» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7818 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697989 នាក់

ចៅហ្វាយខេត្ត​អនុវត្ត​ផែនការ​រើ​ផ្ទះ​យួន​ចេញពី​ទន្លេរ​កំពង់ឆ្នាំង​ហើយ​


​កំពង់ឆ្នាំង​៖​យោងតាម​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ អនុ​ក្រុមការងារ​បន្លាស់​ទី​ផ្ទះ​យួន​ជាង​២០០០​គ្រួសារ ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ក្នុង​បឹង​ទន្លេសាប​នោះ ឲ្យ​ទៅ​រស់​នៅលើ​ដីគោក​វិញ​ឲ្យ​អស់​ត្រឹម​ចុង​ឆ្នាំនេះ​។​a ky hom 

​ជា​លទ្ធផល​បងប្អូន​ដែល​នៅលើផ្ទះ​បណ្តែត​ទឹកបាន​ស្ម័គ្រចិត្ត​ធ្វើការ​បន្លាស់​ទី​បាន​មួយចំនួន​ហើយ​នៅ​គ្រប់​គោល​ដែល​រដ្ឋបាលខេត្ត​បានកំណត់​។​ក្នុងនោះ​នៅ​ក្រុង​កំពង់ឆ្នាំង​បាន​ចំនួន​៧​ផ្ទះ​និង​នៅ​បរិបូណ៌​បាន​៦០​ផ្ទះ​ហើយ​មកដល់​ម៉ោង​៣​នេះ​។​​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ថា ទីតាំង​ថ្មី ដែល​ជនជាតិ​វៀតណាម​ត្រូវ​ទៅ​រស់នៅ​នោះ គឺ​មិន​ឆ្ងាយ​ពី​ទីតាំង​ចាស់​នោះឡើយ​។

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​កាសែត​ដឹងថា ការធ្វើ​បម្លាស់​ទី​ជនជាតិ​វៀតណាម​ចំនួន​២,៣៩៧​គ្រួសារ ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ឲ្យ​ទៅ​នៅលើ​គោក​វិញ​នេះ គឺមាន​កិច្ចសហការ​ជាមួយ សមាគម​វៀតណាម​នៅ​កម្ពុជា ដោយ​សមាគម​នេះ​បាន​សហការ​ជាមួយ​ដៃគូ​ឯកជន ដើម្បី​ផ្ដល់​ទីតាំង​សម្រាប់​តាំង​លំនៅ​ថ្មី​របស់​ជនជាតិ​វៀតណាម​ទាំងនោះ​។​
​ទីតាំង​ថ្មី​ដែល​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវ​ទៅ​រស់នៅ គឺ ត្រូវ​កំណត់​ឲ្យ​ទៅ​រស់នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយមាន​ទំហំ​ដី​៤០​ហិកតា ដែល​សមាគម​វៀតណាម បាន​សហការ​ជាមួយ​ដៃគូ​ឯកជន ដោយ​ជួល​ឲ្យ​ពួកគេ​រស់នៅ​។

តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ការ​បម្លាស់​ទី​ជនជាតិ​វៀតណាម​ឲ្យ​ចេញពី​បឹង​ទន្លេសាប​នេះ គឺ​បាន​ជូនដំណឹង​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដោយ​ដាក់​កំហិត​ត្រូវ​ជម្លៀសចេញ​ឲ្យ​អស់​នៅ​ចុងឆ្នាំ​២០១៨​នេះ​។ កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាងគេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុកទ្រូ ស្ថិតក្នុង ស្រុក​បរិបូរ​ណ៌ និង​នៅ​ស្រុក​កំពង់ត្រឡាច ជាដើម​។​
​វត្តមាន​របស់​ជនជាតិ​វៀតណាម នៅលើ​ទឹក​បឹង​ទន្លេសាប ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​រិះគន់ថា បានធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​ធនធានធម្មជាតិ​របស់​ខ្មែរ តាមរយៈ​ការបោះ​កាកសំណល់​ចោល​ទៅក្នុង​ទឹក ការ​បង្ហៀរ​ប្រេងម៉ាស៊ីន​កាណូត ជា​រៀងរាល់ថ្ងៃ និង​ការបំពុល​បរិស្ថាន​ទឹក​ផ្សេងៗ​ទៀត​៕a ky hom1 a ky hom3 a ky hom4 


​