» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6849 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666759 នាក់

ស្នងកា​រាជធានី​ឲ្យ​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​មនុស្ស​ហើយ​គេចខ្លួន​

​ភ្នំពេញ​៖​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​សមត្ថកិច្ច​នគរបាល​ទាំង​១៤​ខណ្ឌ ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​អ្នកបើករថយន្ត HUMMER ដែល​គេចខ្លួន​ក្រោយ​បង្ក​គ្រោះ​ថ្នា​.​ក់​ចរាចរណ៍​បុក អ្នកជិះ​ម៉ូតូ​១​គ្រឿង បណ្តាលឱ្យមាន​បួស​និង​ស្លា​.​ប់ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​យកមកអនុវត្ត​ច្បាប់ ។​a die humer6 

​សូមបញ្ជាក់​ផងដែរ​ថា ប្តី​ប្រពន្ធ និង​កូន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ហូប​ស៊ុប ជួប​គ្រោះ​អកុសល ត្រូវ​រថយន្ត​ម៉ាក HUMMER ១​គ្រឿង បើក​បុ​.​ក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លា​.​ប់​ប្រពន្ធ នៅ​កន្លែងកើតហេតុ រីឯ​ប្តី​និង​កូនរង​របួសធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ក៏បាន​ស្លា​.​ប់​បាត់​បង់ជីវិត​ទាំង​២​នាក់​ទៀត កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទល់មុខ​អា​ផាត​មិន​១​កន្លែង ស្ថិតនៅលើ​កំណាត់​វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ដោយឡែក​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ផ្សេងទៀត​បង្ក​ឲ្យ​មាន​បុរស​ជា​ឪពុក​បាន​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹក​ស្លាប់​ភ្លាមៗ ចំណែក​ម្តាយ និង​កូនតូច​ប្រុស​ស្រី​៣​នាក់ ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ខណៈ​ប្តី​ឈប់​ចត​ម៉ូតូ​កង់​បី​នៅលើ​ចិញ្ចើមផ្លូវ ត្រូវ​រថយន្ត​១​គ្រឿង បុក​ពីក្រោយ​ពេញទំហឹង ប៉ើង​ទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម​កាលពី​វេលា​ម៉ោង ៤:៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នៅលើ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​មាន​ឈ្មោះ មាស សុ​ភ័​ណ្ឌ អាយុ​៣៥​ឆ្នាំ ភេទ​ប្រុស (​ជា​ឪពុក​ស្លាប់​) រស់នៅ​តា​ហេវ​ក្រោម ឃុំ​កោង​កាង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​, ឈ្មោះ សុំ ស៊ី​សា​រ៉ា អាយុ ៣៧​ឆ្នាំ ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​ខាងលើ​(​ម្តាយ​របួសស្រាល​), ឈ្មោះ មាស សុភ​ត្រា អាយុ ១១​ឆ្នាំ ភេទ​ប្រុស (​របួសធ្ងន់​), ឈ្មោះ មាស សុភ​ក្រ័​និត្យ អាយុ​៣​ខួប ភេទ​ប្រុស​(​របួសស្រាល​), ឈ្មោះ មាស សុភ​ក្រ័​ណា​និមល អាយុ ១១​ខែ ភេទ​ស្រី​(​របួសស្រាល​)​។

​មុន​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​បើក​ម៉ូតូ​កង់​បី​មួយគ្រឿង មិនមាន​ស្លាក​លេខ មក​ឈប់​ចត​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ដោយ​នាំគ្នា​១​គ្រួសារ នៅក្នុង​កង់​បី​នេះ​ទាំងអស់​។ រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ស​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2AA-1815 បើក​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន រេ​ចង្កូត​ទៅខាង​ស្ដាំ​ដៃ ជ្រុល​ទៅបុក​ពីក្រោយ​កង់​បី​នេះ​យ៉ាង​ពេញទំហឹង ប្លោង​ទៅមុខ​ជាច្រើន​ម៉ែត្រ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង​បាក់​មួយ​ដើម ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ ក៏បាន​កត់សម្គាល់ឃើញ​ថា ប៉ុន្មាន​ថ្ងៃនេះ កើតឡើង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឱ្យ​របួស និង​ស្លាប់ បានកើត​ឡើងជា​បន្តបន្ទាប់​។​ក្នុងករណី​បើ​មាន​គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង បើ​មាន​អ្នកបង្ក​ព្យាយាម​រត់គេច មន្ត្រី​ជំនាញ​ត្រូវ​ស្រាវជ្រាវ​តាម​ឃាត់​ចាប់​យកមកអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង​បំផុត ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​ជំនាញ​ក៏បាន​អនុវត្ត​វិធានការណ៍​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នកបើកបរ​រថយន្ត​បង្កឱ្យមាន​មនុស្ស​ស្លាប់ ហើយ​រត់គេចខ្លួន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​យកមកអនុវត្ត​ច្បាប់​ជា​បន្តបន្ទាប់​រួចមកហើយ​។


​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៤​ធ្នូ​តុលាការ​សម្រេច​ឃុំខ្លួន អ្នកបើករថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា ដែល​បើក​រថយន្តបុក​ជនរងគ្រោះ​ណ្តា​ល​ឲ្យ​ស្លាប់ នៅ​ខណ្ឌទួលគោក​។ នេះ​បើតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចេញ​ដោយ​ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ហុង ម៉ា​រី​ណិ​ច ។​ជននេះ​ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​៖ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្តាល​ឲ្ហ​ស្លាប់​អ្នកដទៃ និង​បទ​រត់គេចខ្លួន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ​៥៦៦ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ តាម​មាត្រា​៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា ៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ថយ​ន្ដ Jeep បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់ ស្លាប់ ក្នុង​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅ អាណាព្យាបាល​បាន​នាំ​កូន​ដែលជា​ជនសង្ស័យ ចូល​សារភាព និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​១១:០០​ព្រឹក ដើម្បី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នូវ​រាល់​កំហុស​របស់ខ្លួន​។​​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ណែនាំ​ឲ្យ​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ និង​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឹងម៉ាត់​តាមផ្លូវ​ច្បាប់​។​សូម​រំលឹកថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ រវាង​រថយន្ត Jeep ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2CB-9963 និង​ម៉ូតូ ត្រង់ចំណុច​ផ្លូវ​ប្រសព្វ លើផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ​៥៦៦ ភូមិ​៦ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​អ្នកបើករថយន្ដ​គេចខ្លួនបាត់​៕a die humer a die humer2 a die humer4 a die humer5 


​