» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7881 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698052 នាក់

វៀតណាម​ជាទី​ផ្សារ​ស្វាយចន្ទីរ​និង​ស្រូវ​ខ្មែរ​ដ៏​ចម្បង​​បើវៀតណាមឲ្យដេកៗ

 


​ភ្នំពេញ​៖ ក្នុង​រយៈពេល​ជិត ១២​ខែ គិត​ចាប់ពី​ខែមករា ដល់ ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី បាន ៨៥​ម៉ឺន​តោន កើនឡើង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២៣ ។​ក្នុងនោះ​ការនាំ​ចេញទៅ​ក្រៅប្រទេស មាន​បរិមាណ ៨១​ម៉ឺន ៥​ពាន់​តោន ភាគច្រើន​នាំចេញ​ទៅ​វៀតណាម ជិត ៨០​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់ ១.១៥០​លាន​ដុល្លារ​អាម៉េរិក កើនឡើង ៣១​ភាគរយ​។a nut chanty1

​នៅ​ថ្ងៃទី​២៣ ធ្នូ​ លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ឲ្យ​កាសែត​ដឹង មូល​ហេតុដែល​បរិមាណ​នាំចេញ​មាន​កំណើន​បែបនេះ ដោយសារ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដែលមាន​ភាព​អំណោយផល ព្រមទាំង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​លើ​ផលិតកម្ម​ស្វាយចន្ទី ដែលមាន​ដូចជា ការរៀបចំ​គោលនយោបាយ និង​សួ​នក​សិ​-​ឧស្សា ហ​កម្ម​កំពុង​ចូលរួមចំណែក​យ៉ាងច្រើន ក្នុងការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​លើ​ការដាំដុះ និង​កែច្នៃ​គ្រាប់ស្វាយចន្ទី​កាន់តែច្រើន​។

​លោក​បន្តថា បច្ចុប្បន្ន​ការដាំដុះ និង​ទិន្នផល​គ្រាប់ស្វាយចន្ទី​នៅ​ខេត្ត​កំពង់ បាន​គ្របដណ្តប់​ប្រហែល ៣០​ភាគរយ​នៃ​ទិន្នផល​ទូទាំងប្រទេស​កម្ពុជា ស្រប​ពេលដែល​ខេត្តកំពង់ធំ គឺជា​ទីតាំង​មាន​សក្តានុពល​ជាងគេ​ផ្នែក​ផលិតកម្ម​ស្វាយចន្ទី ដោយ​កាលពីពេល​ថ្មីៗ​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ទើប​អនុញ្ញាតឱ្យ​បង្កើត​សួ​នក​សិ​-​ឧស្សាហកម្ម​ស្វាយចន្ទី​នៅក្នុង​ខេត្តកំពង់ធំ​ផងដែរ​។


​លោក​ប្រធាន​សមាគម​វាយតម្លៃថា ការនាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ ដែលជា​ផលិតផល​សម្រេច​របស់​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ នឹងមាន​បរិមាណ​កាន់​តែ​ច្រើន​ចាប់ពី​ដើមឆ្នាំ ២០២៥ តទៅ ខណៈ​ក្រុមហ៊ុន​ក្នុងស្រុក Unique Noble Trading Co., Ltd បានប្រកាស​ចាប់ផ្តើម​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជា​ផ្លូវការ នៅក្នុង​ខេត្តកំពង់ធំ ដែលមាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​បាន ៣០​តោន​ក្នុង ១​ថ្ងៃ​។
​គិត​រហូតដល់​ពេលនេះ កម្ពុជា មាន​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយចន្ទី ចំនួន ៥២ ក្នុងនោះ ៦ ជា​រោងចក្រ​ធុន​មធ្យម មាន​សមត្ថភាព​ផលិត ៧​ពាន់​តោន ទៅ ១៤​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​។ ចំណែក ៤៨ សហគ្រាស​ផ្សេងទៀត​ជា​សិប្បកម្ម​លក្ខណៈ​គ្រួសារ​តូចៗ មិនមាន​ផលិតកម្ម​ពេញ​មួយឆ្នាំ​ឡើយ​។

​ក្រៅពី​ការនាំចេញ​គ្រាប់ស្វាយចន្ទីរ​វឿ​ត​ណា​ម​ក៏​ជាទី​ផ្សារ​ស្រូវ​សម្រាប់​កម្ពុជា​ផងដែរ​។​បើ​គិត ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ បរិមាណ​ស្រូវ​នាំចេញ ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម សរុប​មាន​ចំនួន​២ ៩៤១ ៤២០​តោន (​រួមទាំង​ស្រូវ​ឆ្លងកាត់​) ចំណូល​សរុប​៨៣៦ ៦៧៣ ៨៣១​ដុល្លារ​។ ក្នុងនោះ​តម្លៃ​ស្រូវ​សើម​ជា​មធ្យម​៖ ស្រូវ​អ៊ី​អ៊ែរ (IR) តម្លៃ ១ ០៤០​រៀល ក្នុង​១​គីឡូក្រាម ស្រូវ​អូ​អឹម (OM) តម្លៃ​១ ០៣០​រៀល ក្នុង​១​គីឡូក្រាម​។​

​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ផលិតកម្ម​ដំណាំ​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២៤-២០២៥ (​គិត​ត្រឹម​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២៤) អនុវត្តបាន​លើ​ផ្ទៃដី ព្រោះ​សរុប​១១៥ ៦៦៣​ហិកតា (​ស្ទូង​គ្មាន​) ស្មើនឹង​១៥៤.២២%​នៃ​ផែនការ​៧៥ ០០០ ហិកតា ធៀប​នឹង​ឆ្នាំមុន​ខ្ពស់ជាង​២៣ ៥៤៤​ហិកតា (​គិត​ក្នុង​រយៈពេល​ដូចគ្នា​)​។​
​ក្រៅពី​ស្រូវ​ក៏មាន​ផ្លែស្វាយ​ស្រស់​នាំចេញ ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម​ផងដែរ​។ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ សរុប​មាន​ចំនួន​១៣៣ ៧៦០​តោន (​រួមទាំង​ស្វាយ​ឆ្លងកាត់​)​។

តម្លៃ​ផ្លែស្វាយ​ជា​មធ្យម​៧១៤​រៀល ក្នុង​១​គីឡូក្រាម ចំណូល​សរុប​២១ ៣៦០ ១២២​ដុល្លារ​។ ដោយឡែក​ក្នុង​សប្តាហ៍​នេះ សរុប​មាន​ចំនួន​៧៩៧​តោន ចំណូល​សរុប​មាន ចំនួន​១៣៨ ៧៥៩​ដុល្លារ​ផងដែរ​។​​លោក​បាន​បន្តថា ការនាំ​ស្រូវ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ពីរ​សំខាន់ គឺ​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្ថិតនៅ​ក្នុងស្រុក​ព្រះស្ដេច និង​ច្រកទ្វារ​អន្តរជាតិ​កោះ​រកា ស្ថិតនៅក្នុង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​៕a rice ex vn 

​