» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12458 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702629 នាក់

អាវុធហត្ថ​បំបែកសំណុំរឿង​ឃាតកម្ម​ឃាត់​ជនសង្ស័យ ០២​នាក់ ដកហូត​ថ្នាំញៀន​បាន​ប្រមាណ ០៣​គីឡូក្រាម​

​ខេត្តកណ្តាល ៖​កាលពី​ថ្ងៃ​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ករណី​ឃាតកម្ម មួយ​កើតឡើង ស្ថិតនៅ​ភូមិ​ស្វាយជ្រុំ សង្កាត់​ស្វាយជ្រុំ ក្រុង​អរិយ​ក្សត្រ ខេ​ត្ក​កណ្តាល​។ ជនសង្ស័យ ចំនួន ០១​ក្រុម បានធ្វើការវាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ រួច ក្រុម​ជនសង្ស័យ​បាន​គេចខ្លួនបាត់​។​a drug arey3 

​ក្រោយពី​ទទួលបាន​ព័ត៌មាន​រឿងហេតុ​ខាងលើ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជា​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស និង​ក្រុង​អរិយ​ក្សត្រ ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ទូច អ៊ី​ណាន មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកណ្តាល ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ ស្វែងរក​ឃាត់ខ្លួន​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ខាងលើ​។​​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ រហូត​កំណត់​មុខសញ្ញា​បាន​។

នៅវេលា​ម៉ោង​១០:៣០​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ ស​ត្ថា​រិ​ន ស្នងការរង ស្នងការដ្ឋាន​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ចេ​តី​យ៍​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ភេទ​ប្រុស ចំណែក​បក្សពួក​ជនសង្ស័យ​ផ្សេងទៀត បាន​បើករថយន្ត​គេច​ចេញពី​កន្លែង​បង្ក្រាប ហើយ​បាន​យក​រថយន្ត ០១​គ្រឿង មក​ទុកចោល​នៅក្នុង​ភូមិ​ទួល​ងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ហើយ​បាន​គេចខ្លួនបាត់​តែម្ដង​។​

-​នៅវេលា​ម៉ោង​១៣៖០០​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានធ្វើការ​ឆែកឆេរ​លំ​នៅ​ដ្ឋា​ន ក្រុម​ជនសង្ស័យ​នៅ​ខេត្តកំពង់ឆ្នាំង បាន​រកឃើញ​ខ្សែកាប ដែល​បាន​ប្រើ​សម្រាបធ្វើ​ទារុណកម្ម​វាយ​ធ្វើបាប​ជនរងគ្រោះ​, ថ្នាំញៀន​ចំនួន​១២​កញ្ចប់ ធំ​០២​កញ្ចប់ មធ្យម​១០​កញ្ចប់​(​ទម្ងន់​ប្រមាណ ០៣​គីឡូក្រាម​) ដែល​លាក់ទុក​ក្នុង​ធុង​ជ័រ​(​ធុង​ស្ពេ​ត​ត្រូ​) កប់​ក្នុង​ដី​នៅក្នុង​រោង​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ​។​

​នៅ​ដី​ឡូ​មួយកន្លែង​មួយកន្លែង​ទៀត​របស់​ក្រុម​ជនសង្ស័យ បាន​ជួល​សម្រាប​ទុក​ថ្នាំញៀន និង​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ បាន​រកឃើញ​ខ្សែកាប​ដែល​ធ្វើ​ទារុណកម្ម និង​ធុង​ជ័រ​(​ធុង​ស្ពេ​ត​ត្រូ​) កប់​ក្នុង​ដី​សម្រាប​លាក់​ថ្នាំញៀន តែ​មិនឃើញ​មាន​ថ្នាំញៀន​ឡើយ ដោយសារ​ជនសង្ស័យ​បាន​យកទៅ​ជាមួយ​បាត់អស់​។​​វត្ថុតាង​ដកហូត​សរុប​រួមមាន​÷ រថយន្ត ចំនួន ០៣​គ្រឿង​, ម៉ូតូ ០៣​គ្រឿង​, ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ១២​កញ្ចប់ (​ធំ​០២​កញ្ចប់ មធ្យម​១០​កញ្ចប់ ទម្ងន់​ប្រមាណ ៣​គីឡូក្រាម​), ទូរ​សព្ទ ចំនួន ០៥​គ្រឿង​, ខ្សែកាប ចំនួន ០២​ខ្សែ​(​សម្រាប់ធ្វើ​ទារុណកម្ម​វាយ​ជនរងគ្រោះ​), ធុង​ជ័រ​(​ធុង​ស្ពេ​ត​ត្រូ​)​ទុក​គ្រឿងញៀន​០២, សម្ភារៈប្រើប្រាស់​គ្រឿងញៀន និង​ឯកសារ​មួយចំនួន​។​

 ជនសង្ស័យ រួម​និង​វត្ថុតាង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​តាម​នីតិវិធី​ច្បាប់ និង​បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​រួចរាល់​ហើយ​៕a drug arey a drug arey1 a drug arey4 

​