» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3508 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142690 នាក់

អ្នកនេសាទ​ពីរ​នាក់​ធ្លាប់តែ​ចាប់​ត្រី​ពេល​ចុះ​ចាប់​ក្រពើ​ជាប់​សំណាញ់ វិះ​ក្ស័យ​!

 

​ខេត្តកំពង់ធំ ៖​ធ្លាប់តែ​ឃើញ​កុន​លោក​ម៉ៅ​អាយុទ្ធ​រឿង​នេសាទ​ក្រពើ​បង្ហាញ​ពី​លោក​ព្រាប​សុ​វត្ថ​និង​អ្នកនាង​ស៊ិន​សូលី​កា​អា​ឡូ​វ​មាន​ហើយ​អ្នកនេសាទ​ក្រពើ​មែនទែន​នៅ​ខេត្តកំពង់ធំ​តែ​វិះ​ក្ស័យ​ជីវ៉ា​មិនមែន​ស្រួល​ដូច​លេង​កុន​ទេ​!​។​

ជាក់ស្តែងកាលពី​វេលា​ម៉ោង​២-០០​នាទី ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៨ នៅតាម​ប្រឡាយ ក្រោយ​រោង​ម៉ា​ស៊ី​កិនស្រូវ​លោក គីម ប៉ូ នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​មាន ប្រជាពលរដ្ឋ​នៅ​២​នាក់​ទៅ​បង់​ត្រី បាន​ប្រទះឃើញ​ក្រពើ​២​ក្បាលតាមប្រឡាយ រួច​យក​សំណាញ់​ទៅ​បង់ ពេល​បង់​ជាប់​ហើយក៏​ចុះ​ទឹក​ចូលទៅ​ចាប់​ក៏ត្រូវ ក្រពើ​ខាំ​ជាច្រើន​កន្លែង​តែ​មិន​ដល់​ក្ស័យជីវិត​ឡើយ ។​a cro1 

​សមត្ថកិច្ច​បានអោយដឹង​ថា ពល​រដ្ន ជា​អ្ន​នេសាទ​ក្លាហាន​ទី​១ ឈ្មោះ ជា វិចិត្រ ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ​ជា​បងប្រុស និង​ទី​២ ឈ្មោះ​ជា ជឿន ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជា​ប្អូន រស់នៅ​ភូមិ​ឃុំ​ខាងលើ ។​ពេល​ឈ្មោះ​ជា ចិត្តជា​បង លោត​ចុះទៅ​ចាប់​ក្រពើ តែ​ត្រូវបាន​ក្រពើ​ខាំ​មុត​ផ្ពា​ល់ ខាងឆ្វេង​, ខាងស្តាំ និង ប្អូន​មុត​ដើមទ្រូង​១​កន្លែង ចុង​ដោះ​១​កន្លែង ក្រោយមក​ទើ​ចាប់​ក្រពើ​បាន​ហើយ ក៏បាន​បញ្ចូនទៅ​ពេទ្យ ដេ​ចំនួន​៧​ថ្នេរ ប៉ុន្តែរ ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​។​

​បន្ទាប់ពី​ចាប់​អា​ទីមួយ​បាន​ក៏​ស្រាប់តែ​ឃើញ​ក្រពើ​១​ក្បាល​ទៀត​នៅក្នុង​ស្នាមភ្លោះ​ផ្លូវ​ចូល​គ្រួសារ​រីករាយ​ជិត ផ្ទះ ឈ្មោះ​សុខ ហេង​ដែលមាន​ចំងាយ​១៧០​ម៉ែត ពី​អាង​ចិញ្ចឹម ក្រពើ របស់​ឈ្មោះ ភី ស៊ី​ណាត ពី​កន្លែង​បង់សំណាញ់​(​មាន​អាង​រៀប​អិដ្ឋ​ចាក់​បេតុង​កំពស់​៣​ម៉ែត្រ​)​និង​ចំងាយ​ពី​អាង​ក្រពើ របស់​ឈ្មោះ ចាន់ ភី មាន​ចំងាយ​៤៥០​ម៉ែត្រ នៅ​ខាងលិច​ផ្លូវជាតិ​(​មាន​អាង​រៀប​អិដ្ឋ​ចាក់​បេតុង​កំពស់​៣​ម៉ែត្រ​)​ដែរ​។​តែ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា​ក្រពើ​ទាំងពីរ​ក្បាល​នោះ​រួច​ចេញពី​កន្លែង​ចិញ្ចឹម មួយណា​នៅឡើយ​ទេ កំពុង​ស្រាវជ្រាវ ។​

​ប្រជាពលរដ្ឋ​និយាយថា​ប្រសិនបើ​អ្នកនេសាទ​ទាំងពីរ​មិនបាន​ឃើញ​ទាន់​ទេ​នៅពេល ក្រពើ​នេះ​បាន​ចូលទៅ​ព្រែក​បឹង ទន្លេរ ពេលនេះ​និង​មាន​មហន្តរាយ​ធំ​កើតឡើង​ជាក់​ពុំខាន​ពេល​វា​ធំ​ឡើង​។​ករណី​យ៍​មួយ​នេះ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ឲ្យ​មន្ត្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួត​ពី​និត្យ​ណែនាំ ម្ចាស់​ទីតាំង​ក្រពើ​ទាំងនោះ ឲ្យ​គិត​គួរ​ឡើងវិញ ពី សុ​វត្តិភាព​ផង​កុំ​ចេះតែ​ធូរ​លុង​ពេក ។​a cro a cro2