» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5085 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695256 នាក់

អ្នកឧកញ៉ា ហ៊ុន តូ ឈ្នះក្តីនៅប្រទេសអូស្រ្តាលី ពាក់ព័ន្ធករណីប្តឹងសារព័ត៌មាន The Australianតែនៅ ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល​របស់​អង់គ្លេស​ឈ្មោះថា Ellipticមួយទៀត?

អូស្រ្តាលី៖ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូនអ្នកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធករណីសារព័ត៌មាន The Australian បានចុះផ្សាយចោទប្រកាន់ខុសការពិត លើអ្នកឧកញ៉ា ហ៊ុន តូក្មួយសម្តេចតេជោហ៊ុនសែន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ (២ឆ្នាំមុន) នៅលើគេហទំព័រ និងបោះពុម្ពកាសែតរបស់ខ្លួន។a hun to1 

នេះបើយោងតាមលិខិតរបស់លោក Thomson Geer មេធាវីរបស់សារព័ត៌មាន The Australian នៅប្រទេសអូស្រ្តាលី ដកស្រង់សេចក្តីសម្រេចរបស់តុលាការសហព័ន្ធ នៃប្រទេសអូស្រ្តាលី ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

លិខិតរបស់លោកមេធាវី Thomson Geer បានបញ្ជាក់យ៉ាងដូច្នេះថា «សារព័ត៌មាន The Australian មិនមានចេតនាថា លោក ហ៊ុន តូ មានពិរុទ្ធលើបទឧក្រិដ្ឋណាមួយ ឬថាមានភស្តុតាងដែលថា គាត់បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងបញ្ហានៃអត្ថបទទាំងនេះទេ។ យើងទទួលយកការបដិសេធរបស់លោក ហ៊ុន តូ ដែលថា គាត់មិនជាប់ពាក់ព័ន្ធ»។

ឥឡូវនេះសារព័ត៌មាន The Australian បានដកចេញនូវអត្ថបទខាងលើ ព្រមទាំងចេញសេចក្តីបំភ្លឺទាក់ទងឡើងវិញ ពាក់ព័ន្ធអត្ថបទចេញផ្សាយទាំងនោះ កាលពីពេលថ្មីៗថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤, លិខិតរបស់លោកមេធាវី Thomson បន្ថែមយ៉ាងដូច្នេះ។

សូមជំរាបថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន The Australian បានចេញផ្សាយខុសការពិតថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មផ្សេងៗដូចជា ការជួញដូរមនុស្ស ការឆបោកតាមអ៊ិនធើណែត និងការនាំចូលគ្រឿងញៀន។ ក្រោយពីការចេញផ្សាយ អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលោកមេធាវី Adam Lopez ប្រចាំនៅប្រទេសអូស្រ្តាលី បានដាក់ពាក្យបណ្តឹងប្តឹងសារព័ត៌មាន The Australian ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ។​បន្ទាប់ពីប្តឹងផ្តល់នៅពេលនេះ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានផ្តល់យុត្តិធម៌ និងស្អាតស្អំជូនអ្នកឧកញ៉ា ហ៊ុន តូ ព្រមទាំងដកអត្ថបទចេញផ្សាយរបស់ខ្លួន ព្រមទាំងចេញបំភ្លឺឡើងវិញផងដែរ។

សូមបញ្ជាក់ថាក្រៅពីកាសែត The Australian ថ្មីៗនេះវិទ្យុបារាំងនៅកម្ពុជាក៏បានដកចេញផ្សាយពត៍មានករណីយ៍អ្នកឧកញ៉ាហ៊ុនតូត្រូវបានក្រុមហ៊ុនមួយផ្សាយថាបានរកចំណូលរាប់រយលានដុល្លារពីទីផ្សារល្បែងអនឡាញនោះដែរ។គេមិនដឹងថាតើអ្នកឧកញ៉ាហ៊ុនតូបានប្តឹងដែរឬអត់នោះទេ។

សូមបញ្ជាក់ថា​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល​របស់​អង់គ្លេស​ឈ្មោះថា Elliptic បានចេញ​ផ្សាយ​របាយការណ៍​នៅ​ថ្ងៃទី​១០​កក្កដា​ម្សិលមិញ​ដោយ​បង្ហាញថា បងប្អូន​ជីដូនមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត គឺ​លោក ហ៊ុន តូ មាន​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ទីផ្សារ​អន​ឡាញ​ខ្មៅ​ងងឹត​។ បើតាម Elliptic ក្រុមហ៊ុន Huione Group គ្រប់គ្រង​ដោយ​លោក ហ៊ុន តូ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការបោកប្រាស់​តាម​អ៊ី​ន​ធឺ​នែ​ត ប៉ុន្តែ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នេះ​ថែមទាំង​ជួយ​សម្រួល​ដល់​សកម្មភាព​លាងលុយកខ្វក់​ដែល​ទទួលបាន​ពី​ការបោកប្រាស់​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​ថែមទៀត​ផង​។

