វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2155 នាក់
ម្សិលមិញ 3250 នាក់
សរុប 16500579 នាក់
កំពង់ឆ្នាំង៖ចាប់តាំងពីលោក សំ ឬទ្ធី ឡើងកាន់តំណែងជានាយផ្នែករដ្ឋបាលព្រៃឈើរមាសមក គេបានសង្កេតឃើញសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកកាត់តាមអាណាចក្រមេព្រៃរូបនេះ ប៉ុន្តែការបង្ក្រាប់វិញគេមិនទាន់ឃើញមានទាល់តែសោះ សូម្បីតែមួយករណីក៏មិនមានផង?។
រឿងដែលគួអោយអស់សំណើចនោះគឺគាត់ពូកែខាងឆ្លើយដោះសារទាំងទទឹងទិស និងក្រអឺតក្រទមតែម្ដង ថែមទាំងហ៊ានគម្រាមប្ដឹងអ្នកកាសែតទៀតផងប្រសិនបើអ្នកកាសែតហ៊ានចុះផ្សាយព័ត៌មានគោយន្តនិងរថយន្តដឹកឈើនៅទឹកដីដែលខ្លួនគ្រប់គ្រងដោយលោកលោកមេព្រៃរូបនេះប្រកែកប្រាប់ថាដឹកឈ្មួញដឹកបង្គោលរបងទេ។បទល្មើសដឹកឈើគ្រប់ប្រភេទនិងគ្រឿងចក្រឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋកាន់កាប់ធ្វើជាកម្មសិទ្ធ លោកសំ ឬទ្ធី នាយផ្នែករូបនេះតែងតែឆ្លើយដោះសារយករួចខ្លួន ផុយៗ ងាយៗ ហើយតែងតែបង្វែរអោយអ្នកកាសែតចាប់ឈើជំនួសខុសសមត្តកិច្ចទៅវិញ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្រុមអ្នកកាសែតបានប្រទះឃើញមានគោយន្តប្រមាណជាង២០គ្រឿង កំពុងដឹកឈើធំៗចេញពីខេត្តពោធិសាត់ ឆ្លងកាត់ឃុំក្រាំងស្គារ និងឃុំអភិវឌ្ឃន៍ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពោលគឺដឹកឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរមាសនេះតែម្ដងហើយត្រូវបានសមត្ថកិច្ចនគបាលឃាត់មិនអោយបន្តដំណើរទៅមុខខណៈក្បួនដំណើររបស់ឯកឧត្តមរដ្ឋមន្ត្រីស៊ុន ចាន់ថុលនាំប្រតិភូក្រុមយុវជននិសិត្ស៦០០នាក់ធ្វើទស្សនៈកិច្ចពីភ្នំពេញតាមរថភ្លើងមកកាន់ខេត្តកំពង់ឆ្នាំង។ លោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស ឆ្លើយអះអាងថា ជាបង្គោលគ្រាក់ (បង្គោលរបង) ទៅវិញនិងឲ្យកាសែតចាប់ជំនួសថែមទៀត!។មិនដឹងថាតើលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដេលជាមេផ្ទាល់បានដឹងរឿងចោលម្សៀតរបស់លោកសំឬទ្ធីដែរឬអត់នោះទេ?។
បើយោងតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើក្នុងលក្ខណ្ឌ័មិនបញ្ចេញឈ្មោះបានអោយដឹងថា នោះតាមពិតជាឈើហ៊ុបធំៗដែលឈ្មួញអ្នកកាប់ឈើបានដឹកពីខេត្តពោធិសាត់យកទៅអារជ្រៀកនៅស្រុកសាមគ្គីមានជ័យហើយដឹកបន្តលក់ចែកតាមដេប៉ូ ដោយគោយន្តដឹកឈើមួយគ្រឿងត្រូវបង់អោយលោកសំ ឬទ្ធីចាប់ពី៣ម៉ឺនទៅ៥ម៉ឺន និងឡានដឹកបង្គោល(ចុង១តឹក)ក្នុង១រថយន្តចាប់ពី៥ម៉ឺនទៅ១០ម៉ឺនរៀល។
ព័ត៌មាននេះគ្រាន់តែជាសារមួយសម្រាប់អោយថ្នាក់លើពិសេសថ្នាក់លើណាដែលលោកសំឬទ្ធីយកធើខ្នងមេត្តាពិចារណានិងមានវិធានការអោយបានទាន់ពេលវេលាផងកុំខូចឈ្មោះនិងកុំឲ្យលោកសំឬទ្ធីជិះសេះលែងដៃពេក។