» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8762 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698933 នាក់

តេ​ជោ​ហ៊ុនសែន​៖​បញ្ជារ​ឲ្យ​ដាក់​ប្រព​ន្ធ័​ចាប់​បង្ក្រាប​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បង្ក​អស្ថេរភាព​ការបោះឆ្នោត​!

 

​ភ្នំពេញ​៖ ថ្លែង​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ដំឡើង​ប្រព័ន្ធ​តាមដាន​ការធ្វើសកម្មភាព​នានា តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​អំពើ​បំផ្លិចបំផ្លាញ​ជាតិ​។​a hun fb2 

«​យុទ្ធនាការ Facebook ត្រូវ​ដំឡើង​ម៉ាស៊ីន​ទាំងអស់ ដើម្បី​ចាប់យក Location (​ទីតាំង​) ទាំងអស់ ដើម្បី​ដឹងថា ពួកគេ​បង្ហោះ​ចេញពី​កន្លែង​ណា​? ចាប់​ទាំងអស់ ព្រោះ​យើង​មាន​មធ្យោបាយ​ដើម្បី​ធ្វើ​រឿងនេះ​។ អ្នកឯង​លេង​តាម Facebook យើង​បញ្ចេញ​នូវ​ម៉ាស៊ីន​ចាប់​ចំណុច ដែល​បង្ហោះ​ចេញ វា​អត់​ទៅណា​រួច​ទេ សុំ​ប្រាប់​អ្នកឯង ទៅ​មធ្យោបាយ​មាន​គ្រប់ ហើយក៏​សុំ​ផ្តាំ​ទៅ​អ្នកឯង​ថា ផែនការ ២៣​កក្កដា​នេះ ក៏​សុំ​បញ្ឈប់​ទៅ កុំ​ធ្វើ​ឲ្យ​សោះ គឺជា​ផែនការ​គ្រោះថ្នាក់ យើង​បាន​គ្រប់គ្រង​រួចស្រេច​ទៅហើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ម៉ាស៊ីន​ដែល​ដំឡើង​ដោយ​សមត្ថកិច្ច ដើម្បី​ចាប់​ទីតាំង​អ្នក​បង្ហោះ​តាម Facebook គឺមាន​ភាព​សុក្រឹត​ខ្ពស់ ហើយ​ទីតាំង​លំអៀង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ត្រឹម​ជាង​២​ម៉ែត្រ​កន្លះ​តែប៉ុណ្ណោះ ព្រោះ​សម្តេច​បាន​សាកល្បង​រួចរាល់​អស់ហើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ទង្វើ​ដែល​សម្តេច​ធ្វើ​នេះ ដើម្បី​ទប់ស្កាត់​នូវ​ការបំផ្លាញ​ជាតិ និង​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ពី​ការប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់ ទៅកាន់​ភាព​អន្តរាយ​ដូច​អតីតកាល ពី​សំណាក់​ក្រុម​មួយចំនួន​។ សម្តេច​ក៏បាន​អំពាវនាវ​ជាថ្មី ដល់​ប្រជាពលរដ្ឋ សូម​បន្ត​ថែរក្សា​សន្តិភាព ព្រោះ​ពេលនេះ សន្តិភាព​មាន​ហើយ ការអភិវឌ្ឍ​កំពុង​បាញ់​ឆ្ពោះទៅ​មុខជា​ជំហាន​ហើយ ដូច្នេះ​មិនត្រូវ​ឲ្យ​បាត់បង់​ទៅវិញ​នោះទេ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ខ្លាំងៗ​ថា មិន​ឱនក្បាល​ចំពោះ​ជនបរទេស នាំ​ឲ្យ​មានការ​បំផ្លេចបំផ្លាញ​ជាតិ​នោះទេ​.​ទន្ទឹម​ដាកចេញ​វិធានការ​បង្ក្រាប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ដើម្បី​បន្ត​សន្តិភាព និង​ការអភិវឌ្ឍ​បន្ត​ជម្រើស​ដែល​ល្អ​បំផុត គឺ​មានតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀ​ងទី២០។ចឹងអ្នកលេងហ្វេសប៊ុកចាប់ពីពេលនេះទៅប្រយត្នផង!!៕a hun fb a hun fb1 
​