» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11718 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701889 នាក់

ស្ត្រី​ទៅ​សម្រាលកូន​ម្នាក់​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ចេញពី​ពេទ្យ​ឯកជន​

 

​កំពត​: ស្ត្រី​វ័យ​ប្រហែល​៣០​ឆ្នាំ​បាន​ស្លាប់​នៅ មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យា​ឃៀ​ល ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​កែប​ថ្មី​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខែត្រ​កំពត ដោយសារ​អ្នកជំងឺ​ធ្លាក់ឈាម​ខ្លាំងពេក​បន្ទាប់​ពី​សម្រាលកូន​។​​សព​ស្ត្រីរងគ្រោះមានឈ្មោះ គន ធា​រី ត្រូវបាន​ក្រុមគ្រួសារ​ហៅ​ឡាន​សង្គ្រោះបន្ទាន់ នៃ​មណ្ឌល​សុខភាព ស្រុក​ដងទង់ ដឹកយក​ទៅធ្វើ​បុណ្យ​នៅឯ ភូមិ​ពញា​អង្គរ ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខែត្រ​កំពត ដែល​ជាទី​កំណើត​របស់គាត់​។​a girl die 

​មរណៈភាព​របស់​ស្ត្រី​នេះ គឺ​គាត់​បាន​ទៅ​សម្រាលកូន​នៅ​ពេទ្យ​ឯកជន​មួយកន្លែង​ដែលមាន​ស្លាក​យីហោ​ថា​បន្ទប់​ថែទាំ ក្រោយ​សម្រាល​បរិ​.​ឆ្មប អ៊ុន ស្រី​ល័​ក្ខ ២៤​ម៉ោង ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខែត្រ​កំពត បាន​សម្រាលកូន​រួច​ដោយ​មានការ​ធ្លាក់ឈាម​ច្រើនពេក​។​​ឃើញ​ស្ថានភាព​អ្នកជំងឺ​មិន​ស្រួលខ្លួន​ត្រូវបាន ក្រុមគ្រួសារ​សព និង​អ្នក​គ្រូពេទ្យ បាន​បញ្ជូនទៅ​ព្យាបាល​នៅឯ មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យា​ឃៀ​ល ខែត្រ​កំពត នៅ​ម៉ោង​ប្រមាណ​ជាង​៣​ភ្លឺ។ ក្រោយពី​បាន​ពិនិត្យ និង​ជួយ​ជ្រោមជ្រែង​ពី​គ្រូពេទ្យ​តែ​អកុសល​ស្ត្រី​រងគ្រោះ​ក៏​ស្លាប់​នា​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៤​។​

​អ្វីដែល​គួរឱ្យកត់សម្គាល់ និង​ចម្ងល់​របស់​មហាជន​នោះ​ក្នុង ស្លាក​យីហោ​ដាក់ថា បន្ទប់​សម្រាក​ថែទាំ​ព្យាបាល ក្រោ យ​ពេល​សម្រាល ហេតុដូចម្តេច​ក៏ អ្នកគ្រូ​ពេទ្យ ស្រី​ល័​ក្ខ ហ៊ាន​បើក​សេវា​សម្រាលកូន គ្មាន​ការទទួលខុសត្រូវ​អីចឹង ? តើ ក្រសួងសុខាភិបាល មានច្បាប់ និង​បែងចែក​ជំនាញ​គ្រូពេទ្យ​ដែរឬទេ ?​ប្រធាន មន្ទីរ​សុខាភិបាល ខែត្រ​កំពត លោកស្រី យួ​ស សុគន្ធ អ្នកសារព័ត៌មាន​យើង​មិនអាច​ស្វែងរក​ការ​ទំនាក់​សាកសួរ​ព័ត៌មាន​ចំពោះ​រឿងរ៉ាវ​ខាងលើនេះ​បានទេ​។​

​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៤ ប្រធាន​ប្រតិបត្តិ ស្រុក​ឈូក លោក កើ រដ្ឋា​វុ​ធ បាន​ប្រាប់​កាសែត​ថា អ្នកគ្រូ​ពេទ្យ​ជំនាញ នៃ​មណ្ឌល​សុខភាព ស្រុក​ដងទង់ ឈ្មោះ ស្រី​ល័​ក្ខ ជា​គ្រូពេទ្យ​បម្រើសេវា​សម្រាលកូន​ឲ្យ​ស្ត្រី​ដែល​បាន​ស្លាប់​ខាងលើ​ហើយ​ការ​សម្រាល​នោះ គឺ​នៅផ្ទះ​អ្នកគ្រូ​ពេទ្យ​ផ្ទាល់​។ លោក​បន្តថា សម្រាប់​របាយការណ៍​ផ្សេងៗ​លោក​បាន​បញ្ជូនទៅ មន្ទីរ​សុខាភិបាល​ខែត្រ ហើយ​សម្រាប់​ព័ត៌មាន​លម្អិត​នឹងមាន​នៅពេល គណៈកម្មការ​មរណភាព​មាតា និង​ទារក ចុះ​ធ្វើការ​សិន​។​

