» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8808 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698979 នាក់

២០២៤​វិស័យ​រ៉ែ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ជិត​៩០​លាន​ដុល្លារ


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​លើកឡើងថា វិស័យ​រ៉ែ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ជិត​៩០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៤​។​a manet mine 

​ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​រ៉ែ និង​ថាមពល ឆ្នាំ​២០២៣-២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ នា​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា «​វិស័យ​រ៉ែ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ដែល​ក្នុងនោះ ចំណូល​រដ្ឋ​ពី​វិស័យ​រ៉ែ មាន​កំណើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយបាន​ចូលរួមចំណែក​ក្នុង​ថវិកាជាតិ ជិត​៩០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៤ ព្រមទាំង​បានផ្តល់​ការងារ​ផ្ទាល់ ក្នុង​វិស័យ​រ៉ែ​នេះ ជូន​ប្រជាពលរដ្ឋ​»​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា "​វិស័យ​ថ្ម​អារ ប្រែ​ពី​ជិត​ដួលរលំ ក្លាយជា​រីកចំរើន បន្ទាប់ពី​សម្តេច​បាន​ដោះស្រាយ​បញ្ហា​"​ក្រោយ​ពីំ​មាន​ប្អូនស្រី​ម្នាក់​ខ្សឹប​ប្រាប់ថា វិស័យនេះ​ជិត​ដួល​ហើយ​សម្តេច ព្រោះ​ពន្ធអាករ​ផ្សេងៗ ។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី កោតសរសើរ ការងារ​ក្រសួង​រ៉ែ និង​ថាមពល​រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ គឺ​បាន​ជួយ​ឱ្យ​វិស័យ​ថ្ម​អារ​របស់​កម្ពុជា​មានកា​រ​ងើប​ឡើងវិញ​រហូត​មាន​សម្ទុះ​កើង​ឡើងដល់​ជាង​៤%​។​​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​បន្ដ​យក​ចិ​ត្ដ​ទុកដាក់ លើ​ការលើកកម្ពស់​សុខុមាល​ភាព និយោជិត​កម្មករ ដែល​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​សុវត្ថិ​ភាព និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្ដល់​ផលប្រយោជន៍ ជូន​និយោជិត​កម្មករ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សម្ដេច​ទើប​សម្រេច​ឲ្យ​លុប​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ថ្មកំបោរ ដើម្បី​រក្សាទុក​សម្រាប់​វិស័យ​ទេសចរណ៍​។​​សម្តេច​មានប្រសាសន៍ថា «​ខ្ញុំ​គាំទ្រ​នូវ​គោលនយោបាយ​បស់​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​ធនធាន​រ៉ែ​នៅក្នុង​តំបន់​បេតិកភណ្ឌ តំបន់​ប្រវត្តិសាស្ត្រ​វប្បធម៌ [...] ខ្ញុំ​បានសម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ថ្មកំបោរ​នៅ​ខេត្តកំពត តាម​ការស្នើសុំ និង​ពិនិត្យ​យោបល់​បច្ចេកទេស​របស់​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​»​។​

​ក្រៅពី​ករណី​យ៍​ខាងលើ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លងទៅ សម្ដេច​ធិបតី​ក៏បាន​បញ្ឈប់​ការផ្ដល់​អាជ្ញាប័ណ្ណ​រ៉ែ​ថ្មី​បន្ថែមទៀត ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់ និង​ចារ​ឯកភាព​ឲ្យ​បញ្ឈប់​ការផ្ដល់​រ៉ែ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ផ្សេងៗ​ក្នុង​តំបន់​ព្រៃ​ឡង់​ផងដែរ​។ សម្ដេច​បន្ដថា តំបន់​ដែលមាន​អាជ្ញាប័ណ្ណ​ត្រូវ​បង្រួម​ត្រង់​កន្លែង​ណា ដែល​មិន​ប្រតិបត្តិ​ការចៀសវាង​ការ​ទុកចោល និង​ធ្វើតាម​ក្របខណ្ឌ​។​​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ណែនាំ​ដល់​ក្រសួង​រ៉ែ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​វប្បធម៌ ក្រសួង​ធម្មការ​និង​សាសនា និង​រដ្ឋបាល​ខេត្តកំពត ត្រូវ​ចុះទៅ​ត្រួតពិនិត្យ និង​អនុវត្ត​ការងារ​នេះ​ជា​ប្រញាប់ ដើម្បី​អភិរក្ស​ទីតាំង​មួយ​នៅ​ខេត្តកំពត និង​រៀបចំ​ធ្វើជា​តំបន់​បេតិកភណ្ឌ ដោយ​បង្វែរ​ពី​តំបន់​យក​ថ្ម​កំ​បើរ​មកជា​តំបន់​ទេសចរណ៍ សហគមន៍​។​

