
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5682 នាក់
ម្សិលមិញ 12365 នាក់
សរុប 20056911 នាក់
ភ្នំពេញ៖មេកងកម្លាំងប្រដាប់អាវុធពីរនាក់នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ឧសភាទទួលបានការកោតសសើរពីប្រមុខរដ្ឋស្តីទីសម្តេចតឹជោហ៊ុនសែនចំពោះមុខមន្ត្រីរាជការបង្គោលនិងសមាជិកក្រុមប្រឹក្សារាជធានីខណ្ឌសង្កាតប្រមាណ៤ពាន់នាក់នៅកោះពេជ្រទន្ទឹមនិងសម្តេចបានព្រមានអ្នកផ្សេង!។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្កស្នងការនរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជាមនុស្ស២នាក់ដែលទទួលការកោតសសើរលើកិច្ចសហការគ្នាបានល្អក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ បានល្អប្រសើរ។
ទោះយ៉ាងណាគេសង្កេតឃើញថាមេប្រដាប់អាវុធនិងជាអ្នកទទួលខុសត្រូវលើសន្តិសុខរាជធានីទាំងពីររូបគឺជាមេស្ថាបន័ពីរដែលមានលទ្ធទាំងសម្ភារៈនិងថវិការសម្រាប់ធ្វើការងារមានប្រសិទ្ធិភាពជាងខេត្តផ្សេង។
ជាងនេះទៀតសម្រាប់រាជធានីភ្នំពេញដែលបច្ចុប្បន្នមានផ្ទៃដីជាង៦ម៉ឺនគីឡូម៉ែត្រក្រឡាទៅហើយមិនមែនមានតែកម្លាំងនគរបាលនិងប៉េអឹមក្រុងទេគឺមានកម្លាំងប៉េអឹមផ្ទៃប្រទេសនិងកម្លាំងអន្តរាគមន៍អគ្គស្នងការនគរបាលជាតិចាំលូកដៃប្រសិនបើមានបញ្ហាអសន្តិសុខណាមួយកើតឡើងផងដែរ។