» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11640 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701811 នាក់

តាមរយៈ​ទីភ្នាក់ងារ AFD បារាំង​ឲ្យ​កម្ពុជា​ខ្ចីលុយ​សរុប ១៩២.២​លាន​ដុល្លារ

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ដែលមាន​ទំហំ​សរុប​១៩២.២​លាន​ដុល្លារ ជាមួយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ប្រចាំ​កម្ពុជា ។​
​ការចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ភាគី​ហត្ថលេខី​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយ​លោកស្រី Sandrine Boucher នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ប្រចាំ​កម្ពុជា លោក Fabrice Etienne ភារធារី​ស្ដីទី​នៃ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​លោក Bryan Fornari ប្រធាន​សហប្រតិបត្តិកា​រ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។​a money france 

​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​នេះ​មាន​ទឹកប្រាក់​សរុប​ចំនួន ១៨៣​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ១៩២.២​លាន​ដុល្លារ​អាម៉េរិក ។​ក្នុងនោះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ២ និង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១ ដូចខាងក្រោម​៖១. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ស្តារឡើងវិញ​អាង​ស្ទឹង​ស្វាយចេក (Svay Chek River Restoration and Management Project) មាន​ទឹកប្រាក់​ឥណទាន​ចំនួន ៩១​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ៩៥.៦​លាន​ដុល្លារ​អាម៉េរិក​។

គម្រោង​នេះ​មាន​គោលបំណង​៖ ១-​ស្តារឡើងវិញ​ស្ទឹង​ស្វាយចេក ស្តា​រអាង​ស្តុក​ទឹក​ចំនួន ២៨​កន្លែង បង្កើន​សមត្ថភាព​ចំនួន ៥​កន្លែង និង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​ចំនួន ៦​កន្លែង ដើម្បី​កាត់បន្ថយ​គ្រោះទឹកជំនន់ រាំងស្ងួត និង​ធ្វើ​ឲ្យ​ប្រសើ​ឡើងវិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ២-​គាំទ្រ​ដល់​ការអភិវឌ្ឍ​កសិកម្ម​ប្រកបដោយ​និរន្តរភាព តាមរយៈ​ការពង្រឹង​មន្ត្រី​កសិកម្ម​ឃុំ (CAO) និង​ពង្រឹង​សហករណ៍​កសិកម្ម​ទំនើប និង​៣-​ពង្រឹង​ដល់​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹង​ស្វាយចេក តាមរយៈ​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង​អាង​ស្ទឹង​ស្វាយចេក និង​រៀបចំ​យន្តការ​តាមដាន​វាយតម្លៃ​អំពី​វ​ឌ្ឍ​ភាព​នៃ​ការអនុវត្ត​យន្តការ​គ្រប់គ្រង​អាង​ស្ទឹង​។​

២. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ប្រ​ពឹ​ត្ត​កម្ម​ទឹកស្អាត​បាក់​ខែង ជំហាន​ទី​៣ (Bakheng Water Supply Project Phase III, Credit No.2) គឺជា​កញ្ចប់​ឥណទាន​ទី​២ ដែលមាន​ទឹកប្រាក់​ចំនួន ៨០​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ៨៤​លាន​ដុល្លារ​អាម៉េរិក​។ កញ្ចប់​ឥណទាន​ទី​២​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផលិត​ទឹកស្អាត​រោងចក្រ​ជ្រោយចង្វា​ឲ្យ​បាន ១៣០,០០០​ម៉ែត្រ ក្នុងពេល​៣​ថ្ងៃ​, បំពាក់​បំពង់​មេ​នាំ​ទឹក និង​ពង្រីក​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​ចំនួន ៨០០​គីឡូម៉ែត្រ និង​សាងសង់​ទីស្នាក់ការ​កណ្តាល​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​

៣. កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១២​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ១២.៦​លាន​ដុល្លារ​អាម៉េរិក ពី​សហភាព​អឺរ៉ុប តាមរយៈ AFD សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ប្រ​ពឹ​ត្ត​កម្ម​ទឹកស្អាត​បាក់​ខែង ជំហាន​ទី​៣​។ ជំនួយ​បច្ចេកទេស​នេះ ផ្តោតលើ​៖ ១.​ការកសាង​សមត្ថភាព​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ តាមរយៈ​ការជួយ​រៀបចំ​ផែនការមេ​ថ្នាក់ជាតិ​សម្រាប់​វិស័យ​ទឹកស្អាត​, ការបង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ថ្នាក់ជាតិ​, គាំទ្រ​កំណែទម្រង់​វិស័យ​ទឹកស្អាត និង​ការបណ្ដុះបណ្ដាល​ផ្សេងៗ​, និង​២.​ការកសាង​សមត្ថភាព​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​លើ​ការងារ​គ្រប់គ្រង​អចលនទ្រព្យ​, ការងារ​គ្រប់គ្រង​ហានិភ័យ​, ការរៀបចំ​ផែនការ​ជំនួញ​, ការគ្រប់គ្រង​ទឹក​បាត់បង់ និង​កា​រត​បណ្ដាញ​សម្រាប់​ប្រជាពលរដ្ឋ​ចំណូល​ទាប​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​នេះត្រុវបានចាត់ទុកថាជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃសាធារណរដ្ឋ​បារាំង តាមរយៈ AFD និង​សហភាព​អឺរ៉ុប (EU)​បន្ទាប់ពី​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​សម្រាប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បាន​ធ្លាក់ចុះ​និង​មានការ​យឺតយ៉ាវ​ក្នុង​ឆ្នាំ​២០២៤​និង​អាច​ឆ​ឆ្នាំ​បន្តបន្ទាប់​ទៀត​?​។

​សូម​បញ្ជា​កើ​ថា​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤​នេះ កម្ពុ​ជាមាន​បំណុល​សាធារណៈ​សរុប ១១.៧៨ ប៊ី​លាន​ដុល្លារ​អាមេរិក​។​តែ រដ្ឋាភិបាល នៅតែ​វាយតម្លៃថា ស្ថានភាព​បំណុល​នៅ​កម្ពុជា បន្ត​ស្ថិតក្នុង​ភាព​អាច​គ្រប់គ្រង​បាន ពោល គឺ​នៅតែមាន «​ចីរភាព​» និង​«​ហានិភ័យ​កម្រិត​ទាប​»​។​សម្រាប់​ឆ្នាំ​២០២៥​ច្បាប់​ថវិការ​ជាតិ​បានអនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​ខ្ចី​ថែម​ប្រមាណ ២​ប៊ី​លាន​អេស​ដេ​អ៊ែរ ឬ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​ទៀត​។​a money france2 a money france3 

​