​លោក សាន បូ​ណា ប្រធាន​មណ្ឌល​សុខភាព ស្រុក​ដងទង់ ប្រាប់​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ នេះ ថា សម្រាប់​អ្នកគ្រូ​ពេទ្យ​ស្រី​ល័​ក្ខ ពេលនេះ​គាត់​បាន​សុំច្បាប់​ឈប់សម្រាក​២​ឬ​៣​ថ្ងៃ​សិន​ដោយសារ​គាត់​មានការ​ភិតភ័យ​ពេក​។ វា​គ្មាន​អ្នកណា​ចង់​ជួប​ដូច​ហ្នឹង​ទេ គ្នា​បាន​ជួយ​អស់ពី​លទ្ធភាព​ដែរ​។​លោក​មេ ឃុំ​វត្ត​អង្គ​ខាងជើង បាន​ប្រាប់​អង្គភាព​យើង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ថា គាត់​បានដឹង​ការស្លាប់​នោះដែរ គឺ​ស្លាប់​ដោយសារ​សម្រាលកូន​នៅ ពេទ្យ​ដងទង់​ឈ្មោះ ស្រី​ល័​ក្ខ ហើយ​សព​ស្ត្រី​នោះ​មាន​ឈ្មោះថា គន ធា​រី​។ លោក​បាន​បន្តទៀតថា លិខិត​មរណភាព ក្រុមការងារ​ឃុំ​បានផ្តល់​ជូនទៅ​ក្រុមគ្រួសារ​សព​រួចរាល់​អ​ស់​ហើយ​។​

​បុគ្គលិក​អ្នកទទួល និង​ផ្តល់ព័ត៌មាន នៃ​មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យា​ឃៀ​ល បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ថា មេ​គាត់​ប្រាប់ថា បើ​ចង់ដឹង​ពី​ស្ថានភាព​នោះ​លុះត្រាតែ​សាច់ញាតិ​របស់​ជនរងគ្រោះ​ធ្វើលិខិត​បញ្ជាក់​ពី​ភូម​ឃុំ​ថា អនុញ្ញាត​ឲ្យ​ផ្តល់ព័ត៌មាន​ទើប​ខាង​គាត់​អាច​ផ្តល់ព័ត៌មាន​ជូន​បាន​…​។​​ភាគី​ខាង​សព​ស្ត្រី​ដែល​ស្លាប់​នោះ​ព័ត៌មាន​យើង​មិនអាច​សុំ​ការអត្ថាធិបាយ​បានទេ ដោយសារ​ប្តី​របស់​សព​រងគ្រោះ​សុំ​បញ្ចប់រឿង​ត្រឹម​នេះហើយ​…​។​

​រីឯ​ភាគី​ខាង​គ្រូពេទ្យ អ៊​ន ស្រី​ល័​ក្ខ វិញ​លោក ឈី​ម រី​ម ដែល​ត្រូវជា​ប្តី​អ្នក​គ្រូពេទ្យ​បាន​និយាយថា ពួកគាត់​បាន​សម្របសម្រួល​អស់ហើយ​ជាមួយ​ក្រុមគ្រួសារ​សព​។ តែ​គាត់​សុំ​បិទ​ព័ត៌មាន​ត្រឹមហ្នឹង ព្រោះ​លោក​បាន​រាយការណ៍​បើក ចំហ​ជូន​ថ្នាក់ដឹកនាំ​ប្រ​ត្តិ​ប​ត្តិ ស្រុក​ឈូក និង​មន្ទីរ​សុខាភិបាល ខែត្រ​កំពត រួចរាល់​ហើយ​។​


​គួររំលឹកថា គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ​ក៏មាន​រឿងហេតុ​ការណ៍​គ្រូពេទ្យ​នៃ​គ្លីនិក​អត់​ច្បាប់​មួយកន្លែង​នៅ ខែត្រ​តាកែវ បាន​ចាក់​ថ្នាំ​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ហើយ​ដឹក​សព​ទៅ​បោះចោល​យ៉ាង​ព្រៃផ្សៃ​។ កន្លែង​សម្រាលកូន​របស់​អ្នកស្រី អ៊​ន ស្រី​ល័​ក្ខ គេ​ពុំទាន់​ដឹងថា មានច្បាប់ ឬក៏​ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ​ហើយ ទារក​វិញ​ក៏​មិនដឹងថា ស្លាប់ ឬក៏​រស់ នោះដែរ​៕a girl die1 a girl die2 a girl die4 
​