គួរ​ជ្រាបថា លោក ហ៊ុន តូ ជា​អគ្គនាយក​ម្នាក់​នៅក្នុង​ក្រុមហ៊ុន Huione Group ដែលជា​បណ្តាញ​ទីផ្សារ​អន​ឡាញ Huione Guarantee​។​​បណ្តាញ​ទីផ្សារ​រកស៊ី​តាម​អន​ឡាញ​មួយ​នេះ​ត្រូវបាន Elliptic រកឃើញ​ទៀតថា​បាន​ពង្រីក​ខ្លួន​ធំ​ឡើងៗ តាមរយៈ​ប្រតិបត្តិ​ករ​បោកប្រាស់​អន​ឡាញ​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​។ ចាប់តាំងពី​ឆ្នាំ​២០២១ ទីផ្សារ​អន​ឡាញ​ដ៏​កខ្វក់​នេះ​បាន​ប្រតិបត្តិការ ដោយ​រកចំណូលបាន​យ៉ាងហោចណាស់ ១១​ពាន់​លាន​ដុល្លារ តាមរយៈ​ការបោកប្រាស់​តាម​អន​ឡាញ​ដូចជា ការបោក​បញ្ជោត​ក្នុង​ទំនាក់ទំនង​ស្នេហា​ផ្លូវភេទ ការបោកប្រាស់​ក្នុង​គម្រោង​វិនិយោគ និង​ការចាប់​ជំរិត​ជាដើម​។ នេះ​បើតាម​ការស៊ើបអង្កេតរ​បស់ Elliptic ដោយ​អះអាង​យោងទៅលើ​ភស្តុតាង​រឹងមាំ និង​ថា ប្រាក់​ដែល​បោកប្រាស់​បាន​ពី​ជនរងគ្រោះ​ត្រូវ​ផ្ទេរ​ទៅកាន់​ប្រទេស​ជាច្រើន ដោយ​ការ​បំប្លែង​ទៅជា​ទ្រព្យសម្បតិ្ត​ផ្សេងៗ​រួមមាន លុយ​សុទ្ធ កាក់​ថេរ (stablecoints) និង​ផ្ទេរ​ទៅ​កម្មវិធី​ទូទាត់​លុយ​របស់​ចិន​។ ជុំវិញ​របាយការណ៍រ​បស់​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល​របស់ Elliptic​នេះ វិទ្យុ​បារាំង​អន្តរជាតិ​បាន​ព្យាយាម​

ទាក់ទង​ទៅ​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុ​ភ័​ណ្ឌ តែ​នៅ​មិនមាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី​១១​កក្កដា​នេះ​។​​កន្លងមក​លោក ហ៊ុន តូ ដែលមាន​ងារ​ជា​អ្នកឧកញ៉ា​ធ្លាប់​ត្រូវគេ​ចោទថា​បាន​ឈរឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាងលុយកខ្វក់​។ នៅក្នុង​ឆ្នាំ​២០១២ ជីដូនមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ​ត្រូវបាន​ប៉ូលិស​អូស្ត្រាលី​សង្ស័យ​ពីបទ​ជួញដូរ​ហេ​រ៉ូ​អ៊ី​ន និង​លាងលុយកខ្វក់​ចូល​ប្រទេស​អូស្ត្រាលី តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ជំនាន់​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ច្រានចោល និង​ចាត់ទុកថា​ជា​រឿង​មួលបង្កាច់ បង្ខូចកេរ្តិ៍​ឈ្មោះ​លោក ហ៊ុន តូ ក៏ដូចជា​ការវាយប្រហា​រលើ​នាយករដ្ឋមន្ត្រី និង​ប្រទេស​កម្ពុជា​។​​គួរ​ជម្រាបជូន​ថា ក្រុមហ៊ុន Huione Group ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា Huione currency exchange ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៤​។ ក្រុមហ៊ុន​នេះ​រកស៊ី​លើ​ការទូទាត់ និង​ប្តូរ​សាច់ប្រាក់ ធានារ៉ាប់រង អាកាសចរណ៍ និង​អចលនទ្រព្យ​ជាដើម​៕ (​អត្ថបទ​វិទ្យុ​បារាំង​)https://www.theaustralian.com.au/nation/clarification-regarding-hun-to/news-story/682350b05a7a427c1ef7ab43f95df9f5?amp&nk=290e3c534d9be6e0f856b3e61ae3b161-1721039438a hun to a hunto