» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3448 នាក់

ម្សិលមិញ 6501 នាក់

សរុប 13952003 នាក់

លោក​ដូ​ណា​ល់​ត្រាំ​ព្រួយ​ខ្លាច​ប្រទេស​អា​ហ្គា​និ​ស្ថាន​ក្លាយជា​មន្ទីរពិសោធន៍រ​បស់​ពួក​ភេរវជន បើ​គ្មាន​វត្តមាន​ទ័ព​អាមេរិក​

 


​អាហ្គានីស្ថាន​៖​កិច្ចចរចារ​រវាង​មន្ត្រី​តំណាង​ឲ្យ​ភាគី​អាមេរិក​និង​តា​លី​បង់ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​ប្រទេស​កាតា ក្នុង​បំណង​បិទ​បញ្ចប់សង្គ្រាម​រយៈពេល​ជិត​១៨​ឆ្នាំ កំពុងតែ​រំកិល​ខ្លួន​ខិត​កាន់តែ​ជិត ទៅរក​កិច្ចព្រមព្រៀង​មួយ​ដែល​បើកផ្លូវ​ឲ្យ​មានការ​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខែកញ្ញា​ខាងមុខ​ដែល​នាំទៅរក​ការបោះឆ្នោត​មួយ​។ ចំណែក​ពួក​តា​លី​បង់ នឹង​បញ្ឈប់​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​មូលដ្ឋាន​សម្រាប់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​តទៅទៀត ។ នេះ​បើតាម​ការអះអាង ដោយ​លោក Zalmay Khalilzad ប្រធាន​ក្រុម​ចរចា​តំណាង​ឲ្យ​អាមេរិក​។​a afguanistance 

ពួក​តា​លី​បង់​កន្លងមក តែងតែ​បដិសេធ​មិន​ព្រម​ជួបចរចា​ជាមួយ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ព្រោះ​ពួកគេ​ចាត់ទុក​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​អាយ៉ង​របស់​អាមេរិក​។ ប៉ុន្តែ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ជំរុញ​ដល់​ការផ្សះផ្សា​អា​ហ្វ​ហ្គា​នី​ស្ថាន គណៈប្រតិភូ​មកពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​៦០​រូប បាន​ជួប​ជាមួយ​ពួក​តា​លី​បង់អស់​រយៈពេល​ពីរ​ថ្ងៃ នៅ​ប្រទេស​កាតា​នា​ថ្ងៃអាទិត្យ​។

ជា​លទ្ធផល ភាគី​ទាំងពីរ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​កក្កដា​ដោយ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា គោរព​និង​ការពារ​សេចក្តីថ្លៃថ្នូ​ររ​ប​ស់មនុស្ស ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ និង​កាត់បន្ថយ​ការស្លាប់​និង​របួស​ជន​ស៊ីវិល ឲ្យ​នៅ​កម្រិត​សូន្យ​។ ភាគី​ទាំងពីរ​បាន​សន្យា ធានា​នូវ​សុវត្ថិភាព​នៃ​ស្ថាប័ន​សាធារណៈ ដូចជា​សាលារៀន មន្ទីរពេទ្យ​និង​ផ្សារ​ផងដែរ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News នា​ចុង​សប្តាហ៍​កន្លងទៅ​លោក​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​ថ្លែងថា លោក​មានបំណង​ចង់​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។ តែ​ក្នុងពេល​ជាមួយគ្នានេះ លោក​ត្រាំ​ក៏​បារម្ភ​ខ្លាច​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះ​ក្លាយជា​មន្ទីរពិសោធន៍រ​បស់​ពួក​ភេរវជន បើ​គ្មាន​វត្តមាន​ទ័ព​អាមេរិក​។ លោក​ត្រាំ​បាន​បញ្ជាក់ថា បើ​មានការ​សម្រេច​ដកទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​មែន លោក​នឹង​ពង្រឹង​បន្ថែម​នូវ​កម្លាំង​ចារកិច្ច​ជំនួស​វិញ​។

នៅក្នុង​បទសម្ភាសន៍​ដែល Fox News បាន​ថត​នៅ​ចុង​សប្តាហ៍ និង​ទើបបាន​ចាក់ផ្សាយ​នា​ថ្ងៃ​ចន្ទ ទី​១ កក្កដា លោក​ដូ​ណា​ល់ ត្រាំ​បាន​ប្រដូច​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៅនឹង​សកល​វិទ្យាល័យ Harvard នៃ​ពួក​ភេរវជន​។ ទោះជា​យ៉ាងនេះ​ក្តី លោក​ត្រាំ​បាន​ធានាថា បើ​លោក​សម្រេច​ដកទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន លោក​នឹង​ពង្រឹង​បន្ថែម​នូវ​កម្លាំង​ស៊ើបការណ៍​សម្ងាត់​ជំនួស​វិញ ពោល​មិនមែន​បោះបង់ចោល​អា​ហ្វ​ហ្កា​នី​ស្ថាន​ទាំងស្រុង​ទេ​។ ការ​ថ្លែង​យ៉ាង​ដូចនេះ​របស់លោក​ត្រាំ​បានធ្វើ​ឡើង មួយថ្ងៃ​មុន​ផ្ទុះ​អំពើ​ភេរវកម្ម​អត្តឃាត​ក្នុង​ទីក្រុង​កា​ប៊ូល ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​នា​ថ្ងៃ​ចន្ទ ទី​១ កក្កដា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៦​នាក់ និង​របួស ១០៥​នាក់​ផ្សេងទៀត​។ ប្រទេស​អាល្លឺម៉ង់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​កាតា​បាន​ដើរតួនាទី​ជា​អ្នក​ទាក់ទង​ជាមួយ​ចលនា​ឧទ្ទាម​តា​លី​បង់​។

