» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29703 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597122 នាក់

ក្រសួង​រ៉ែ​និង​ថាមពល ចាប់​ពិន័យ​នាយទាហាន​ដែលជា​ថៅកែ​ក្រុមហ៊ុន​ក្នុង​រឿង​គុបគិត​គ្នា​ជាមួយ​អតីត​ភិ​បាល​រង​ខេត្តកំពត​កាយ​ដី​លក់​មុនគ្មាន​ច្បាប់ !

​ភ្នំពេញ​៖ ក្រសួង​រ៉ែ​និង​ថាមពល បានចេញ​លិខិត​ផាកពិន័យ​ក្រុមហ៊ុន​អភិវឌ្ឍ​ភ្នំ​ថ្កូវ​ដែលមាន​នាយ​ទា​ហ៊ាន​ម្នាក់​ជា​ថៅកែ ក្នុង​ទឹកប្រាក់​ប្រមាណ ៨២១ ១៧១ ០០០ រៀល ស្មើ​និង​២០៥ ៣១៨ ដុល្លារ​អាមេរិក នៅក្នុង​សំណុំរឿង​ដែល​ក្រុមហ៊ុន​លួច​ធ្វើ​អាជីវកម្ម​កាយ​ដី​លក់ មុនពេល​មាន​អាជ្ញាប័ណ្ណ​និង​ច្បាប់​អនុញ្ញាត ។ ក្នុងករណី​យឺតយ៉ាវ ឬ​មិន​ព្រម​បង់ប្រាក់​ពិន័យ​តាម​កាលកំណត់ ក្រសួង​រ៉ែ​និង​ថាមពល នឹង​បញ្ឈប់​ការផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ទៅ​ក្រុម ហ៊ុន​តាម​ការស្នើសុំ​នោះ​ទៀតផង ។a a oun2

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានចេញ​លិខិត​ជំរាប​ទៅ​លោក អេង អូន ប្រធាន​ក្រុមហ៊ុន​អភិ​វ​ឌ្ឃ​ភ្នំ​ថ្កូវ កាលពី​ថ្ងៃទី ២៩​មិថុនា ឆ្នាំ​២០២១ ដែល​អ្នកសារព័ត៌មាន​ទើប​ទទួលបាន​បាន​បញ្ជាក់ថា ក្រសួង​រ៉ែ​និង​ថាមពល​បានទទួល​រួចហើយ​នូវ​លិខិត​របស់លោក អេង អូន ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​ភ្នំ​ថ្កូវ ចុះ​ថ្ងៃទី ២២​កុម្ភៈ ២០២១ ស្នើ​បដិសេធ​លិខិត​លេខ ៣៣៨ រថ កព ចុះ​ថ្ងៃទី ២០ ឧសភា ឆ្នាំ​២០២០ របស់​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពត និង​លិខិត​លេខ ០១១០ រថ អរ​ស ចុះ​ថ្ងៃទី ២១​មករា ឆ្នាំ​២០២១ របស់​ក្រសួង​រ៉ែ​និង​ថាមពល ស្នើសុំ​ឲ្យ​ក្រសួង​បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​លើ​ទីតាំង​ជាក់ស្ដែង​ធ្វើ​អាជីវកម្ម​ដីក្រហម​នៅ​ភ្នំ​ថ្កូវ ស្ថិតនៅ​ភូមិ​កោះ​ផ្ដៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​នោះ ។

