» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 475 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654051 នាក់

បន្ទាប់ពី​ឆ្មក់​ចាប់ឃុំខ្លួន​មនុស្ស​ជាង​៤០០​នាក់​២​ថ្ងៃ​រកឃើញ​តែ​១៧​នាក់​ប៉ុណ្ណោះ​មាន​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន​ត្រូវ​បញ្ជូនទៅ​តុលាការ​!

 


​ភ្នំពេញ ៖ បន្ទាប់ពី​ឆ្មក់​ចូលចាប់​ឃាត់​មនុស្ស​ទាំងយប់​ពី​ក្លឹប​លូ​ច្ស​សារី​យក​ម​ឃុំខ្លួន​ពីរ​ថ្ងៃ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លទ្ធផល​បង្ហាញថា ក្នុងចំណោម​មនុស្ស​ទាំង​៤០៨​នាក់​ដែល​បាន​យកទៅ​ធ្វើ​ពិសោធន៍​ទឹកនោម មាន​មនុស្ស​៩៣​នាក់​មាន​សារធាតុ​ញៀន​។​តែ​ក្នុងចំណោម​នោះ​មាន​មនុស្ស​តែ​១៧​នាក់​ប៉ុណ្ណោះ​(​វៀតណាម​៥​នាក់​)​ត្រូវបាន បញ្ជូន​ទៅកាន់​តុលា​ការចាត់​តាមច្បាប់ ។​

​សូមបញ្ជាក់ថា​មនុស្ស​ខាងលើ​ត្រូវបាន​នគរបាល​ឆ្មក់​សម្រុកចូល​ចាប់ខ្លួន​ក្រោម​ឈ្មោះ ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន នៅក្នុង​ក្លឹប​កម្សាន្ដ «​លុ​ច្ស​សារី​» នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កាលពី​វេលា​ទាបភ្លឺ ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​នេះ​។​

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​ឲ្យ​ដឹងថា​៖ ក្នុងចំណោម​អ្នកមាន​សារធាតុ​ញៀន​៩៣​នាក់ មាន​ស្រី​២៤​នាក់ ក្នុងនោះ ជនជាតិ​បរទេស​៣១​នាក់ រួមមាន​៖ ជនជាតិ​វៀតណាម​១៤​នាក់​, ជនជាតិ​ចិន​១៤​នាក់ , ជនជាតិ​សឹង្ហ​បុរី​ម្នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ២​នាក់ ដោយ​ក្នុង​៣១​នាក់​នេះ មាន​ស្រី​១៤​នាក់​។​a club lux 

​សម្រាប់​អ្នក​ដែល​រកឃើញ​សារធាតុ​ញៀន​ក្នុង​ខ្លួន​សម្រាប់​ជនជាតិខ្មែរ ទាំង​៦២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ដើម្បី​ធ្វើការ​បន្សាប់​គ្រឿងញៀន ខណៈ​ជនបរទេស​៣១​នាក់ នឹង​សុំ​គោលការណ៍​ពី​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ចាប់​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​។​
​ក្នុង​ប្រតិបត្តិការ​នេះ​លោកស្នងការ​ឲ្យ​ដឹង​ទៀតថា សម្រាប់​គ្រឿងញៀន​វិញ សមត្ថកិច្ច​រឹបអូស​បាន​តែ ១៦២.៧​ក្រាម​ប៉ុណ្ណោះ បូក​រួមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​ទោះបីយ៉ាងណាករណិយ៍ចូលចាប់មុស្សឆៅមួយនេះវាស្រដៀងករណិយ៍បង្ក្រាបក្លឹបរ៉ុករបស់លោកឧញ៉ាគិតធាងដែរតែលើកនេះប្រហែលរកថៅកែមិនឃើញទេព្រោះរឿងប៉ុនភ្នំចាប់បានគ្រឿងញៀនតិចមួយ!។

​ទាក់ទង​ករ​ណិ​យ៍​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែត​ដឹង លោក​កំពុង​សុំ​ដីកា​ពី​តុលាការ ដើម្បី​តាម​ចាប់ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ដ «​លុ​ច្ស​សារី​» ដែល​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​នៅ​យប់​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ជាង ៤០០​នាក់​។​a club lux1 a club luxery5