
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8375 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698546 នាក់
ឧត្តរមានជ័យ:នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១១៖៤៨នាទី នៅចំណុចផ្ទះ របស់ ឈ្មោះ សារឿន កុសល ត្រូវជាប្អូនបង្កើតជនរងគ្រោះ ស្ថិតភូមិអពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីឃាតកម្ម ១បង្កឡើងដោយជនសង្ស័យឈ្មោះ នង រិន ភេទប្រុស អាយុ ៤៥ឆ្នាំ ដែលត្រូវជាប្អូនថ្លៃមានមុខរបរជា កសិករ មានទីលំនៅ ភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជននេះបានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើក្បាល ជើង ដៃ ទៅលើជនរងគ្រោះឈ្មោះ សារឿន សុជាតិ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរ សាឡន មានទីលំនៅភូមិឃុំកើតហេតុខាងលើពេលដេកក្នុងអង្រឹង ស្លាប់នៅនឹងកន្លែង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានដើរត្រឡប់ទៅផ្ទះវិញដូចអត់មានរឿងអីកើតឡើង ។តាមប្រភពពីអ្នកជិតខាងករណីយ៍ប្រៀហឹង្សាកាប់សម្លាប់នេះគឺដោយសាររឿងប្រចណ្ឌប្រពន្ធរបស់ខ្លួននិងទម្លាក់កំហុសលើបងស្រីថ្លៃថាគុបគិតគ្នា។
ទទួលបានបទបញ្ជារពីស្នងការ លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកេីតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាំង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