ករណីនេះ​ក្រសួង​រ៉ែ​និង​ថាមពល​បានចេញ​លិខិត​លេខ ០១១០ រថ អរ​ស ចុះ​ថ្ងៃទី ២១​មករា ២០២១ ដោយមាន​ខ្លឹមសារ​បញ្ជាក់ថា ៖ ក្រុមហ៊ុន​បាន​កាយ​យក​អាច​ដីក្រហម​មុនទ​ទូល​បាន​អាជ្ញាប័ណ្ណ​អស់​បរិមាណ​ចំនួន ៥១ ៣២៩,៥០​ម៉ែត​គូប ល្មើស​និង​មាត្រា​៣៥​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាជីវកម្ម​ធនធាន​រ៉ែ​ត្រូវ​រង​ការផាកពិន័យ​ចំនួន​ស្មើ​និង​២​ដង​នៃ​ចំនួន​ប៉ាន់ស្មាន​លើ​ផលិតផល​រ៉ែ​ដែល​បាន​ជីក​យក​ស្មើ​និង​ទឹកប្រាក់ ៨២១ ២៧២ ០០០​រៀល ។ ក្រសួង​ទុក​រយៈពេល​១៥​ថ្ងៃ​គិតពី​ថ្ងៃ​ចុះហត្ថលេខា​នៃ​លិខិត​០១១០ រថ អរ​ស ដើម្បី​ឲ្យ​ក្រុមហ៊ុន​តវ៉ា​ជា​លាយ​ល័​ក្ខ​អក្សរ ផុត​ពីនេះ​ក្រសួង​និង​ចេញ​លិខិត​ធ្វើការ​ផាកពិន័យ​ពុំ​ទុកពេល​ត​វ៉​ទៀតឡើយ និង​សម្រេច​ផាកពិន័យ​ដូចខាងក្រោម ៖​កំណត់​យក​តម្លៃ​ប៉ាន់ស្មាន​ដីក្រហម​ស្មើ ៨ ០០០​រៀល ក្នុង​១​ម៉ែត​ត្រីគុណ ។ ៨ ០០០ រៀល គុណ​និង ៥១ ៣២៩.៥០ គុណ​២ ស្មើ ៨២១ ២៧២ ០០០ រៀល ។​

​លិខិត​បាន​តម្រូវ​ឲ្យ​លោក អេង អូន ទៅ​ទំនាក់ទំនង​ការិយាល័យ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​ធនធាន​រ៉ែ​នៃ​នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច​ធនធាន​រ៉ែ​នៃ​ទីស្ដីការក្រសួង ដើម្បី​ទទួលយក​លិខិត​បញ្ជា​បង់ប្រាក់ និង​ត្រូវ​បង់ប្រាក់​មិន​ឲ្យ​លើសពី​៣០​ថ្ងៃ ។ ក្នុងករណី​មិន​អនុវត្តតាម​កាលកំណត់ ក្រសួង​នឹង​សម្រេច​បដិសេធ​ការស្នើសុំ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​នៅលើ​តំបន់​ខាងលើ និង​បន្ត​ចាត់វិធានការ​តឹង​ទារបំណុល​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ។​​លោក អេង អូន ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ ភ្នំ​ថ្កូវ ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​នៅ​មូលដ្ឋាន​ទ័ពអាកាស​កង​កេង ខេត្ត​ព្រះសីហនុ ។

ពាក់ព័ន្ធ​និង​ការ​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​ដីក្រហម​នៅ​ភ្នំ​ថ្កូវ​នេះ​មិន​មែ​ង​ត្រឹម​លោក​អេង​អូន​ធ្វើកើត​ទេ​គឺ មាន​សេចក្តី​រាយ​ការ​ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា មាន​អភិបាលរង​ខេត្ត​កំ​ពត់​ម្នាក់​ម្នាក់​ឈ្មោះ​ហាស់​សុ​បិ​ន្ត​ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ដកតំណែង​ដោយសារ​បែកធ្លាយ​យក​ឡាន​រដ្ឋ​ទៅ​បញ្ចាំ​ចូលរួម ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​បំផ្លាញ​ធនធានធម្មជាតិ​នៅ​ភ្នំ​ថ្គូ​វ​ខេត្តកំពត​នេះ​ផងដែរ​។ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​ពី​លោក អេង អូន និង​លោក ហាស់ សុ​បិ​ន្ត នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​បានទេ​ក្រោយ​បែកធ្លាយ​រឿងអាស្រូវ​មួយ​នេះ ។​a a oun3 a a oun a a oun1 a a oun5 a a oun4 

​