» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6800 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032697 នាក់

ក្រសួងវប្បធម៌ បង្ហាញពីការខូចខាតប្រសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ និងតំបន់ជំវិញ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃឈ្លានពាន

 

 

ព្រះវិហារ៖  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសពត៍មាន១ស្តីពីស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលបានចុះបញ្ជីរក្នុងសម្បត្តិបេតិគភណ្ឌ័ពិភពលោក ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។a vihea temple 

ក្រសួងវប្បធម៌បានកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមាន ការខូចខាតប្រាង្គប្រាសាទព្រះវិហារ ចំនួន ១៤២កន្លែង និងតំបន់ជុំវិញចំនួន ៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ ក្រៅពីនេះសហគមន៍ជុំវិញប្រាសាទរងការខូចខាតចំនួន ៦០កន្លែង រួមមាន ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន ១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រងជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។

ការកត់ត្រាចងក្រងពីការខូចខាតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការខូចខាតទាំងនេះ បណ្តាលមក ពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ សកម្មភាពអភិរក្ស ជួសជុលប្រចាំថ្ងៃត្រូវបានរាំងស្ទះ រីឯហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការងារអភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួលរងការខូចខាតទាំងស្រុង ដូចជា គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង (កិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក)៖ ទាំងផ្នែកដើមរបស់ជណ្តើរដែលកាលពីមុនស្ថិតក្នុងស្ថានភាពល្អ និងផ្នែកទាំងឡាយដែលបានជួសជុលរួច រយៈពេលជិត១០ឆ្នាំមកនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយអគារ និងសម្ភារអភិរក្សនិងជួសជុល ត្រូវទទួលរងការខូចខាតទាំងស្រុង។

គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ (កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា)៖ ហេដ្ឋារចនាសម្ព័ន្ធគោបុរៈទី៥ ទទួលរងការខូចខាតធ្ងន់ធ្ងរ អគារអភិរក្ស និងសម្ភារសម្រាប់ការជួសជុលប្រាសាទត្រូវបានបំផ្លាញទាំងស្រុង។

សំណង់ស្ថាបត្យកម្មគោបុរៈទី១ ទី២ និងទី៣ (កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន)៖ ការខូចខាតទីតាំងនេះមានលក្ខណៈធ្ងន់ធ្ងរ និងផ្នែកជាច្រើនបានខូចខាតទម្រង់ដើមទាំងស្រុង ទាមទារឱ្យមានការសិក្សាលម្អិត លើការខូចខាតថ្មីៗ លក្ខណៈបច្ចេកទេស និងរៀបចំផែនការជួសជុលឡើងវិញ ដោយលទ្ធផលសិក្សាកន្លងមកមិនអាចយកមកប្រើប្រាស់បានទេ ដោយសារការខូចខាតថ្មីៗ។ ជារួម ការវាយប្រហារទាំងពីរលើករបស់យោធាថៃមកលើប្រាសាទព្រះវិហារ បានធ្វើឱ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតក្នុងស្ថានភាពទម្រង់ដើម ព្រមទាំងផ្នែកទាំងឡាយនៃប្រាសាទ និងរចនាសម្ព័ន្ធដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខារបច្ចេកទេសនានាត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងយ៉ាងខ្លាំង ដល់ដំណើរការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយជាផ្លូវការនូវរបាយការណ៍ វាយតម្លៃការខូចខាត រួមទាំងឯកសារវីដេអូពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងពីរលើកនេះ ចងក្រងដោយអាជ្ញាធរជាតិ ព្រះវិហារ ព្រមទាំងរបាយការណ៍សង្ខេបស្តីពីការបោសសម្អាត និងការពិនិត្យអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចងក្រង ដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះជូនដល់អង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្តល់ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម គាំទ្រដល់ការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀត និងជួសជុលស្តារប្រាសាទឡើងវិញ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តអំពាវនាវឱ្យមានការគោរពដល់ច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងពិធីសារទីពីរ ឆ្នាំ១៩៩៩ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលសុទ្ធតែជាច្បាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងសម្រាប់ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសកល។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងបន្តស្រាវជ្រាវ ចងក្រងឯកសារលម្អិតស្តីពីការខូចខាត ព្រមទាំងធ្វើទំនាក់ទំនងជាប់មិនដាច់ជាមួយស្ថាប័នជំនាញជាតិ-អន្តរជាតិ ដោយរួមទាំងទៅលើទិដ្ឋភាពបច្ចេកទេស ការទូត និងផ្លូវច្បាប់ សម្រាប់ភាពយុត្តិធម៌ ការការពារ និងការស្តារឡើងវិញនូវប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា។

ដោយឡែកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបានបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសកម្មភាពនៃមន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់ ចាប់ផ្តើមបោសសម្អាតគ្រាប់បែក នៅលើប្រាសាទព្រះវិហារ។

ជាមួយនឹងរូបភាពបង្ហាញពីគ្រាប់បែកជាច្រើន លោក ហេង រតនា បានសរសេរសារដូច្នេះថា «ប្រាសាទព្រះវិហារ​ ជាសម្បត្តិមនុស្សជាតិ​លើពិភពលោកនេះ​ និងជាទីតាំងមានស័ក្តិសិទ្ធិភាព​ ត្រូវបានរងការទម្លាក់គ្រាប់បែក​ និងបាញ់ផ្លោង​កម្ទេច​ បំផ្លិចបំផ្លាញដ៏មហាឃោរឃៅព្រៃផ្សៃ​ ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់សៀម។ អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ»a vihea temple1