​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​រ៉ែ ឲ្យ​កាន់តែ​មានការ​រីកចម្រើន សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ទឹក​ចិ​ត្ដ និង​ណែនាំ​បន្ថែម ដូចខាងក្រោម​៖​ទី​១៖ ក្រសួង​រ៉ែ និង ថាមពល​ត្រូវ​បន្ត​រៀបចំ​សិក្សា ដោយ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ឬ វិស័យ​ឯកជន ដើម្បី​ចងក្រង​ផែនទី​សក្ដានុពល​ធនធាន​រ៉ែ (Potential Mineral Map) និង​ជំរុញ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​លើ​រ៉ែ​កម្រ (Rare Earth) ក្នុង​គោលដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​។ ជំរុញ​បញ្ចប់​ការរៀបចំ កំណត់​តំបន់ (Zoning) ដែល​អាចធ្វើ​អាជីវកម្ម រ៉ែ​សំណង់​ឱ្យបាន​ឆាប់ ដើម្បី​កំណត់​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់​ផលិតផល​រ៉ែ​សំណង់ ហើយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចូលរួម​គាំទ្រ​ក្នុង​ការកំណត់​តំបន់​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​។​

​ទី​២៖ ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​ពិនិត្យមើល​ទីតាំង ដែលមាន​អាជ្ញា​បណ្ណ ក្នុង​តំបន់​ព្រៃ​ឡង់ ដែល ពុំមាន​សកម្មភាព ឬ​ពុំមាន​សក្តានុពល​ធនធាន​រ៉ែ ដើម្បី​ដកហូត ឬ​កាត់​ឆ្លៀ​ល​ចេញពី​ដែន​អាជ្ញា​បណ្ណ ធនធាន​រ៉ែ និង​បន្ត​ហាម​ដាច់ខាត​មិនឱ្យ​ចេញ​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ថ្មី នៅ​តំបន់​ព្រៃ​ឡង់​នេះ​។​​ទី​៣៖ ក្រសួង​រ៉ែ និង ថាមពល ត្រូវ​ពង្រឹង​ការ​កៀរគរ​ចំណូល និង ទប់ស្កាត់​ការ​លេច​ធ្លាយ ចំណូល តាមរយៈ​ការធ្វើ​អាជីវកម្ម​រ៉ែ ដោយ​គ្មាន​សុចរិត​ភាព និង​ការធ្វើ​អាជីវកម្ម​ខុសច្បាប់ និង អនាធិបតេយ្យ​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​ម៉ឹងម៉ាត់​ជាទីបំផុត​នូវ​រាល់​សកម្មភាព​រ៉ែ​អនាធិបតេយ្យ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​ទី​៤៖ ក្រសួង​រ៉ែ និង​ថាមពល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់ ពង្រឹង​ការគ្រប់គ្រង សុវត្ថិភាព និង លើកកម្ពស់​សុខុមាលភាព​និយោជិត​កម្មករ​, ពង្រឹង​ការត្រួតពិនិត្យ​, ការទិញ ការដឹកជញ្ជូន ការ​ស្តុក​ទុក ការប្រើប្រាស់​សារធាតុ​ផ្ទុះ និង សារធាតុ​គីមី​របស់​កា​រដ្ឋា​ន​អាជីវកម្ម​ធនធាន​រ៉ែ ឱ្យបាន​ម៉ឺងម៉ាត់​។​​លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹង​ដែរ​ថា វិស័យ​រ៉ែ បានធ្វើ​វិភាគទាន​ជា​ចំណូល​មិនមែន​សារពើពន្ធ កើន​ដល់​ប្រមាណ​ជិត ៩០​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២៤ ដែល​ត្រូវជា​ប្រមាណ​១៧០% ធៀប​ឆ្នាំ​២០២៣ ឬ​ប្រមាណ​១៥០% នៃ​ផែនការ​ក្នុង​ច្បាប់​ថវិកា ឆ្នាំ​២០២៤​។​​លោក កែវ រតនៈ បាន​គូសបញ្ជាក់ថា តាម​ការប៉ាន់ស្មាន​ចំណូល​សារពើពន្ធ​នៃ​អាជីវកម្ម​រ៉ែ​មាស អាច​បាន​ប្រមាណ​ជិត ៣១​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២៤​។ ដោយឡែក​ចំណូល​ពី​អាករ​លើ​ការនាំចេញ​ផលិតផល​គ្រប់​ប្រភេទ បាន​ប្រមាណ ៣១.៣​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៣ និង​អាច​កើន​ដល់​ប្រមាណ ៦១​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២៤ តាម​ការព្យាករណ៍​។​a manet min2