» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6552 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696723 នាក់

ករណី​គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​ទួល​កី ខណ្ឌ​កំបូល ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​សិស្ស​រៀន​គរ​គ្នា​ត្រូវ​ដោះស្រាយ​!


​ភ្នំពេញ​៖ ករណី​គ្រូបង្រៀន​កិច្ចសន្យា​ចំនួន​២​នាក់ នៅ​សាលាបឋមសិក្សា​ទួល​កី ស្ថិតក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ដែល ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយសារតែ​មិនមាន​ប្រាក់ឧបត្ថម្ភ​បន្ដ​បង្ក​ឲ្យ​មាន​បាតុភាព​សិស្ស​រៀន​គ​គ្នា​បង្ក​ជា​ក្ដីកង្វល់​ដល់​អាណាព្យាបាល​សិស្ស​តូចៗ ឡូ​វ​មាន​ដំណោះស្រាយ​ហើយ​។​a teacher1 

​សាលាបឋមសិក្សា​ទួល​កី​នេះ មាន​សិស្ស​ទាំងប្រុស​ទាំងស្រី​សរុប​ចំនួន​៩២៨​នាក់ ហើយ​មាន​ថ្នាក់រៀន​ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​៦ មាន​ចំនួន​១១​ថ្នាក់ និង​រៀន​ចែកចេញជា​២​វេន គឺ​ពេលព្រឹក និង​ពេល​ថ្ងៃ​តែមាន​លោកគ្រូ អ្នកគ្រូ បូក​ទាំង​លោកនាយក និង​លោក​នាយករង​សរុប​១០​នាក់​ប៉ុណ្ណោះ ។​​ដោយ​សាលា​ខ្វះ​គ្រូ​សាលា​បាន​ទទួលយក​គ្រូបង្រៀន​ស្ម័គ្រចិត្ត​២​នាក់​ឲ្យ​មកជួយ​បង្រៀន​បន្ថែម​បាន រយៈពេល​៣​ឆ្នាំ​មកហើយ​។ ដោយ​នៅក្នុង​ឆ្នាំ​ទី​១ ខាង​សាលា​ជួយឧបត្ថម្ភ​ថវិកា​ដល់​ពួកគាត់ លុះ​ឆ្នាំ​ទី​២ និង​ឆ្នាំ​ទី​៣ លោកគ្រូ អ្នកគ្រូ​បាន​ប្រមូល​លុយ​ផ្ទាល់ខ្លួន និង​លុយ​ដើរលេង​ប្រចាំឆ្នាំ​ឧបត្ថម្ភ​ដល់​ពួកគាត់​ទាំង​២​នាក់​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល ទើប​អាច​ដំណើរការបាន​ដោយ​រលូន​។​

​ប៉ុន្ដែ​ក្រោយមក​ដោយ​ប្រាក់ឧបត្ថម្ភ​ក៏​គ្មាន ហើយ​អ្នក​ទាំង​២​ពុំបាន​ចូល​ជា​គ្រូ​ក្របខណ្ឌ​ទៀត ទើប​ពួកគាត់​ឈប់ ហើយ​ធ្វើ​ឲ្យ​សាលា​ខ្វះ​គ្រូ ទើប​ច្របាច់​ថ្នាក់រៀន​បញ្ចូល​គ្នា​ដោយ​យក​២​ថ្នាក់​ធ្វើជា​១​ថ្នាក់ និង​ធ្វើ​ឲ្យ​ចំនួន​សិស្ស​ក្នុង​១​ថ្នាក់ៗ​កើន​ដល់​ទៅជា​១០០​នាក់​ខុសពី​បទដ្ឋាន​គរុកោសល្យ​។​​បន្ទាប់ពី​មាន​បាតុភាព​ក៏មាន​កិច្ចប្រជុំ​រួមគ្នា​រវាង​មន្ត្រី​នៃ​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​កំបូល អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ និង​លោកនាយក​សាលា លោកគ្រូ​អ្នកគ្រូ​។​ក្នុងនោះ អង្គ​ប្រជុំបាន​ឯកភាពគ្នា សម្រេច​ទទួលយក​គ្រូបង្រៀន​ស្ម័គ្រចិត្ត​២​នាក់​នោះ ឲ្យ​ត្រលប់មក​បង្រៀន​សិស្ស​ឡើងវិញ ហើយ​ខាង​សាលា​រាជធានី​ភ្នំពេញ គឺជា​អ្នក​ឧបត្ថម្ភ​ថវិកា​ដល់​ពួកគាត់ រហូតដល់​ពួកគាត់​ទទួលបាន​ក្របខណ្ឌ និង​ទទួលបាន​ប្រាក់ខែ​រដ្ឋ​ពេញសិទ្ធិ​នាពេលខាងមុខ​។​

​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ក៏បាន​ចុះ​ពិនិត្យ​លើ​ការងារ​ដឹកនាំ​គ្រប់គ្រង និង​ការបង្រៀន​របស់លោក​គ្រូ អ្នកគ្រូ នៅក្នុង​សាលាបឋមសិក្សា​ទួល​កី ព្រមទាំង​បាន​នាំយក​នូវ​តុ​ចំនួន​៣០ ដែលជា​អំណោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​ដល់​សាលាបឋមសិក្សា​ទួល​កី ស្ថិតក្នុង​សង្កាត់​ភ្លេ​ី​ង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ផងដែរ​៕a teacher2 a teacher3 a teacher4 a teacher5 

​