» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5176 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695347 នាក់

សម្តេច​តេ​ជោ​៖​កម្ពុជា​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ចិន​នៅ​ស្រុក​ខ្មែរ​ទេ​!

 

​ស្វី​ស​៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦ បាន​អះអាង​ប្រាប់ ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​បារម្ភ​ពី​កំណើន​នៃ​ជនជាតិ​ចិន​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ព្រោះថា ពួកគេ​មក​ច្រើន​ដោយសារ​កម្ពុជា​ខ្វះ​កម្មករ​ជំនាញ ដែល​កម្មករ​របស់​ក​ម្ពុ​ជា មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ វិស័យ​សំណង់​ដ៏​សន្ធឹក​សន្ធប់​របស់​វិនិយោគិន​ចិន​។​a hun swiss  

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ បងប្អូន​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីបអឺរ៉ុប ប្រមាណ​ជាង​៩០០​នាក់ នៅ​ប្រទេស​ស្វី​ស នា​ព្រលប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ថ្លែងថា «​បងប្អូន​ខ្លះ​គាត់​បារម្ភ​ពី​ចិន​នៅ​កំពង់សោម បងប្អូន​អើយ សំណង់​ច្រើនណាស់ យើង​ផ្តល់​កម្មករ​ឲ្យ​គេ​អត់​គ្រប់ ជំនាញ​អត់​គ្រប់ អីចឹង​ត្រូវ​បើកឱកាស​ឲ្យ​គេ​យក​កម្មករ មក​សាងសង់ នៅលើ​សំណង់​ដូចជា​ស្ពាន និង​សំណង់​ផ្សេងទៀត​នៃ​បច្ចេកទេស​ដែល​យើង​មិនទាន់​ទៅដល់​។

តែ​គេ​កសាង​ហើយ គេ​មិន​នៅ​ស្រុក​ខ្មែរ​ទេ គេ​ទៅ​ស្រុក​គេ​វិញ​ហើយ​កុំ​ឆ្ងល់​ពេក ហើយ​យើង​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​គេ​នៅ​ដែរ​។ គេ​មក​វិនិយោគ គេ​នាំ​ទុន​ពី​ស្រុក​គេ​មក​បណ្តាក់ទុន នៅ​ស្រុក​យើង​...​បើ​និយាយ​ពី​ទេសចរ​ចិន ឆ្នាំទៅ​១​លាន​២​សែន​នាក់ ឆ្នាំនេះ​អាច​ឡើងដល់​១​លាន​៥​សែន​នាក់ អីចឹង​ទៅ​ទីណា​ក៏​ឃើញ​ទេសចរ​ចិន​ដែរ ថា​ចិន​មក​ឈ្លានពាន​ខ្មែរ អានេះ​ចប់​មិនដឹង​ជា​រឿង​ស្អី​? ឥឡូវ​សួរថា នៅ​បារាំង​មាន​ឆៃ​ណា​ថោ​ន​ទេ [​មាន​] ? នៅ​អាមេរិក​មាន​ឆៃ​ណា​ថោ​ន​ទេ [​មាន​] ? ស្រុក​ខ្មែរ​អត់​ទាន់​មាន​ឆៃ​ណា​ថោ​ន​ទេ​»​។ ខ្ញុំ​និយាយ​ដោយ​ត្រង់​ចិន មិនដែល​នាំ​កងទ័ព​ចេញ​ផុតពី​ទល់ដែន​របស់ខ្លួន​ទេ ប្រទេស​ដទៃ​នាំ​កងទ័ព​ចូល​ឈ្លានពាន​កម្ពុជា ប៉ុន្មាន​ហើយ​?»​។​

​សូមបញ្ជាក់ថា ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើនជាង​បំផុត​។ យោងតាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៨ ការវិនិយោគ​ចិន​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៧ ប៊ី​លាន​ដុល្លារ​អាមេរិក​៕a hun swiss1 a hun swiss3 

​