» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2076 នាក់

ម្សិលមិញ 10668 នាក់

សរុប 20284091 នាក់

ប្រវត្តិ​នៃ​ការ​ប្រារព្ធ​នូវ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ដែល​វៀតណាម​និង​ខ្មែរ​ភាគច្រើន​និយម​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​

 

​ភ្នំពេញ​៖​ក្នុងចំណោម​ពី​ធី​បុណ្យ​ជាច្រើន​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ប្រារព្ធ និង​តែង​ធ្វើការ​រំឭក​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​នោះ ក្នុងនោះ​ក៏មាន​នូវ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ផងដែរ​។​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន គឺជា​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​របស់​បងប្អូន​ជនជាតិ​ចិន ឬ​ប្រជាជន​ខ្មែរ​យើង​ដែល​ភាគ​ជាប់សែស្រឡាយ​ចិន មិន​ជាប់​ក៏​ដោ​ផ​យ​តែងតែ​ធ្វើការ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​មិនដែល​អាក់ខាន​ម្ដងណា​ឡើយ​។ តើ​មូល​ហេតុអ្វី​ទើបបានជា​កើតមាន​នូវ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​នេះ​ឡើងមក​? តើ​ពិធីបុណ្យ​នេះ​មាន​ប្រវត្តិ​បែបណាខ្លះ​?៖a chineas new year 


​សម្រាប់​ឆ្នាំ ២០២៥ នេះ ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គឺ​ចំ​ថ្ងៃ អង្គារ ១៥ រោច ខែ បុស្ស ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៥​។ ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​២០២៥ គឺមាន​រយៈពេល​បី​ថ្ងៃ ពោលគឺ​ថ្ងៃទី ២៩, ៣០, និង ៣១ ខែ មករា ឆ្នាំ ២០២៥​។​ពិធីបុណ្យ​នេះ​ធ្វើឡើង ដើម្បី​សម្តែង​ការគោរព​ដល់​ទេវតា និង​ជីដូន​ជីតា​សាច់​សារ​លោហិត​។ម្យ៉ាងទៀត​គេ​អាច​ហៅ​បុណ្យចូលឆ្នាំ​នេះ​ថា ជា​ពិធីបុណ្យ​និ​ទាឃ​រដូវ ឬ​បុណ្យ​នៃ​រដូវ​ផ្កា​រីក «Spring Festival» ក៏បាន​ដែរ​។​ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅពេល​ផ្លាស់ប្តូរ​ពី​ប្រតិទិន​ចាស់​ចូល​ប្រតិទិន​ថ្មី​របស់​ប្រទេស​ចិន​។  ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ គឺមាន​អាយុកាល​រាប់​សតវត្សរ៍​មកហើយ ព្រមទាំង​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ជនជាតិ​ចិន​។


​វា​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​បណ្តា​ប្រទេស​និង​ដែនដី​មួយចំនួន ដែល​សម្បូរ​ជនជាតិ​ចិន​រស់នៅ ក្នុងនោះ​មានដូចជា ចិនដីគោក ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជា​នៅ China Towns ដែល​ស្ថិតនៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​ផងដែរ​។ពិធីបុណ្យ​នេះ ត្រូវបាន​គេ​ចាត់ទុកជា​បុណ្យ​ឈប់សម្រាក​ដ៏​សំខាន់​មួយ​សម្រាប់​ជនជាតិ​ចិន ព្រមទាំង​បាន​ជះឥទ្ធិពល​មួយផ្នែក​ទៅលើ​វប្បធម៌​នៃ​បណ្តា​ប្រទេសជិតខាង​ទៀតផង​។​សម្រាប់​ជនជាតិ​ចិន បុណ្យចូលឆ្នាំ​ជា​ឱកាស​ពិសេស សម្រាប់​ក្រុមគ្រួសារ​ក្នុងការ​ជួបជុំ​ដើម្បី​បរិភោគ​អាហារ​រួមគ្នា​ជាពិសេស គឺ​អាហារ​ពេល​ល្ងាច​។

