» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1623 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746958 នាក់

អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​!


​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចេញ​សេចក្តីជូនដំណឹង ជាថ្មី​ម្តងទៀត​ចុះ​ថ្ងៃទី​១៦​ក្កដា ប្រាប់​ពី​ការអនុញ្ញាត​បើក​ឲ្យ​អាជីវករ​នាំ​អាច​ទំនិញ​ពី​ថៃ​ចូល​ស្រុក​ខ្មែរ​បាន​។​ក្នុងនោះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាបជូន​អាជីវករ​/​ពាណិជ្ជករ ធុរជន​និង សាធារណជន​មេត្តា​ជ្រាបថា មុខទំនិញ​មាន​ប្រភពដើម​ពី​ប្រទេស​ថៃ ដែល​ជាប់​បម្រាម​នាំ​ចូលមក​កម្ពុ​ជាមាន​ដូចខាងក្រោម​៖a kun nhim good thai 

​ក​. បន្លែ និង​ផ្លែឈើ​(​សូមបញ្ជាក់ថា​បំរាម​ហាម​នាំចូល​បន្លែ​និង​ផ្លែឈើ​នេះ​មកពី​កម្ពុ​ជាមាន​កន្លែង​ត្រូវ​នាំចូល​ហើយ​បើ​យោងតាម​កិច្ច​ព្រំ​ព្រៀង​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​និង​វៀតណាម​កាលពី​ថ្ងៃទី​២៨​មេសា​ឆ្នាំ​២០២៥​ដែល​យកពន្ធ​សូន្យ​លើ​មុខទំនិញ​បន្លែ​ផ្លែឈើ​នេះ​)​។​​ខ​. ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​។ មុខទំនិញ​ក្នុង​ចំណុច ខ នេះ មាន​ដូចខាងក្រោម​៖១. ប្រេងសាំង (Gasoline)២. ប្រេងម៉ាស៊ូត (Diesel)៣. ឧស្ម័ន​រាវ​សម្រាប់​ដុត (LPG និង LNG)
៤. ប្រេង​ខ្មៅ (Fuel oil) និង​៥. ប្រេងសាំង​យន្តហោះ (Jet-A1)​។​

​ដោយឡែក មុខទំនិញ​ផ្សេងទៀត ក្រៅពី​មុខទំនិញ​ក្នុង​ចំណុច ក និង ខ ខាងលើ មិនមែនជា​កម្មវត្ថុ​នៃ​ការ ហាមឃាត់​ការនាំ​ចូល​ទេ​។ អាជីវករ​/​ពាណិជ្ជករ នៅ​បន្ត​នាំចូល​បានជា​ធម្មតា​ដោយ​បំពេញបែបបទ និង​នីតិវិធី​កំណត់ ដោយ​លិខិតបទដ្ឋាន​ជា​ធរមាន​។​​ចំពោះ​តម្រាយ​ផ្លូវ និង​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​នាំ​ចូលមក​កម្ពុជា អាជីវករ​/​ពាណិជ្ជករ​អាច​ប្រើប្រាស់​មធ្យោបាយ ដឹកជញ្ជូន​ផ្សេងៗ និង​តាម​មាត់ច្រក​ផ្លូវការ​នានា​(​ដែនអាកាស​ឬ​សមុទ្ទ​) លើកលែងតែ​មាត់ច្រក​ព្រំដែន​ផ្លូវគោក​កម្ពុជា​-​ថៃ ដែល​ត្រូវបាន​បិទ​ជា ឯកតោភាគី​ដោយ​យោធា​ថៃ​។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នឹង​បន្ត​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​ជូន​អាជីវករ​/​ពាណិជ្ជករ ធុរជន​និង សាធារណជន​អំពី​ស្ថាន​ការ និង​ការវិវត្ត​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​ខាងលើនេះ​។​(​គេ​មិនដឹង​តើ​គយ​ថៃ​បើក​ឲ្យ​ថៃ​អាច​នាំ​ទំ​នី​ញ​ពី​កម្ពុជា​ដែរ​ឬ​យ៉ាងណា​នោះទេ​។​ព្រោះ​ទំនិញ​ខ្មែរ​នាំទៅ​ថៃ​ភាគច្រើន​ទំនិញ​កសិកម្ម​)​។​​អាស្រ័យហេតុនេះ សូម អាជីវករ​/​ពាណិជ្ជករ ធុរជន និង​សាធារណជន មេត្តា​ជ្រាប និង​ចូលរួម​អនុវត្ត​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕a kun nhim good thai1 a kun nhim good thai3 a kun nhim good thai2