» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7876 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698047 នាក់

ស្ពាន​អាកាស «​មរតក​តេ​ជោ​» ក្នុង​ជំហាន​ទី​២ បាន​ឈានដល់​ការធ្វើ​ពិធី​ភ្ជាប់​ស្ពាន​ហើយ និង​គ្រោង​បញ្ចប់​មុន​ចូលឆ្នាំ​ខ្មែរ​

​ភ្នំពេញ​៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន ក្នុង​ជំហាន​ទី​២ បាន​ឈានដល់​ការធ្វើ​ពិធី​ភ្ជាប់​ស្ពាន​ហើយ ។​ពិធី​ត​ភ្ជាប់​ស្ពាន​(​ស្ពាន​អាកាស​ជាន់​ទី​១) បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល OCIC​។​a bridge sen 

​ស្ពាន​អាកាស «​មរតក​តេ​ជោ​» ជំហាន​ទី​២ គ្រោង​នឹង​បញ្ចប់​ការសាងសង់ មុន​ផែនការ​ប្រមាណ ៤​ខែ ពោលគឺ​នឹង​បញ្ចប់​មុន​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំ​២០២៥ (​ក្នុង​គម្រោង​ខែសីហា ឆ្នាំ​២០២៥)​។​ស្ពាន​អាកាស មរតក​តេ​ជោ​ជា​ន់ទី​២ ដំណាក់កាល​ទី​១ ក្រោយ​មានការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរ​។

​ស្ពាន​អាកាស​ថ្មី​នេះ ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ហើយ​កាល​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤ ។​​ស្ពាន​អាកាស​នេះ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ ហៅ​ផ្លូវ​លេខ​២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង ៣៦​លាន​ដុល្លារ និង​ចំណាយ​ពេលវេលា​សាងសង់ ៣៦​ខែ​។

 

​គម្រោង​ស្ពាន​អាកាស​ថ្មី​នេះ មានការ​សាងសង់ ផ្លូវ​ផ្ទាល់​ដី ដែលមាន​រង្វង់​មូល​បែងចែក​ទិស និង​ផ្លូវ​ត​ភ្ជាប់​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន វិថី​កងយោធពល​ខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពាន​ព្រះមុនីវង្ស និង​ផ្លូវជាតិ​លេខ​២​។​​បន្ទាប់មក​សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​ជាន់​។ ស្ពាន​អាកាស​ជាន់​ទី​១ ជា​ស្ពាន​រង្វង់​មូល នៅត្រង់ចំណុច​ប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេងគ្នា ទៅកាន់​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ស្ពាន​ព្រះមុនីវង្ស មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពល ខេមរភូមិន្ទ​។ ស្ពាន​អាកាស​ជាន់​ទី​២ ជា​ផ្លូវ​ទ្វេ​ទិស មាន​ទិសដៅ​ទៅមក រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​រាជធានី​ភ្នំពេញ​ប​ច្ច​ប្បន្ន មាន​ស្ពាន​អាកាស​ចំនួន​៧ ដែល​បាន​សាងសង់​រួចរាល់ និង​កំពុង​ប្រើប្រាស់ រួមមាន ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៥​មករា ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ឬ​ហៅថា ស្ពាន​អាកាស ផ្សារ​ដី​ហ៊ុយ ស្ពាន​អាកាស​ចោមចៅ និង​ស្ពាន​អាកាស​លើផ្លូវ​ជាតិ​លេខ​៥ ខណ្ឌ​ឬ​ឫស្សីកែវ​៕a bridge sen1 

​