» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8357 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698528 នាក់

ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង​លោក ហ៊ា​ល ទូច​ដែល​រវល់​ជាមួយ​ស្រី​ស្នេហ៍ បញ្ជារ​កូនចៅ​ចាប់​ឡាន​ដឹក​ភេសជ្ជៈ​បា​កាស់​ជម្រិត​ទារលុយ ៥០០០​ដុល្លារ​..?


​កំពង់ឆ្នាំង ៖​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​និង​រដ្ឋាក​ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​អោយ​កូនចៅ​ចាប់​ឡាន​ដឹក​ភេសជ្ជៈ​បា​កាស់​ជម្រឹត​ទារលុយ ៥០០០​ដុល្លារ​កាលពី​ព្រឹក​ថ្ងៃទី​២៣​មេសា ។​a custom chnang 

ដោយសារ​លោក​ប្រធាន​គយ​រូបនេះ​មិ​នៅ​អង្គភាព​ព្រោះ​រវល់​ដឹក​កំណាន់ចិត្ត​ទៅ​ក្រេប​...?​លោក​មេ​គយ​បាន​ទុកអោយ​កូនចៅ​ជា​អ្នក​ប្រើ​បច្ចេកទេស​ជំនាញ សំឡុត គម្រាម បន្លាច បង្កអោយមាន​ការយឺតយ៉ាវ ខាត​ពេលវេលា ខកពេល​ការដឹកជញ្ជូន​ពី​អ្នករកស៊ី ខក​អីវ៉ាន់​យក​អោយ​ម៉ូយ​។ នៅ​ទីបំផុត​….​ចុងក្រោយ​បន្ធូ​បន្ថយ​បញ្ចុះ​តំលៃ​ត្រឹម​២០០០​ដុល្លារ ក៏​អនុញ្ញាតអោយ​ឡាន​ដឹកទំនិញ​បា​កាស់​នោះ​ចេញ ពី​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ឆ្នាំង នៅវេលា​ម៉ោង​៧​និង​៥០​នាទី​ព្រលប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ក្រោយពី​ចាប់​ឃាត់​បាន​ចំនួន​៥​ម៉ោង គឺ​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ដដែល​។​

​ម្ចាស់​ទំនិញ​ដែល​រងការឈឺចាប់ពីទង្វើគយ និយាយប្រាប់​គេ​ថា​៖ មិនគួរណា​លោក​មេ​គយ​ខេត្តកំពង់ឆ្នាំង ធ្វើបាប​ពួកគាត់ គ្រាន់តែ​រកស៊ី​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​បញ្ហា​ក្រពះ​ប៉ុណ្ណោះ​ចឹ​ង​សោះ​..? នៅពេល​រួចខ្លួន​(​មេ​គយ​ហ៊ា​ល​)​មិន​លើក​ទូរស័ព្ទ​ដើម្បី​ស្តាប់​ទទួលយក​ហេតុផល សុខចិត្ត​អោយ​កូនចៅ​ឈ្មោះ ណា​ល់ ជា​អ្នកដើរតួ​ជម្រិត ដោយឡែក​ខ្លួនឯង​ជា​មេ​កើយ​ដើ​លេង ដឹក​កំណាន់ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ​ទៅវិញ​។​

​តាម​សម្ដី​ម្ចាស់​ទំនិញ​បាន​អោយដឹងទៀតថា គយ​ចល័ត​របស់លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​អោយ​កូនចៅ​ចាប់​រថយន្ត​កង់​៦ ដឹក​ភេសជ្ជ​បា​កាស់ ចំនួន​១៥០​កេស ដែល​ដឹក​ចេញ​ហួស​ទីក្រុង​ខេ​កំពង់ឆ្នាំង​ប្រមាណ​ជិត​៥​គីឡូម៉ែត្រ ដោយ​គ្រាន់តែ​មិនបាន​ប្រាប់​ដំណឹង​ដល់​គយ ក៏​កើតជា​កំហឹង​ទល់​កំហល់ ដេញចាប់​អូស​យកមក​ដាក់​នៅ​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ឆ្នាំង រើ​អីវ៉ាន់​ចេញពី​ឡាន​។​

​ម្ចាស់​ទំនិញ​អះអាងថា​៖ គាត់​ដឹកយក​មកអោយ​ម៉ូយ​តាម​ខេត្ត​សោះ លោក​គយ​គាត់​ប្រើ​អំណាច​បញ្ជា​អោយ​កូនចៅ ដោយ​លើក​ហេតុផល​ថា មិន​ចូល​ប្រាប់ មិន​ចូល​បង់លុយ រួច​ជម្រិត​ទារ​៥០០០​ដុល្លារ ចុងក្រោយ​ក៏​យល់​ព្រមយក​ត្រឹម​២០០០​ដុល្លារ បង់​អោយ​តាមរយៈ​គយ​ឈ្មោះ (​ណា​ល់ ) ទុកអោយ​ទើប លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ឆ្នាំង អនុញ្ញាតអោយ​ឡាន​ចេញ​ឡាន​។

ឈ្មួញ​ខាងលើ​បាន​និយាយថា​៖ ក្នុងនាម​ជា​មេ​គយ និង​ជា​មន្ត្រីរាជការ​រដ្ឋបាល​មុខងារសាធារណៈ លោក ហ៊ា​ល ទូច មិនគួរ​យក​អំណាច តួនាទី ភារកិច្ច ជា​សមត្ថកិច្ច​បង្ក្រាប​ទំ​និ​ញ​គេចពន្ធ ប្រមូល​ពន្ធ​ជូន​រដ្ឋ តែ​បែ​ជា​មក​ធ្វើ​ការងារ​ខុស​គោលដៅ មក​ចាប់​ឡាន​ដឹកទំនិញ​បន្តិចបន្តួច អោយ​បង់លុយ ហើយ​ខ្លួន​ដឹក​កំណាន់ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ លើ​គំនរ​ទុក្ខ ទឹកភ្នែក​ពី​ប្រជាជន​ដឹកទំនិញ​តិចតួច​គ្រា​ន់រក​អង្ករ​ច្រក​ឆ្នាំង​នោះ​សោះ​។​

​ប្រភព​បាន​បញ្ជាក់ថា​៖ លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ឆ្នាំង បានអោយ​ឈ្មួញ​ដឹកទំនិញ​ពី​ព្រំដែន​ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ត្រូវ​បង់លុយ​ក្បាល​ឡាន ចាប់ពី​១០០​ដុល្លារ ដល់​៣០០​ដុល្លារ ឬ​៥០០​ដុល្លារ ពេល​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង មាន​ឡាន​កង់​១០ និង​ឡាន​យី​ឌុប ជាដើម​។​ករណី​ឡាន​ដឹក​ប្រេងម៉ាស៊ីន​ពី​ភ្នំពេញ យកទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត ហើយ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ក៏​បង់លុយ ថ្នូរ​និង​ការមិន​បង្ក្រាប​។​
​ដោយ​មិនអាច​ទាក់ទង​សុំ​ការ​ពន្យល់បាន​សារព័ត៌មាន​យើង ស្នើអោយ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ឆ្នាំង​ជួយ​បំភ្លឺ​ជូន​មហាជន​អោយបាន​ដឹង​ពី​រឿង​ហ្នឹង​ផង​ថា​វា​យ៉ាងម៉េច​?៕a custom chnang1 

​