» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7667 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697838 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រកាស​ឲ្យ​អនុវត្តន៍​ច្បាប់​កាតព្វកិច្ច​យោធា​!


​កំពង់ឆ្នាំង​:​ក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ និង​អបអរសាទរ​ខួប​លើក​ទី​៣២ ទិវា​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដ​ដា ២០២៥) នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ជុំ​សែន​រីករាយ ស្ថិតនៅ​ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា សម្តេច​បានឱ្យ​ជាគោលការណ៍​ដល់​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការរៀបចំ​វិសោធនកម្ម​ច្បាប់​ចំនួន​២ ក្នុងនោះ​មាន​ទី​១៖ ច្បាប់​កាតព្វកិច្ច​យោធា ឆ្នាំ​២០០៦ និង​ទី​២៖ ច្បាប់​សោធន​។​a manet army new3 

​សម្តេច​បញ្ជាក់ថា «​ចាប់ពី​ឆ្នាំ​២០២៦​ទៅ នឹង​ចាប់ផ្តើម​អនុវត្ត​នូវ​ច្បាប់​កាតព្វកិច្ច​យោធា ដែល​នេះ​គឺជា​ការប្តេជ្ញាចិត្ត​របស់​យើង​»​។​​សម្តេច​បាន​បន្តថា សម្តេច​ឱ្យ​ពិនិត្យមើល​ក្នុងការ​កែសម្រួល ដែល​កន្លងទៅ ត្រូវអនុវត្ត​១៨​ខែ ដែល​រយៈពេល​១៨​ខែ​នេះ ជា​រយៈពេល​ខ្លី​ហ្វឺ​ក​ហ្វឺ​ន​បាន​តិច​បំផុត ដោយ​បូក​រួមទាំង​នីតិវិធី​ផ្សេងៗ រួមទាំង​ការ​ចល័ត​ផងដែរ​។ ដូច្នេះ​សម្តេច​ចង់ឱ្យ​កែ​ទៅ​រយៈពេល​២៤​ខែ​វិញ ដែល​គោលការណ៍​នេះ មានការ​អនុវត្ត​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​។​
​ច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា ត្រូវបាន​ប្រកាសឡើង​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០០៦ ដោយមាន​៦​ជំពូក និង​១៨​មាត្រា​។ ច្បាប់​នេះ​បាន​កំណត់ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ ដែលមាន​អាយុ​១៨​ដល់​៣០​ឆ្នាំ ត្រូវតែ​បំពេញ​កាតព្វកិច្ច​យោធា ហើយ​ការបំពេញ​នេះ​ទៀតសោត​សម្រាប់​ស្ត្រី គឺ​ផ្អែក​ទៅតាម​ការស្ម័គ្រចិត្ត​។​

​ក្នុង​ពិធី​ដដែល​នេះ សម្តេច​មហា​បវរ​ធិបតី បាន​ពន្យល់​បន្ថែមថា ច្បាប់​នេះ ជួយ​ឱ្យ​កម្ពុជា ទី​១៖ បង្កើន​បរិមាណ​បំពេញ​សាច់​ទ័ព និង​ទី​២ បង្កើន​ប្រសិទ្ធភាព​ក្នុងការ​បំពេញ​សាច់​ទ័ព ដែល​ការបំពេញ​សាច់​ទ័ព​នេះ នឹង​ធ្វើឱ្យ​កម្ពុជា​មិន​ខ្វះ​កូនទាហាន​នោះទេ​សម្រាប់​ថ្ងៃ​អនាគត​។​​សម្តេច​បញ្ជាក់ថា «​អ្វីដែល​សំខាន់​នោះ​គឺ​ប្រសិទ្ធភាព ទ័ព​ដែល​រើស​ជា​កាតព្វកិច្ច យកទៅ​ផ្សាំ​២​ឆ្នាំ ចប់​២​ឆ្នាំ​គាត់​មាន លទ្ធភាព​ស្ម័គ្រចិត្ត គាត់​ចង់​ចូល​សង្គម ឬ​គាត់​ស្ម័គ្រចិត្ត​ចូល​ជា​ទ័ព​អាជីព​»​។​
​សម្តេច​បានបញ្ជាក់​បន្ថែម​ទៀតថា​៖ «​បើសិន​ជាមាន​សភាពការណ៍​ចាំបាច់ យើង​មាន​ទ័ព​ដែល​អាច​ចុច​ឈ្មោះ​មក​បាន ហើយ​គាត់​មានការ​ហ្វឹកហ្វឺន​រួចជាស្រេច​»៕a manet army new a manet army new1 a manet army new2 

​