​វា​ក៏​ជា​ឱកាស​សម្រាប់​ជនជាតិ​ចិន​ផងដែរ ក្នុងការ​បោសសម្អាត​គេហដ្ឋាន​ជាថ្មី​ដើម្បី​បណ្តេញ​រឿង​មិនល្អ​និង​វិញ្ញាណ​អាក្រក់ ហើយ​ទទួលយក​សំណាងល្អ​នៅ​ឆ្នាំ​ថ្មី​។​បើ​ក្រឡេក​ទៅ​មើល​នៅតាម​បង្អួច និង​ទ្វា​វិញ ជនជាតិ​ចិន​តែងតែ​តុបតែង​លំអ​ជាមួយនឹង​ក្រដាស​ឬ​កំណាព្យ​ពីរ​ប្រយោគ ដែលមាន​ពណ៌​ក្រហម​តំណាង​ឲ្យ «​សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និង​អាយុ​យ៉ឺ​ន​យូរ​»​។​​ក្រៅពី​ការ​សែនព្រេន នៅមាន​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ប្រជាជន​ចិន​និយម​ធ្វើ​នៅ​ថ្ងៃ​ចូលឆ្នាំ​ដែលមាន​ដូចជា ការដុត​ផាវ ការចែក​អាំង​ប៉ាវ ឬ​ចំណីអាហារ​ដល់​គ្នា​ទៅវិញទៅមក​។

​បើ​យោងទៅតាម​រយៈ​ការលើកឡើងរ​បស់បង​ប្អូន​ជនជាតិ​ចិន​បាន​បញ្ជាក់ថា «​ប្រសិនបើ​មនុស្ស​ចំណាយ ឬ​ចែករំលែក​ដល់​អ្នកដទៃ​កាន់តែច្រើន​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នឹង​នាំ​ឲ្យ​លាភ​ហូរ​ចូល​គ្រួសារ​របស់​ពួកគេ​កាន់តែច្រើន​ដូចគ្នា​»​។​រឿងនិទាន និង​រឿងព្រេង​ខ្លះទៀត​បាន​ឲ្យ​ដឹងថា ការចាប់ផ្ដើម​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ បានចាប់ផ្ដើម​ឡើងជា​មួយ​នឹង​ការ​វាយ​ប្រយុទ្ធប្រឆាំង​ជាមួយ​សត្វ​ក្នុង​ទេវ​កថា ដែលមាន​ឈ្មោះថា «​នៀ​ន​» មានន័យថា ឆ្នាំ​ជា​ភាសា​ចិន​។ នៅ​ថ្ងៃ​ទីមួយ​ក្នុង​ឆ្នាំ​ថ្មី «​នៀ​ន​» បានមក​ខាំ​ស៊ី​ពួក​បសុសត្វ​សូម្បីតែ​អ្នកភូមិ​ក៏ដោយ​ជាពិសេស​គឺ​ពួកក្មេងៗ​។

​ដើម្បី​ការពារ​ខ្លួន ពួក​អ្នកភូមិ​បានដាក់​ចំណីអាហារ​នៅមុខ​ផ្ទះ​របស់​ពួកគេ​ជា​រៀងរាល់​ដើមឆ្នាំ​។​គេ​មានជំនឿថា​បន្ទាប់ពី «​នៀ​ន​» បាន​ស៊ី​ចំណីអាហារ​ដែល​ពួកគេ​ដាក់​ឲ្យ​រួចហើយ វា​នឹងមិន​ធ្វើបាប​ខាំ​ស៊ី​ប្រជាជន​ទៀត​នោះទេ​។​​គ្រាមួយ​អ្នកភូមិ​បានឃើញ «​នៀ​ន​» មាន​ភាពភ័យខ្លាច​ជាមួយនឹង​ក្មេងៗ ដែល​ស្លៀកពាក់​ពណ៌​ក្រហម​។​រួចហើយ អ្នកភូមិ​ក៏​នាំគ្នា​យល់ថា «​នៀ​ន​» ខ្លាច​ពណ៌​ក្រហម​​ហេតុនេះហើយ​នៅពេលដែល​ឆ្នាំ​ថ្មី​មកដល់ អ្នកភូមិ​នាំគ្នា​បំពាក់​គោម​ពណ៌​ក្រហម​និង​បិទ​ក្រដាស​ពណ៌​ក្រហម​នៅតាម​ទ្វារ​និង​បង្អួច​ផ្ទះ​រៀងៗ​ខ្លួន​។​អ្នកភូមិ​ក៏បាន​ប្រើ​ផាវ​ដើម្បី​បណ្ដេញ «​នៀ​ន​» ឲ្យ​ទៅ​ឆ្ងាយ​ផងដែរ​។ បន្ទាប់ពី​ពេលនោះ​មក «​នៀ​ន​» ពុំ​បានមក​ក្នុងភូមិ​ម្ដង​ទៀតឡើយ​។ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​ហាម​មិន​ឲ្យ​ដុត​ផាវ​ក្នុង​ពិធី​ចូលឆ្នាំ​ចិន​ទេ​។​​នៅ​ចុងក្រោយ ហុង​ជុន​ឡាវ​ស៊ូ ជា​ព្រះសង្ឃ​សាសនា​តាវ​បុរាណ​ម្នាក់ បាន​ចាប់​សត្វ «​នៀ​ន​» នោះ​។ សត្វ «​នៀ​ន​» ក៏​ខ្លាច​ទៅជា​យានជំនិះ​របស់​ព្រះសង្ឃ​ហុង​ជុន​ឡាវ​ស៊ូ​ទៅ​។​

