» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6542 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696713 នាក់

កម្ពុជា - ចិន រៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ ដើម្បីអបអរសាទរឆ្នាំ ទេសចរណ៍កម្ពុជា-ចិនក្នុងពេលការបង្ក្រាបឆបោកចិន!

 

ខេត្តសៀមរាប៖ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈ តាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ដើម្បី អបអរសាទរ «ឆ្នាំ ទេសចរណ៍ កម្ពុជា-ចិន នៃខួបលើកទី៦៨ ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន។ព្រឹត្ដិការណ៍នេះ រៀបចំឡើងនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នៅរាត្រីថ្ងៃទី២១ខែមីនាឆ្នាំ២០២៦នេះ។a tour china 

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ការរៀបចំព្រឹត្តិការណ៍បែបនេះ គឺជាការបង្ហាញពីការប្រែប្រួលយុទ្ធសាស្ត្រទៅកាន់ទេសចរណ៍បែបបទពិសោធន៍ ដែលផ្តល់ឱ្យភ្ញៀវទេសចរអាចចូលរួម និងទទួលយកបទពិសោធន៍វប្បធម៌យ៉ាងជាក់ស្តែង ដើម្បីពង្រឹងភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជា បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា៖កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើ ដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល៤ខែ គិត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ហើយក្នុងរយៈពេល៤ខែនេះប្រជាជនចិនទាំងអស់ ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។

សម្រាប់ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ ៥,៥៦លាននាក់ ថយចុះ ១៦,៩% ខណៈដែលភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៥លាននាក់ កើនឡើងប្រមាណ ១១,៧%។ សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ គ្រោងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ក្នុងក្របខ័ណ្ឌ នៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ជាបន្តបន្ទាប់រួមមាន៖មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ កម្ពុជា-ចិន ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ភាពយន្ត កម្ពុជា-ចិន (Cambodia-China Film Tourism)ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) កម្ពុជា-ចិន និងកម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតង (Green Season Tourism Roadshow) សម្រាប់ទីផ្សារចិន ដែលគ្រោងរៀបចំនៅ ខេត្តហៃណាន ប្រទេសចិន រួមជាមួយកម្មវិធីផ្សេងៗ ទៀត ក្រោមការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ ដើម្បីអបអរសាទរឆ្នាំ ទេសចរណ៍ កម្ពុជា-ចិននិងខួបលើកទី ៦៨ ឆ្នាំ ក៏មានការសម្ដែងសិល្បៈប្រពៃណីបុរាខ្មែរ និងតន្ដ្រីសម័យ ឈុតសម្ដែងល្ខោនបាសាក់ ការសម្ដែងសិល្បៈបុរាណចិន សម័យ ដើម្បីឱ្យអ្នកទេសចរជាតិនិងអន្ដរជាតិ ទស្សនាកម្សាន្ដផងដែរ។

ទោះបីយ៉ាងណាការរៀមចំកម្មវិធីទាក់ទាញទេសចរណ៍ចិនគឺក្នុងពេលដែលកម្ពុជាបង្កើនសកម្មភាពបង្ក្រាមបទល្មើសឆបោកតាមអនឡាញដែលក្នុងនោះជនសង្សយ័រាប់ម៉ឺននាក់ជាជនចាតិចិនត្រូវបានចាប់បញ្ជូនទៅស្រុកចិនវិញ។ទន្ទឹមគ្នានោះដែរអាជ្ញាមានសមត្តកិច្ចតាមុំបណ្តាខេត្តនានាតាមព្រុំដែនបានធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការដើរហើរបស់ជនជាតិចិនបោះទោះបីមានលិខិតឆ្លងដែននិងបណ្ណការងារនៅស្រុកខ្មែរក៏ដោយ។តើវាអាចមានការជះឥទ្ធិពលអារម្មណ៍ភយ័ខ្លាចដល់ប្រជាពលរដ្ឋចិនដែរឬទេ?៕a tour china1 a tour china2 a tour china3