» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10735 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700906 នាក់

១​ខែ​ផាក​បាន​៤​ម៉ឺន​ករណី​យ៍​ដាក់ពិន័យ​នគរ​បាន​ចរាច​ចរ​៥​នាក់​

 

​ភ្នំពេញ​៖​សេចក្តីរាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា រយៈពេល​០១​ខែ គឺ​គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​សរុប​មាន​ចំនួន ៤៤,៧៦៥​ករណី ក្នុងនោះ​មាន​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ចំនួន ៣២,៧២៦​ករណី ស្មើនឹង​៧៣% និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ១២,០៣៩​ករណី ស្មើនឹង​២៧%​។​a him yan 

​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៃ​ខែឧសភា ឆ្នាំ​២០១៩ ឃើញថា ស្ថានភាព​ចរាចរណ៍​មាន ភាពល្អប្រសើរ​ជាង​មុន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន ១៣០​លើក ស្មើ​៣៧% (២១៨/៣៤៨ លើក​) អ្នកស្លាប់​ថយចុះ​៤២​នាក់ ស្មើ​២៧% (១១៣/១៥៥​នាក់​) អ្នករបួស​ថយចុះ ១៦២​នាក់ ស្មើ​៣២% (៣៤២/៥០៤​នាក់​)​។

ទោះបីយ៉ាងណា​​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ឲ្យ​កាសែត​ដឹង​ដែរ​ថា រយៈពេល​០១​ខែ នៃ​យុទ្ធនាការ​រឹង​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ គឺមាន​មន្ដ្រីនគរបាល​ចរាចរ​ណ៍​ចំនួន​០៥​នាក់ ត្រូវបាន​ដកហូត​មុខតំណែង និង​ព្យួរការងារ​ជា​បណ្ដោះអាសន្ន ដោយ​អនុវត្ត​លើសពី​អ្វី ដែល​បានកំណត់ និង​បំពាន​ច្បាប់​ចរាចរណ៍​។​

​លោក ហ៊ឹម យ៉ាន ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន បង្ហាញ​ពី​លទ្ធផល​រយៈពេល ០១​ខែ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០​នេះ​។ បាន​ឲ្យ​ដឹងថា នគរបាល​ចរាចរណ៍​ដែល​ត្រូវ​ដកហូត​មុខតំណែង និង​ព្យួរការងារ​នេះ​មានដូចជា​៖ នៅ​ខេត្តកំពង់ធំ​ម្នាក់​, ស្វាយរៀង​ម្នាក់ និង​រាជធានី​ភ្នំពេញ​ចំនួន​០៣​នាក់​។​

​លោក ហ៊ឹម យ៉ាន បញ្ជាក់ថា នគរបាល​ទាំង​០៥​នាក់​នោះ មាន​តួនាទី​អធិការរង​, នាយការិយាល័យ និង​មន្ដ្រី​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា “​មកទល់ពេលនេះ រយៈពេល​០១​ខែ​ហើយ គឺ​យើង​បានដាក់​ពិន័យ​នគរបាល​ចំនួន ០៥​នាក់​៖
១- នាយការិយាល័យ​ចរាចរណ៍​ខេត្តកំពង់ធំ ត្រូវបាន​ដកហូត​មុខតំណែង ព្យួរការងារ​.២- ព្យួរការងារ អធិការរង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​
៣- ព្យួរការងារ​មន្ដ្រីនគរបាល​ចរាចរណ៍ រាជធានី​ភ្នំពេញ ០៣​នាក់​”​។​​លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង បន្ថែមថា នគរបាល​ដែល​ត្រូវដាក់​ពិន័យ​ទាំង​០៥​នាក់​នេះ គឺ​ដោយសារ​ល្មើស​វិន័យ​កងកម្លាំង ហើយ​ការព្យួរ​ការងារ​នេះ​ទៀតសោត គឺ​ទាល់តែ​មានការ​សម្រេច​ថ្មី ទើប​ឲ្យ​ចូល​បំពេញការងារ​វិញ​ដូច​ធម្មតា​។​a car trafic money a car trafic money1 
​