​ដោយឡែក​បុណ្យចូលឆ្នាំថ្មី​នៅ​ប្រទេស​វៀតណាម​វិញ​គឺ​ពេលវេលា​ដូចគ្នា​នឹង​បុណ្យចូលឆ្នាំថ្មី​នៅ​តៃវ៉ាន់​និង​ចិន​ដែរ ប៉ុន្តែ​មាន​ភាពខុសគ្នា​ជាច្រើន​នៅក្នុង​ទំនៀមទម្លាប់​ប្រពៃណី ។ ក្នុងចំណោម​នោះ មាន​ភាពល្បីល្បាញ​បំផុត​គឺ​ប្រពៃណី​ទទួលទាន​នំអន្សម​ក្នុងឱកាស​ចូល​ឆ្នាំ​នៅ​ប្រទេស​វៀតណាម ។ តាមពិតទៅ ទំនៀមទម្លាប់​នៃ​ការ​ញ៉ាំ នំអន្សម​ក្នុង​ថ្ងៃ​ចូលឆ្នាំ​វៀតណាម ក៏​អាច​ឃើញ​នៅ​ក្វាង​ស៊ី ស៊ី​ឈួន និង​កន្លែង​ផ្សេងទៀត នៅក្នុង​ប្រទេស​ចិន ហើយ​រូបរាង​នំអន្សម​នៅ​វៀតណាម​គឺ​ខុសគ្នា មាន​រូបរាង​បី​ជ្រុង​ដែល​យើង​ធ្លាប់​ស្គាល់​។

នំអន្សម​មាន​រាង​ផ្សេងគ្នា នៅក្នុង​ផ្នែក​នំ​ផ្សេងៗ​នៃ​ប្រទេស​វៀតណាម ភាគច្រើន​ជា​រាង​បួន​ជ្រុង ឬ​រាង​មូល ហើយ​ការ​វេច​នំអន្សម​ខាងក្នុង​មាន​អង្ករដំណើប សណ្តែកបាយ សាច់ជ្រូក​បី​ជាន់ និង​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​។​​ក្រៅពី​ការហូប​របប​អាហារ​ខុសប្លែក​មាន​ភាព​ផ្សេងៗ​គ្នា ផ្កា​ដែល​ដាក់តាំង​ក្នុង​ពិធីបុណ្យ​ក៏មាន​ភាពខុសគ្នា​ផងដែរ​។​​ផ្កាអ័រគីដេ ផ្កាស្វាយ​ប្រាក់​ជាដើម ត្រូវបាន​គេ​ដាក់តាំង​បង្ហាញ​ជាទូទៅ​ក្នុង​ពិធី​ចូលឆ្នាំ​ចិន ចំណែកឯ​នៅ​ប្រទេស​វៀតណាម​វិញ ផ្កា​ផ្លែ​ប៉េ​ស ផ្កា​ម៉ាន់​ជូ​រី​ជាការ​តុបតែង ផ្កា Peach ត្រូវបាន​គេ​ជឿថា​នាំ​សំណាង ផ្កា apricot គឺជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ​។​​ក្នុងឱកាស​ចូលឆ្នាំ​ចិន​នៅ​តៃវ៉ាន់ ការបាញ់​កាំជ្រួច​គឺ​មិនអាច​ជៀសបាន ក្នុងការ​ប្រារព្ធ​នៅ​ប្រទេស​វៀតណាម​បែបនេះ​ជាការ​ខុសច្បាប់ ហើយ​ជំនួស​ដោយ​កាំជ្រួច​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​។ ការមើល​កាំជ្រួច​ក៏​ជា​សកម្មភាព​សំខាន់​មួយ​សម្រាប់​ប្រជាជន​វៀតណាម ក្នុងការ​ជួបជុំគ្នា​ក្នុង​ពិធីបុណ្យ​រដូវចូលឆ្នាំ​!a chinease newyear a viet nam new year