» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1545 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746880 នាក់

នៅ​ក្រុង​ដា​ណា​ង​វៀតណាម​ភាគ​កណ្តាល​មាន​ប្រាសាទអង្គរវត្ត​ចម្លង តែ​រដ្ឋមន្ត្រី​វប្បធម៌​ថា មិន​បានដឹង​រឿងនេះ​ទេ​?!

​វៀតណាម​៖ ថ្មីៗ​នេះ​នៅលើ​បណ្តាញ​សង្គម ក៏ដូចជា​ទូរទស្សន៍​ក្នុងស្រុក​វៀតណាម VTV បានធ្វើ​ផ្សព្វផ្សាយ​ពី​ការចម្លង​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ដាក់​នៅ​ចំ​កណ្តាល​ទីក្រុង ដា​ណា​ង របស់​ប្រទេស​វៀតណាម​។a angkor vn1 

ការផ្សព្វផ្សាយ​នោះ​មាន​ខ្លឹមសារ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ក្នុងប្រទេស​វៀតណាម​ដោយ​មិនចាំបាច់​ឆ្លងដែន​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ពិតប្រាកដ​នៅ​កម្ពុជា​ទេ ព្រោះ​គេ​បាន​សាងសង់​ចម្លង​យកតាម​គំរូ​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ ដូច​កំណែ​ដើម​ដែលជា​បុរាណវត្ថុ​ប្រវត្តិសាស្ត្រ​-​វប្បធម៌ មាន​លក្ខណៈពិសេស​បំផុត​តែមួយគត់​(​អច្ឆរិយៈវត្ថុ​មួយ​របស់​ពិភពលោក​)​។

​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Phnom Rithi បាន​បង្ហោះ​វីដេអូ​របស់​ទូរទស្សន៍​វៀតណាម និង​សរសេរថា​៖​នៅ​ថ្ងៃ​ខាងមុខ​គឺ​ងាយស្រួល​សម្រាប់​បងប្អូន​ខ្មែរក្រោម​មិនបាច់​ចំណាយពេល​ឆ្លង​ប្រទេស​មក​មើល​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​ទៀត​ទេ ព្រោះ​វៀតណាម​គេ​បាន​សុំ​សិទ្ធិ​សាងសង់​ប្រាសាទ​អង្គរ​របស់​ខ្មែរ​នៅក្នុង​សួន​កម្សាន្ត​នា​ខេត្ត​ដា​ណា​ង​បាន និង​បាន​សម្ពោធ​ដាក់​ដំណើរការ​រួចហើយ​។

ហេតុតែ​គេ​ស្រលាញ់​ពេញ​បេះដូង​គេ​សុំ​អនុញ្ញាត​ពី​ខាង​ក្រសួង​រួចហើយ ដើម្បី​ជួយ​ចែកចាយ​វប្បធម៌​។ ពាក់ព័ន្ធ​នឹង​រឿងនេះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​កាសែត​ថា លោកស្រី​មិនទាន់​បានទទួល​នូវ​ព័ត៌មាន​នេះ​នៅឡើយ​ទេ តែ​លោកស្រី នឹង​ចាត់ចែង​មន្ត្រី​ជំនាញ​ដើម្បី​សិក្សា​លើ​រឿង​ទាំងអស់នេះ​?៕a angkor vn a angkor vn2