» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3414 នាក់

ម្សិលមិញ 4292 នាក់

សរុប 14113113 នាក់

រថយន្ត​ទំនើប​បើ​កែឆ្នៃ​ខុស​បច្ចេកទេស​បើ​គ្មាន​ការអនុញ្ញាតិ​ពី​ក្រសួង​សាធារណៈការ​ត្រូវ​កែសម្រួល​ជាបន្ទាន់​


​ភ្នំពេញ ៖ រថយន្ត​ទំនើប​ចំនួន​១៣ គ្រឿង ក្នុងចំណោម​១៦ គ្រឿង​ដែល​សមត្ថកិច្ច​ចរាចរ​ឃាត់​បាន​កាលពី​យប់​ថ្ងៃទី​១៦ មីនា នេះ ត្រូវបាន​រកឃើញថា មានការ​កែឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដូចជា​បន្ថែម​ភ្លើង​ហ្វា ដាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សម្លេង​ឲ្យ​លឺ​ខ្លាំង បង្ក​សំលេង​រំខាន​ដល់​អ្នកដទៃ ធ្វើឱ្យ​បាត់​សណ្តាប់ធ្នាប់ និង​បង្ក​ភាព​អាណាធិបតេយ្យ​ក្នុង​ទីក្រុង​។a car silence1

​លោកស្រី បុប្ផា ផានី អនុប្រធាន​មន្ទីរ និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ថ្ងៃទី ២០ ខែមីនា បាន​ឲ្យ​ដឹងថា តាម​ការណែនាំ​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ក្រុមការងារ​យើង​សហការ​ជាមួយ​កំលាំង​អង្គភាព​ជំនាញ​ចរាចរ​បាន​ចុះ​ធ្វើ​សកម្មភាព​ជាប្រចាំ និង​ត្រួតពិនិត្យ​ទៅលើ​យានយន្ត ដែល​បំពាក់​ឧ​បករ​ណ៏​ខុស​លក្ខណៈ​បច្ចេកទេស​មានការ​បំពាក់​ភ្លើង​ឡាស៊ែ​,​ដាក់ ស៊ី​ម៉ាំង​ប្រេន​បំពង​សំឡេង បង្ក​ការរំខាន​ដល់​អ្នកដទៃ បាត់​សណ្តាប់ធ្នាប់​ក្នុង​ទីក្រុង​និង​អាច​បង្ក​គ្រោះថ្នាក់​ចរាចរ​ដល់​អ្នក​ដំណើរ​ដទៃទៀត​ផងដែ​រ​។​

ទាក់ទង​និ​ការកែច្នៃ​នេះ លោកស្រី ផានី បញ្ជាក់ថា មុននឹង​ចង់​កែឆ្នៃ​បច្ចេកទេស​យានយន្ត​រប​ស់​ខ្លួន ម្ចាស់​យានយន្ត​នោះ​ត្រូវសុំ​ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ធានាថា ការកែឆ្នៃ​នោះ​ស្របតាម​ស្នង់​ដាប​ច្ចេ​ទេស បើកបរ​មិន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អ្នកដទៃ និង​បាត់​សណ្តាប់ធ្នាប់​ក្នុង​ទីក្រុង​។ លោកស្រី​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស បន្តថា កន្លងមក​ក៏​ធ្លាប់មាន​ក្រុមយុវជន​ខ្លះ​ដាក់​ថែមទាំង​បាស់​ចាក់​ចំរៀង​ផ្អើល​គេ​។​​មន្ត្រី​ចរាចរ​បាន​បញ្ជាក់ថា​៖ កំលាំង​យើង​នឹង​បន្ត​ត្រួតពិនិត្យ​យានយន្ត​កែឆ្នៃ​ខុស​បច្ចេកទេស​ជាប្រចាំ​ដោយ​សហការ​ជាមួយ​ក្រុម​ត្រួតពិនិត្យ​បច្ចេកទេស និង​អាជ្ញាធរ​ខណ្ឌ​ក្នុងការ​ទប់ស្កាត់​នូវ​អំពើ​បែប​ទំនើង​តាម ដងផ្លូវ​ដើម្បីអោយ​ទីក្រុង​របស់​យើង​រក្សាបាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​។​ចំពោះ​រថយន្ត​ទំនើប​ទាំង​១៣​គ្រឿង ដែល​ក្រុមបច្ចេកទេស​ពិនិត្យឃើញថា មានការ​កែឆ្នៃ​ខុស លក្ខណៈ​ប​ច្ចេ​ទេស នឹងត្រូវ​ហៅ​ម្ចាស់​រថយន្ត​មក​ធ្វើ​កិច្ចសន្យា​ដក​ឧ​បករ​ណ៏​កែឆ្នៃ​នោះ​ចេញ ឬ​ពិនិត្យ​លើ​កំហុស​របស់​ម្ចាស់​រថយន្ត​កំរិតណា​ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ជាក់ស្តែង​។a car silence