» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9221 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699392 នាក់

លុបចោល​កិច្ចសន្យា​វិនិយោគ​ដែល​យកលុយ​ពី​ភ្ញៀវ​ចូល​ក្រុងកែប​


​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បញ្ជា​ឱ្យ​លុបចោល​ទាំងស្រុង​រាល់​កិច្ចសន្យា​នានា​ដែល​បាន​យកប្រាក់​ពី​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​បាន​ទៅលេង​កម្សាន្ត​នៅក្នុង​ខេត្ត​កែប​។ ។​a kepa 

​នា​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣​នេះ ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​តេ​ឡេ​ក្រាម សម្ដេច​បាន​ចែករំលែក​រូបថត​យក​សំណេរ​ពី​អា​ខោ​ន Facebook ឈ្មោះ Samnang Nov ដែល​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​រដ្ឋបាលខេត្ត​កែប ដែល​បានដាក់​ឱ្យមាន​អ្នក​ចាំ​យកលុយ​ពី​អ្នកធ្វើដំណើរ​ពេល​ចូល​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​កែប​។ ភ្ជាប់​ទៅនឹង​រូបថត និង​សំណេរ​ពលរដ្ឋ​សម្តេច​តេ​ជោ ក៏បាន​សួរ បញ្ជាក់​សារ​យ៉ាងខ្លី​ថា «​តើ​រឿងនេះ​ជាការ​ពិត​ទេ ឯកឧត្តម​អភិបាលខេត្ត​កែប​?»​។​

​ក្រោយមក​នៅ​ម៉ោង​ប្រមាណ ១១ និង​២០ នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ បានចេញ​សារ​សំឡេង​តាម​ប្រព​ន្ធ័​តេ​ឡេ​ក្រាម បញ្ជា​ឱ្យ​លុបចោល​ទាំងស្រុង​រាល់​កិច្ចសន្យា​ដែល​យកប្រាក់​ពី​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​សម្រាប់​ការចូល​ទៅកាន់​ខេត្ត​កែប​ដោយ​សម្ដេច​បានចាត់ទុក​ការយក​ប្រាក់​ពី​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​នេះ​ជា​អំពើ​ឆោត​ឆ្ង​ង់​របស់​រដ្ឋបាលខេត្ត​។​

​ក្រោយពី​មានការ​ចោទសួរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​ការយក​លុយ​ភាស៊ី​ពី​អ្នកធ្វើដំណើរ​ចូល​ខេត្ត​កែប​បាន​បន្តិច លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បានចេញ​ប្រកាស​ភ្លាមៗ​ថា ចាប់ពី​ម៉ោង​នេះ​ទៅ​(១៥ ខែមេសា ឆ្នាំ​២០២៣)​រដ្ឋបាលខេត្ត​កែប​បាន​ណែនាំ​ក្រុម​វិនិយោគ​បញ្ឈប់​មិនអោយ​យក​ថ្លៃ​ភាស៊ី​ឡើយ ហើយ​រដ្ឋបាលខេត្ត​នឹងធ្វើ​កិច្ចការ​នេះ​បន្តទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជូន​បងប្អូន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ដោយ​សេរី​នៅ​ខេត្ត​កែប ក្រោម​ដំបូល​សន្តិភាព​សម្ដេច​តេ​ជោ​៕a kep city a kep city1 
​