
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6524 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696695 នាក់
ភ្នំពេញ៖ លោក ខូវ ឆាយ ទទួលបានការបោះឆ្នោតចំហរឲ្យបន្តបន្ដក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ក្នុងសន្និបាត នៅសណ្ឋាគារភ្នំពេញ ។ទោះបីយ៉ាងណាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរថ្មី ត្រូវបានផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការជ្រើសរើស ខណៈលោក ហេង សុខឃន ដែលជាអគ្គលេខាធិការ អាណត្តិទី៧ បានជាប់ជាសមាជិកសហព័ន្ធប៉ុណ្ណោះ សម្រាប់អាណត្តិថ្មី។
ក្នុងសហពន្ធ័នេះមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៨ នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមានបេក្ខភាព ១៩រូប ត្រូវបានបោះឆ្នោតគាំទ្រ តាមរយៈមហាសន្និបាតខាងលើ ដោយទទួលបានសម្លេងគាំទ្រ ៣២សំឡេង (ព្រម) និង ១សំឡេង (មិនព្រម)។ បន្ទាប់មកគណៈកម្មាធិការប្រតិបត្តិថ្មី ក៏បានគាំទ្រលោក ខូវ ឆាយ បន្ដធ្វើជាប្រធានសហព័ន្ធ ព្រមទាំងអនុប្រធានសហព័ន្ធ ៧រូប, អគ្គហេរញ្ញឹក ១រូប និងសមាជិក ១០រូប។ លើកលែងតែអគ្គលេខាធិការសហព័ន្ធ ដែលមិនទាន់មានការសម្រេច ដ្បិតរង់ចាំការជ្រើសរើសពីខាងក្រៅ។
លោក ខូវ ឆាយប្រធានសហពន្ធ័ បានបញ្ជាក់ថា ក្នុងនាមអង្គការសង្គមមួយ ដែលអនុវត្តការងារតាមលក្ខន្ដិកៈរបស់ខ្លួន សហព័ន្ធបានសម្រេចនឹងធ្វើការជ្រើសរើសអគ្គលេខាធិការពីខាងក្រៅ ដែលមិនមែនជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ដោយផ្អែកលើកត្ដាមួយចំនួន ទី១-មិនចង់ឲ្យមានពាក់ព័ន្ធជាមួយសមាគម/ក្លិប ទី២-ត្រូវការបុគ្គលមានពេលវេលាគ្រប់គ្រាន់ ហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់សហព័ន្ធ។
លោកបន្ដថា «ដោយសារអគ្គលេខាធិការ គឺជាអ្នកប្រតិបត្តិប្រចាំថ្ងៃ នូវតួនាទីភារកិច្ចរបស់សហព័ន្ធ ក្នុងការងាររដ្ឋបាលគ្រប់គ្រង ចាត់ចែងនូវតួនាទីភារកិច្ចរបស់មន្ដ្រីប្រចាំថ្ងៃ ក្នុងការដឹកនាំការប្រកួតនានា។ ដូច្នេះហើយយើងត្រូវការអ្នកដែលមានពេលវេលា និងមានសមត្ថភាព ទាំងភាសា ទាំងការប្រើកុំព្យូទ័រជាដើម។ ដូច្នេះយើងនឹងជ្រើសរើសពីខាងក្រៅ អ្នកមានសមត្ថភាពគ្រប់គ្រាន់ ទើបអាចអនុញ្ញាតឲ្យដឹកនាំ នៅក្នុងអគ្គលេខាធិការដ្ឋាននេះ។ យើងបានសម្លឹងឃើញហើយ តែនឹងធ្វើការប្រជុំពិភាក្សាផ្ទៃក្នុងទៀត ព្រោះការជ្រើសរើសនេះ នឹងសម្រេចដោយការបោះឆ្នោតរបស់គណៈកម្មាធិការប្រតិបត្តិទាំងអស់»។
ទន្ទឹមជាមួយការទទួលបានការគាំទ្របន្ដដឹកនាំសហព័ន្ធ អាណត្តិថ្មីនេះដែរ លោក ខូវ ឆាយ បានប្ដេជ្ញាពង្រឹងសាមគ្គីផ្ទៃក្នុងជាធ្លង់មួយ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើពិភពលោក តាមរយៈការដាក់ចេញនូវផែនការរយៈពេលខ្លី និងរយៈពេលវែង ក៏ដូចជាការជំរុញឲ្យមានកម្មវិធីប្រកួត និងបើកឱកាសឲ្យមានការចូលរួមប្រកួតកាន់តែច្រើនទៀត ដើម្បីធានានូវការបណ្ដុះបណ្ដាលធនធានកីឡាករឲ្យបានច្រើន និងគ្រប់គ្រាន់ សម្រាប់ធ្វើការផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ឲ្យពិភពលោកបានស្គាល់ និងយល់ដឹងកាន់តែច្បាស់ពីមរតកក្បាច់គុនបុរាណខ្មែរ។
សូមបញ្ជាក់ថាមុនមានសន្និនបាតសហពន្ធ័កីឡាប្រដាល់គុនខ្មែរនេះវាក៏លេចធ្លាយប្រតិកម្មពីសមានជិកសហពន្ធ័សុំឲ្យមានការបោះឆ្នោតជាសំងាត់ធ្វើឲ្យមានប្រជាធិបតេយ្យពិត។តែល្បែងនេះមិនត្រុវបានគេលេងទេ។ទោះយ៉ាងណាក៏មានការកែទម្រង់ខ្លះៗផងដែរ។បណ្ដាក្លឹបគុនខ្មែរធំៗនៃសមាគមរាជធានីខេត្តបានរួមគ្នាដាក់ញត្តិស្នើសុំឱ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយមានការចូលរួមឲ្យបានផុសផុលគ្រប់បណ្ដាក្លឹបនិងមានភាពសុក្រិតនិងយុត្តិធម៌ជៀសវាងបក្សពួកនិយម...។
ស្នើសុំបោះឆ្នោតដោយឯកត្តនាម (រក្សាការសម្ងាត់) ? ។មិនគាំទ្រដាច់ខាតចំពោះការបោះឆ្នោតជាកញ្ចប់សមាសភាព (ជាការរៀបចំទុកជាមុន) ?។ទោះបីយ៉ាងណាប្តីប្រពន្អលោកគ្រូអេភូថដែលមានបណ្តាញសង្គមខ្លះគាំទ្រឲ្យឈរឈ្មោះធ្វើជាប្រធានសហពន្ធ័បានបង្ហោះសារចាក់ដោតថាលោកគ្រូអេអត់មានហ៊ានដេកយល់សប្តិចង់ឈរឈ្មោះធ្វើជាប្រធានសហពន្ធ័កីឡាប្រដាល់ម្តងនាទេសុំបងប្អូនហ្វេសប៊ុកកុំរុញស៊ីកក្លូចូលឡានចឹង!។