដែលជា​អ្នក​នាំយក​លុយ​ចរចា​ជាមួយ​លោក មួង ឃីម និង​លោក លី សា​ម៉េ​ត​។ នេះ​បើតាម​ប្រភពព័ត៌មាន​បញ្ជាក់ប្រាប់​កាសែត​។​​ស្ត្រី​២​នាក់​ខាងលើនេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅវេលា​ម៉ោង​៩៖៣០​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) បាន​បើក​កិច្ចប្រជុំ​អាណត្តិ​ទី​៣ លើក​ទី​៤១ បាន​ដំណើរការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម តុ​ប សំ – សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​-​អនុ ប្រធាន ក​.​ជ​.​ប​.​ព​. ដើម្បី​៖ 1- ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ ក​.​ជ​.​ប​.​ព​. លើក​ទី​៤០ អាណត្តិ​ទី​៣ 2- ស្តាប់​របាយការណ៍​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) និង 3- បញ្ហា​ផ្សេងៗ​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ​.​ប​.​ព​. បាន​ឲ្យ​ដឹងថា មន្ត្រី​ចំនួន ៣៣៩​រូប បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុងនោះ​មន្ត្រី​ទើប​ទទួល​បានការ តែងតាំង​ថ្មី​ចំនួន ១៩៩​រូប ដោយឡែក​មន្ត្រី ១៤០​រូប​ទៀត បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​លើក ចុងក្រោយ ដោយ​មូលហេតុ បញ្ឈប់​ពី​ការងារ លាឈប់​-​ចូលនិវត្តន៍ និង​ចប់​អាណត្តិ​។​​អ​.​ប​.​ព​. បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង​ដែលមាន​ក្នុង​ខែ​នេះ សរុប ចំនួន ៣៦​ពាក្យ​ប្ដឹង និង​បាន​បញ្ជូន​សំណុំរឿង​ចំនួន ០៤ ដែលមាន​ជនសង្ស័យ​ចំនួន ០៩​រូប ទៅ​សាលាដំបូង ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ​។​

​សម្រាប់ ប្រធានបទ​នៃ ទិវា​ជាតិ អន្តរជាតិ ៩​ធ្នូ ក្នុងឆ្នាំ២០២៤នេះ​គឺ “​សេវាសាធារណៈ​ល្អ រាស្ត្រ​ស្រលាញ់ គាំទ្រ​” ដោយឡែក​សកម្មភាពរ​បស់​ក្រុមការងារ អ​.​ប​.​ព​. មាន​គោលដៅ​ចម្បង ក្នុងការ​ពង្រីក​ការផ្សព្វផ្សាយ អំពី អត្ថន័យ​នៃ​ទិវា​នេះ ដើម្បី​បញ្ជាប​ការយល់ដឹង​អំពើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ សញ្ញាណ​នៃ​អំពើពុករលួយ ផលវិបាក​នៃ​អំពើពុករលួយ យន្តការ​ផ្សេងៗ​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ចូលរួម ផ្សព្វផ្សាយ​អភិក្រម​ទាំង​ប្រាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន (​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់​) លើកកម្ពស់​អភិបាលកិច្ច តម្លាភាព ភាព​ស្អាតស្អំ​ក្នុងសង្គម ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​គ្រប់​វិស័យ​។​

​ករណី​ដីធ្លី​របស់​អ្នកវិនិយោគ​ធំៗ + តំបន់​សេដ្ឋកិច្ច​ពិសេស (SSEZ) បញ្ហា​រ៉ាំរ៉ៃ នៃ​បណ្ដឹង​ដដែលៗ ដែល​នៅ​មិន​ព្រម​រលត់ + ដី​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​សៀមរាប​។​​បញ្ហា​ដីព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប តំបន់ III តំបន់ II ខេត្តកំពង់ធំ ដែល​អង្គភាព​រកឃើញ អ្នកកាន់កាប់​ដី​ធំៗ​ខុសច្បាប់​ចំនួន ១៧៦ នាក់ (​សរុប​ដី​កាន់កាប់​ខុសច្បាប់​ក្នុងនោះ មាន​១៥២​នាក់ ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ៣០.១០៩ ហ​ត​) ហើយ​២៤​នាក់ (​កាន់កាប់​ខុសច្បាប់​៩.៤៦៣ ហ​ត អ្នកខ្លះ​កាន់កាប់​រហូតដល់ ២.៥០០ ហ​ត​) ប្រកែក​មិន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​។​​ករណី​រំលោភ​អំណាច​ក្នុង​ការងារ​លទ្ធកម្ម កិបកេង​ប្រាក់​ជាង ១​ពាន់​លាន​រៀល ពី​គម្រោង អភិវឌ្ឍន៍ តាម​ឃុំ​ភូមិ របស់​ឈ្មោះ ហេង វុទ្ធី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត​តាកែវ និង​បក្សពួក ២​នាក់​ទៀត​។​

​ករណី​ជំនួញ​ឥទ្ធិពល​នៅ​ខេត្តកំពង់ឆ្នាំង (​ដោះដូរ​ដី​ពន្ធនាគារ​ចាស់ សាងសង់​ពន្ធនាគារ​ថ្មី​) ដែល ឧកញ៉ា អ៊ុត ធី ចំណាយ​ទុន ១,៩ លាន​ដុល្លារ​អាមេរិក ចូល​ហ៊ុន​បន្ថែម​ក្នុង​ក្រុមហ៊ុន អា​ស្នា​រិ​ទ្ធ ហើយ​ចំណាយ​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ទៀត ឲ្យ មួង ឃីម ដួង តារា​-​លី សា​ម៉េ​ត ប្រើ​ឥទ្ធិពល​មកលើ​រដ្ឋ បាល​ខេត្តកំពង់ឆ្នាំង យល់ព្រម​តាម​ដំណោះស្រាយ​របស់ ដួង តារា​។​​រាល់​ករណី​ប៉ុនប៉ង​សូកប៉ាន់​ខាងលើ​បាន​បរាជ័យ មិនអាច​សម្រេច​ដោយ​ថ្នាក់លើ​មិនដែល​ធ្វើការ តែងតាំង​មន្ត្រី​ដោយ​សំណូក​ឡើយ​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​សរសើរ​ស្មារតី​ព្យាយាម​បំពេញការងារ​បាន​យ៉ាង​ត្រឹមត្រូវ និង​ល្អ ប្រពៃ​ជា​អ្នកដឹកនាំ​ករណី​និ​មួយៗ នៃ​ករណី​ទាំង ៧​ខាងលើ ដឹកនាំ​ដោយ ឯកឧត្តម​អនុប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​-​លោកជំទាវ​-​ឯកឧត្តម ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​-​ឯកឧត្តម​អគ្គនាយក​ប្រតិបត្តិការ និង អគ្គនាយករង​-​ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្ដឹង និង​អន្តរជាតិ​-​នាយកដ្ឋាន​ស៊ើបអង្កេត​និង ចារកម្ម​-​នាយកដ្ឋាន​បច្ចេកទេស និង​កោសល​វិច័យ​-​ក្រុមមន្ត្រី​៕a acu meeting1