» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12318 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702489 នាក់

កម្ពុជា​ទាមទារ​និង​ប្តឹង​ឲ្យ​ថៃ​បញ្ជូន​កង​ទ​ព័​ដែល​បោកចាប់​ខ្លួនមក​កម្ពុជា​វិញ​!

 

​ឧ​ត្ត​រ​មានជ័យ​៖​ព្រឹក​ថ្ងៃទី​១​សីហា​មានតែ​ទាហាន​កម្ពុជា​ចំនួន​២​នាក់ ប៉ុណ្ណោះ​ក្នុងចំណោម​ឈ្លើយសឹក​យោធា​កម្ពុជា​២០​នាក់​ដែល​ថៃ​ប្រើល្បិច​ចាប់ខ្លួន​ត្រូវបាន​ភាគី​ថៃ​ប្រគល់​ត្រឡប់​មកវិញហើយ នៅ​ច្រកទ្វារព្រំដែន​អន្ដរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​យោធា​២​រូបនោះ​ក្នុងនោះ​មាន​៖១-​លោក​អនុ​សេនីយ៍​ត្រ អាង អឿង អាយុ​៣៧​ឆ្នាំ​។​២-​លោក​ពលបាលឯក ម៉ម វុទ្ធី អាយុ​៥៣​ឆ្នាំ​។​យោធា​ទាំងពីរ​រូបនេះ​សុទ្ធ​តែមាន​សុខភាព​ទ្រុឌទ្រោម​។​a army come 

​ថ្លែង​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០១ ខែសីហា​ដែរ​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា បាន​គូសបញ្ជាក់ថា «​កម្ពុជា​ក៏បាន​ស្នើឱ្យ​ម៉ាឡេស៊ី​ដែលជា​ប្រធាន​អាស៊ាន​ឱ្យជួយ​អន្តរាគមន៍​ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ​ឆាប់​ប្រគល់​ពួកគេ​ឱ្យ​យើង​វិញ​។ ដូច្នេះ​ក្រសួងការពារជាតិ កង​យោធ​ព​ខេមរភូមិន្ទ នឹងមិន​ទុក​សមាជិក​របស់ខ្លួន​ណា​ម្នាក់​ចោល​នោះទេ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​»​។​

​ដោយឡែក​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​ផ្ញើលិខិត​ជូន​ចំពោះ លោក Volker Türk ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) វិមាន​ប្រជាជាតិ (Palais des Nations) CH-1211 ហ្សឺ​ណែវ ១០ ប្រទេស​ស្វី​ស ស្នើសុំ​អន្តរាគមន៍​ជាបន្ទាន់​លើ​ករណី​ការឃុំខ្លួន​ដោយ​ខុសច្បាប់ ការធ្វើ​ទារុណកម្ម និង​ការបញ្ជូន​កងទ័ព​កម្ពុ​ជាមួយ​ចំនួន​តូច ក្នុងចំណោម​កងទ័ព​ចំនួន ២០​នាក់ ដោយ​កង​យោធា​ថៃ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់​ក្នុង​លិខិត​ថា កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ស្រឡាញ់​សន្តិភាព និង​ខិតខំ​ប្រឹងប្រែង​ធានា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​សុខដុមរមនា​ក្នុង​តំបន់ ព្រោះ​ប្រទេស​កម្ពុ​ជាមាន​ប្រវត្តិ​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​។ ក្នុង​ស្មារតី​នៃ ការគោរព​គ្នា​ទៅវិញទៅមក និង​ការរួមរស់​ដោយ​សន្តិភាព ។​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់​ថ្មីៗ​នេះ​ជាមួយ​ប្រ​ទេ​ថៃ ដែល​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ស្វែងរក និង​ការកសាង​សន្តិភាព តាមរយៈ​ការសន្ទនា និង​កិច្ចសហប្រតិបត្តិការ​។

កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អន្តរជាតិ និង​សម្តែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​រួម ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​ម៉ាឡេស៊ី កម្ពុជា និង​ថៃ បន្ទាប់ពី​កិច្ចប្រជុំ​ពិសេស ដែល​រៀបចំ​ដោយ​នាយករដ្ឋមន្ត្រី អាន​វ៉ា​អ៊ីប្រាហ៊ីម​(Dato' Seri Anwar Ibrahim) នៅ​ទីក្រុង​ពុត​ត្រា​ចា​យ៉ា ប្រទេស​ម៉ាឡេស៊ី​។ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​របស់លោក​ប្រធានាធិបតី Donald J. Trump ដោយមាន​ការចូលរួម​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា លោក Phumtham Wechayachai នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ប្រទេស​ថៃ និង​សហការ​រៀបចំ​ដោយ​សហរដ្ឋអាមេរិក ជាមួយនឹង​ការចូលរួម​យ៉ាងសកម្ម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ ស្ថានភាព​ដែល​កំពុង​កើតមាន​តាមរយៈ​មធ្យោបាយ​ការទូត ច្បាប់​អន្តរជាតិ និង​សាមគ្គីភាព​ក្នុង​តំបន់​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) បាន​លើកឡើងថា ចំពោះ​ទង្វើ​ខុសច្បាប់​របស់​កងកម្លាំង​ប្រដាប់អាវុធ​ថៃ ដែលជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ច្បាប់​សិទ្ធិមនុស្ស និង​គោលការណ៍​យុត្តិធម៌ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ដែល​ត្រូវបាន​ទទួលស្គាល់​ជាស​កល​។​​បន្ទាប់ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ ក្នុង​ជម្លោះ​ប្រដាប់អាវុធ​ថ្មីៗ​នេះ​នៅ​ជិត​ប្រាសាទព្រះវិហារ និង​តំបន់​ព្រំដែន​ជាប់​គ្នា កងកម្លាំង​យោធា​ថៃ​បាន​ឃុំខ្លួន​ទាហាន​កម្ពុជា ដែលមាន​សុខភាព​ល្អ និង​មាន​សមត្ថភាព ពេញលេញ​ចំនួន ២០ (​ម្ភៃ​)​នាក់ ដោយ​ខុសច្បាប់​។ ទង្វើ​នេះ​បាន​កើតឡើង​បន្ទាប់ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់ ចូល​ជា​ធរមាន ហើយ​ដូច្នេះ​ជាការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ទំនុកចិត្ត និង​ច្បាប់​អន្តរជាតិ​។​a army come1 a army come2 a army come3 
​