» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5370 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056599 នាក់

កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ

​តាកែវ​៖ កូនដំរី​មួយ​ក្បាល​ឈ្មោះ «​លំផាត់​» ដែល​សង្គ្រោះបាន​នៅ​ខេត្តមណ្ឌលគិរី​ត្រូវបាន​នាំយកមក​ព្យាបាល និង​ថែរក្សា​នៅ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» ហើយ​កាល​វេលា​ម៉ោង​៤៖៣០​នាទី​ព្រឹក ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២៤.។a elefen tamao2 

​កញ្ញា អ៉ឹ​ម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺ «​លំផាត់​» ជា​កូនដំរី​ញី មាន​អាយុ​ប្រហែល​៥​ខែ និង​មាន​ទំងន់​១៣៨​គីឡូក្រាម មាន​របួស​ជើង​មុខ​ខាងស្តាំ​ដោយសារ​អន្ទាក់ ត្រូវបាន​ប្រទះឃើញ​ដោយ​ក្រុម​អភិរក្ស​ដែន​ជំរក​សត្វព្រៃ​លំផាត់​នៅក្បែ​ទីស្នាក់ការ​កណ្តាល​ដែនជម្រកសត្វព្រៃ​លំ​ផាត ខណៈ​មាន​ឆ្កែ​មួយក្រុម​កំពុង​ដេញ​ប្រមាញ់​។ ក្រុមការងារ​អភិរក្ស​ដែនជម្រកសត្វព្រៃ​លំផាត់​បាន​ចាប់​ឃាត់​កូនដំរី​នេះ​ថែរក្សា និង​បាន​ទំនាក់ទំនង​សុំ​អន្តរាគមន៍​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ដើម្បី​ជួយ​ព្យាបាល​។ ​ដោយសារ​កូនដំរី​មាន​របួស​ជើង​មុខ​ខាងស្តាំ​ធ្ងន់ធ្ងរ ត្រូវការ​ពេលវេលា​ព្យាបាល​យូរ និង​មិនទាន់​ចេះ​ស៊ី​ចំណី​បាន​ត្រឹមត្រូវ​ផង គ្រូពេទ្យ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ស្នើសុំ​គោលការណ៍​ពី លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​នាំយក​កូនដំរី​នេះ​មក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា​នៅ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​»​។​

​កូនដំរី​ឈ្មោះ​«​លំផាត់​» គឺជា​កូនដំរី​ទី​២​ហើយ ដែល​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ទទួល​មក​ព្យាបាល​និង​ថែរក្សា​។ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លងទៅ កូនដំរី​ញី​មួយ​ក្បាល ឈ្មោះ «​ចា​ណា​ម​» ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន ព្រមទាំង​អង្គការ​ជា​ដៃគូ ក្រោយ​ប្រទះឃើញ​វង្វេង​ហ្វូង​មេបា​ជាង​មួយ​សប្តាហ៍​នៅ​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​​កញ្ញា អ៉ឹ​ម រចនា ប្រាប់ថា​កូនដំរី «​ចា​ណា​ម​» មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​បានទទួល​ការថែទាំ​យ៉ាង​ល្អ​ពី​មន្ដ្រី​ជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​៕a elefen tamao a elefen tamao1