» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30406 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597825 នាក់

បន្ទាប់ពី​ស្ត្រេ​ស​កូ​វីត​បាន​សម្រាក​បុណ្យ​៣​ថ្ងៃ មាន​មនុស្ស​ជាង​៩០​ម៉ឺន​នាក់​ដើរលេង​

 

​ភ្នំពេញ​៖ ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​រយៈ​ពល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១) ភ្ញៀវទេសចរ​ដែល​ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​មាន​ចំនួន​សរុប ៩១០.១៥០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៨៩៩.៨៦៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១០.២៨១​នាក់​។a tour 3 

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ទៀតថា ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ថ្ងៃទី​១ មាន​ភ្ញៀវ​សរុប​ចំនួន​១៣២.០១៣​នាក់ និង​ថ្ងៃទី​២ មាន​ភ្ញៀវ​សរុប​ចំនួន ៣៣២.៨៧៥​នាក់ កើនឡើង ១៥២,១៥% ធៀប​នឹង​ថ្ងៃទី​១ ខណៈ​ថ្ងៃទី​៣ មាន​ភ្ញៀវ​សរុប​ចំនួន ៤៤៥.២៦២​នាក់ កើនឡើង ៣៣,៧៦% ធៀប​នឹង​ថ្ងៃទី​២ ហើយ​បើ​ធៀប​ថ្ងៃទី​១ គឺ​កើនឡើង ២៣៧,២៨%​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល ៣​ថ្ងៃនេះ គឺ​រាជធានី​ភ្នំពេញ​ជិត ២០​ម៉ឺន​នាក់ ឈរ​នៅ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​ខេត្តសៀមរាប​ជាង ១១​ម៉ឺន​នាក់ បន្ទាបមកទៀត ខេត្ត​ព្រះសីហនុ​ជាង ១១​ម៉ឺន​នាក់ ខេត្តកំពត​ជាង ៨​ម៉ឺន​នាក់ និង​ខេត្ត​កែប​ជាង ៧​ម៉ឺន​នាក់ ក្រៅពីនោះ​តំបន់​ទេសចរណ៍​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ការកត់សម្គាល់ថា ចំនួន​ភ្ញៀវទេសចរ​រយៈពេល​៣​ថ្ងៃនេះ លើសពី​រំពឹងទុក ក្នុងនោះ​យើង​ឃើញថា តួ​លេខា​ង​លើ​មានការ​កើនឡើង ៥៤,៣៤% ធៀប​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២០ ហើយ​បើ​ធៀប​ភ្ញៀវ​ពេល​ឈប់សម្រាក​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​ដូចគ្នា​នា​ដើមខែ​តុលា ឆ្នាំ​២០២១ ថ្មីៗ​នេះ គឺមាន​កើនឡើង ៣៦,៩២%​។ ទន្ទឹមនឹងនេះ ក្រៅពី​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​សំខាន់ៗ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត​ដើរ​កម្សាន្ត​មិន​ឆ្ងាយ​ពី​គេហដ្ឋាន ដូចជា​ជួបជុំ​ញ៉ាំ​អាហារ​ជា​ក្រុមគ្រួសារ​នៅតាម​ភោជនីយដ្ឋាន និង​កន្លែង​ដែលមាន​កា​រៀបចំ​ជា​ក្ចុ​ស (​ដូចជា​តាម​បណ្តោយ​មាត់ទន្លេ​នៅ​ព្រែកលាប បាក់​ខែង​ជាដើម​)​។​

សូមបញ្ជាក់ថា​កម្ពុជា​បាន​បើក​ប្រទេស​ឡើង​វី​ញ​កាលពី​ថ្ងៃទី​១​វិច្ឆិកា​២០២១​គឺ​បន្ទាប់ពី​បាន​បិទ​ខ្ទប់​ដោយសារ​កូ​វីត​អស់​២​ឆ្នាំ​និង​បន្ទាប់ពី​កម្ពុជា​បាន​ចាក់​វ៉ាកសាំង​ជូន​ប្រជាពលរដ្ឋ​បាន​ស្ទើ​១០០​ភាគរយ​។​ចឹងក្រោយពីបុណ្យអុំទុកនឹងមានកម្មវិធីច្រើនទៀតសម្រាប់ជាកាសាកល្បងនៃយុទ្ធសាស្ត្របើប្រទេសឡើងវិញ៕a tour 1 a tour 2 a tour 4 

​