​សូមបញ្ជាក់ថា​អា​ហ្វ​ហ្កា​នី​ស្ថាន​បច្ចុប្បន្ន មាន​ទាហាន​សរុប ៣​សែន​នាក់ ដែល​ភាគច្រើន​មាន​បំពាក់អាវុធ​គ្រប់​ដៃ​។ ប្រាក់ខែ របស់​ពួកគេ បានមកពី​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ ជាពិសេស​ពី​សហរដ្ឋអាមេរិក​ផ្ទាល់​។ ដូច្នេះ បើសិន​ជំនួយ​ហិរញ្ញវត្ថុ ឈានដល់​ទីបញ្ចប់ ក្នុងករណី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ ក្រុម​ឧទ្ទាម​តា​លី​បង់ នោះ​គឺ​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន​ខ្លួនឯង ដែល​នឹង​ក្លាយ​គ្រោះថ្នាក់ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ​ម្តង​។ នេះ​ជាការ​ព្រមាន​របស់​មន្ត្រី​អាមេរិក ដែល​ទទួលបន្ទុក លើ​គម្រោងការ​ស្រោចស្រង់​ស្តារឡើងវិញ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។​
​គ្មាន​ជំនួយ​បរទេស ដែល​ជាទី​ពំនឹង​រហូតមក កងទ័ព​ប្រដាប់អាវុធ​អា​ហ្វ​ហ្កា​នី​ស្ថាន អាច​ក្លាយខ្លួនជា​គ្រោះថ្នាក់​គំរាមកំហែង​ទៅវិញ សម្រាប់​សន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន​។​
​សូមបញ្ជាក់ថា នៅក្នុង​សង្គ្រាម ១៧​ឆ្នាំ នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន អាមេរិក បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ៧៨០​ពាន់​លាន​ដុល្លារ ដែល​នៅ​ក្នុងនោះ ១៥​ភាគរយ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកសាង អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើងវិញ​។ នៅក្នុង​ទឹកប្រាក់​សម្រាប់​ស្តារ​ប្រទេស​ឡើងវិញ ទៀតសោត ៦៣​ភាគរយ ត្រូវ​ចាយ​ទៅលើ​ការបើក​ប្រាក់ខែ​របស់​ក​ង​ទ័ព កងកម្លាំង​រក្សា​សន្តិសុខ ហើយ​និង​ជាពិសេស​ទៅលើ​ការបណ្តុះបណ្តាល​ប៉ូលិស និង​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ត្រូវ​ធានា​រក្សា សន្តិសុខ នៅក្រោយ កងទ័ព​បរទេស​ដកចេញ​ទាំងស្រុង​ពី​អា​ហ្វ​ហា្ក​នី​ស្ថាន​។​

​ក្នុងករណី​គេ​រកឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ទាហាន​តា​លី​បង់ ប្រមាណ ៦​ម៉ឺន​នាក់ នឹង​ត្រូវធ្វើ​សមាហរណកម្ម ឲ្យ​ត្រលប់​ទៅ​រស់នៅក្នុង​សង្គម​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើងវិញ​។ បើសិន​ក្រុម​តា​លី​បង់​យល់ថា ខ្លួន​មិនបាន​ទទួល​ប្រយោជន៍ សេដ្ឋកិច្ច​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អាមេរិក​ទេ នោះ ពួកគេ​អាច​នឹង​ត្រលប់​ទៅ​ប្រព្រឹត្ត​អំពើហិង្សា សាជាថ្មី បាន​យ៉ាង​ឆាប់​បំផុត​។ សម្រាប់​អធិការកិច្ច​អាមេរិក ទទួលបន្ទុក​ស្តារ​កសាង​អា​ហ្វ​ហ្កា​នី​ស្ថាន វា​សំខាន់​ណាស់​ដែល​ប្រទេស​ម្ចាស់ជំនួយ គិតគូរ​ល្អិតល្អន់​ពី អនាគត​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន ទោះបីជា​គេ​រកបាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ ពួក​ឧទ្ទាម​តា​លី​បង់​ក៏ដោយ​៕a trum iran1 a afgua1 a afguanistance