វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 512 នាក់
ម្សិលមិញ 11025 នាក់
សរុប 16475565 នាក់
កោះកុង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុងឆ្នាំ២០១៨នេះបានបង្ហាញ ក្ដីរំពឹងថាបន្ទាប់ ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ និងព្រលានយន្តហោះត្រូបានសាងសង់រួចរាល់ ជាស្ថាពរខេត្តកោះកុងនឹងក្លាយជាខេត្តដែល ទទួលបានភ្ញៀវទេសចរច្រើនជាង គេឬអាចជាប់ចំណាត់ ថ្នាក់លេខ២។
ថ្លែង ក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ សម្តេចថាអ្នកណាចង់ឲ្យខេត្តកោះកុងមានរឿងរ៉ាវដូចអតីត កាលមិនអាចទៅរួចនោះទេ ។អ្នកខេត្តកោះកុងមានភ័ព្វសំណាងខ្លាំងណាស់ ដែលមាន សម្ដេចធ្វើជានាយករដ្ឋមន្ត្រីចាំការ ពារជាប់ជានិច្ច។ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្ដែងការហួសចិត្តចំពោះលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលចោទកម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាបរទេសខណៈដែលសម្ដេច ក៏បានបញ្ជាក់ច្បាស់ៗ ថា”សូមអស់លោកកុំធ្វើបាបកម្ពុជា បន្តទៀត អស់លោកមិនមកជួយធ្វើការ អភិវឌ្ឍន៍ហើយច្រណែន គេមកអភិវឌ្ឍន៍ អស់លោកចោទថាកម្ពុជា មានមូលដ្ឋាន កងទ័ពបរទេស។ ខ្ញុំមិនយល់ពីអនុប្រធានាតិបតីអាមេរិកដែល សរសេរលិខិតមក ខ្ញុំយ៉ាងដូច្នោះ ។ កម្ពុជាគ្មានតម្រូវយោធា បរទេស ខ្ញុំមិនអនុញ្ញាតឲ្យទិញ នាវាមុជទឹកមកដាក់ នៅកម្ពុជានោះទេ”។
សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថានឹងមិន អត់ឱនឲ្យក្រុមដែលចង់បំផ្លាញសន្តិភាពនិងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុង មានសព្វថ្ងៃនេះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក៏បានបញ្ជាក់ ឡើងវិញដោយសង្កត់ធ្ងន់ៗថា ដរាបណាសម្តេច នៅតែកាន់តំណែង ជានាយករដ្ឋមន្ត្រីសម្តេច នឹងការពារ មិនឱ្យមានការជីកយករ៉ែទីតាញ៉ូម ដែលមានតម្លៃ២០ពាន់លានដុល្លារ នៅជីផាតនោះទេ។សម្ដេចនាយករដ្ឋមន្ត្រីក៏អំពាវនាវដល់ម្ចាស់អាជីវកម្ម និងពាក់ព័ន្ធនានារួមគ្នាទប់ស្កាត់ការបង្ហូរទឹកស្អុយចូលសមុទ្រឲ្យបាន៕
ពិធីបុណ្យសមុទ្រលើកទី៧ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ព្រឹត្តិការណ៍នេះ ជាឱកាសមួយដើម្បីពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង បានអះអាងថា ពិធីបុណ្យសមុទ្រនៅឆ្នាំនេះទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ បើតាមរបាយការណ៍បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សរុបប្រមាណជា ១៨០០បន្ទាប់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ត្រូវបានកក់ពេញអស់។
ដើម្បីផ្តល់កន្លែងស្នាក់នៅដល់អ្នកទេសចរដែលមកលេងកម្សាន្តនៅក្នុងពិធីបុណ្យនេះ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តកោះកុង បានសហការគ្នាជាមួយភាគីថៃរៀបចំបន្ទប់រហូតដល់ទៅប្រមាណ ៦០០បន្ទប់បន្ថែមទៀតសម្រាប់ទទួលភ្ញៀវ។ ពលរដ្ឋខ្មែរដែលមកលេងកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនេះ គេអាចទៅជួលបន្ទប់ស្នាក់នៅក្នុងខេត្តត្រាត ប្រទេសថៃ ដែលជាប់ព្រំដែនគ្នាមួយខេត្តកោះកុង ដោយគ្រាន់តែយកអត្តសញ្ញាបណ្ណទៅបង្ហាញអាជ្ញាធរថៃតែប៉ុណ្ណោះ។
ក្រៅពីការសម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពផ្សេងៗ ដើម្បីជាការទាក់ទាញភ្ញៀវហើយនោះ ក្នុងពិធីបុណ្យសមុទ្រនេះ ក៏មានការតាំងពិព័រណ៍ផលិតផលប្រមាណ ៥០០ស្តង់ផងដែរ។ ផលិតផលនេះមានមកពីតាមក្រសួងស្ថាប័ននានា ក៏ដូចជាមកពីតាមក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស និងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។