
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7481 នាក់
ម្សិលមិញ 7641 នាក់
សរុប 18986172 នាក់
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អធិការនគរបាលក្រុង-ស្រុក រួម និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងករណីបង្ក្រាបបានក្រុមក្មេងទំនើង ត្រូវតែអនុវត្តតាមច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែង គ្មានការអន្តរាគមន៍ពីសំណាក់អាណាព្យាបាលពួកគេ ឬអ្នកមានអំណាចណាមួយឡើយ។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤លោកអភិបាលខេត្តតាកែវបានថ្លែងថា ជាក់ស្ដែងករណីក្មេងទំនើងកាប់គ្នានៅស្រុកបាទីថ្មីៗនេះ សមត្ថកិច្ចត្រូវតែចាប់ជនបង្កទាំងនោះទាំងអស់ ហើយអនុវត្តច្បាប់ឲ្យតឹងរ៉ឹង និងបញ្ជូនពួកគេទៅកាន់តុលាការឱ្យបានលឿន ដោយគ្មានការយោគយល់អ្វីទាំងអស់ ដើម្បីតុលាការចាត់ការតាមច្បាប់។
លោកអភិបាលខេត្តបន្តថា បញ្ហាក្មេងទំនើងបង្ហោះម៉ូតូ បងតូចបងធំ ដេញកាប់ចាក់គ្នា តែងតែបង្កអសន្តិសុខសង្គម និងបង្កភាពភ័យខ្លាចដល់ពលរដ្ឋ សមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាបឱ្យខានតែបាន ជាពិសេសពួកចែកចាយ ឬជួញដូរគ្រឿងញៀនសុទ្ធតែត្រូវបញ្ជូនពួកគេទៅកាត់ទោសតាមច្បាប់។
លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ប្រសិនបើយើងទប់ស្កាត់បញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើងមិនបានទេ នោះខេត្តរបស់យើងនឹងក្លាយជាខេត្តអសន្តិសុខ ប្រជាពលរដ្ឋមានការភ័យខ្លាច ភ្ញៀវទេសចរនឹងមិនមកលេងកម្សាន្តនោះទេ ជាពិសេសនៅអំឡុងខែមិនាខាងមុខនេះខេត្តតាកែវ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេនៅសួនច្បារមាត់បឹងតាកែវ ដូច្នោះបញ្ហាសន្តិសុខ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែធ្វើការរៀបចំផែនការពង្រឹងការចុះល្បាតជាប្រចាំដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅក្នុងខេត្តតាកែវទាំងមូលផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២:៥៦អាធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (យកកំបិតផ្គាក់កាប់) ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន ៣នាក់ (ស្រាល២ ធ្ងន់១) បង្កឡើងដោយជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូច្រើនគ្រឿង។
ក្រោយមានហេតុការណ៍កើតឡើង នាយយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកំណត់អត្តសញ្ញានជនសង្ស័យ និងកន្លែងលាក់ខ្លួន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្សពួកចំនួន ៨នាក់ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលសេសសល់បន្ត.។ជនសង្ស័យដែលចាប់ខ្លួនបានមាន៖
១៖ ឈ្មោះ ដៀប សុភ័ក្ត្រ អាយុ១៧ឆ្នាំ ស្នាក"នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ*២៖ ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ*៣៖ ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។
ជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿង(HOGDA DREAM ចំនួន ៥គ្រឿង និងSUZUKI NEXT ចំនួន២គ្រឿង) ហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែននៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវពិតប្រាកមែន ( ឈ្មោះទី ឈ្មោះហេង និងឈ្មោះខ្លែត) គឺជាអ្នកកាន់កាំបិតចូលទៅកាប់លើជនរងគ្រោះ។