» ការ​បី​ទ​ក្រុមហ៊ុន​វិទ្យុ​VOA​លោក ត្រាំ​អាច​សល់​លុយ​ជិត​៣០០​លាន​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​តែ​នឹងថ្វើឲ្យប្រទេសផ្តាច់ការឡើងចាង » ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​ » ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា » កុំ​ចេះតែ​ហ៊ាន​អា​រឿង​ស​សេរ​ប្រៀបធៀប​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ​? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​ » ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2534 នាក់

ម្សិលមិញ 1961 នាក់

សរុប 16234891 នាក់

អាមេរិក​នៅតែ​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​និង​ថា​ត្រូវមាន​វិធានការ​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​!

​ភ្នំពេញ​៖​រដ្ឋការ​អាមេរិក​បាន​ស​ម្តេ​ង​ការព្រួយបារម្ភ​ថ្មី​ទៀត​ពីស​ភាព​ការ​នយោបាយ​នៅ​កម្ពុជា​ហើយ​សន្យា​នឹង​ចាត់វិធានការ​សម្រាប់​ទ​ប់​ទល់​ឥទ្ធិពល​ចិន​មកលើ​ប្រទេស​កម្ពុជា​។​តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៧​សីហា​លោក រ៉េ​ន​ឌី ស្រ៊ី​វ័រ​ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ របស់ ប្រទេស​អាមេរិក បាន​សម្ដែង​ការព្រួយបារម្ភ យ៉ាងខ្លាំង​ចំពោះ​និន្នាការ ន​យោ​យ នៅ​ប្រទេស​កម្ពុជា និង​បានស្នើ​ឲ្យ​មានការ ដោះលែង​លោក កឹម សុខា ។a us kem 

“​សម្ដែង​ការ​ព្រួយ បារម្ភ​ចំពោះ​និន្នាការ​នយោបាយ នៅ​ប្រទេស​កម្ពុជា និង​បានស្នើ​ឲ្យ ដោះលែង​លោក កឹម សុខា​”​។​តាម​សេចក្ដីថ្លែងការណ៍​បន្តថា ដោយសារ​ប្រទេស​ចិន មាន​សមត្ថភាព​ខ្ពស់ និង​មាន​ឥទ្ធិពល​ខ្លាំង​ដូចនេះ អាមេរិក​ត្រូវតែ​ផ្ដល់ នូវ​ជម្រើស ដែល​ល្អប្រសើរ​ជាង​នេះ ។ ដោយ​គោលនយោបាយ​របស់ អាមេរិក សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវតែ​ជា​តំបន់ មួយ​ដែលមាន​ភាពសេរី និង​បើកចំហ ដោយ​មានន័យ​សម្រាប់ ការគោរព​អធិបតេយ្យ និង​សេរីភាព​របស់​ប្រជាជន ខណៈ ដែលមាន​ការចូលរួម ពី​អន្តរជាតិ តាមរយៈ​ការ វិនិយោគទុន និង​ការធ្វើ​ពាណិជ្ជកម្ម​ជាដើម​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ទៀតថា បន្ថែម​លើ​នេះ​ទៀត បន្ទាប់ពី​មានការ​អះអាង​ពី ការបោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា អាមេរិក​បាន​បញ្ជា​ក់ឡើ​ង​វិញ អំពី​សេចក្ដីថ្លែងការណ៍ របស់ សេត​វិមាន​ថា អាមេរិក​នឹង​ចាត់វិធានការ ជាច្រើន​មក លើ​កម្ពុជា​បន្ថែមទៀត​។​

​ចំពោះ​ករណី​ស្នើ​ឲ្យ​មានការ​ដោះលែង លោក កឹម​សុខា ហើយ​អាមេរិក​បន្ត ព្រមាន​ចាត់វិធានការ បន្ថែម​មកលើ​កម្ពុជា អ្នកនាំពាក្យ ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា “​អាមេរិក​មិនមែន ជា​អាណាព្យាបាល​របស់ កម្ពុជា​ឡើយ ដោយ​កម្ពុជា​ជា រដ្ឋ​ដែលមាន ឯករាជ្យភាព ច្បាស់លាស់ ហើយ​កម្ពុជា​ក៏​ជា​ប្រទេសមួយ ដែលជា​សមាជិក​របស់​អង្គការ សហ​ប្រជា​តិ (UN) ពេញលេញ​ផងដែរ​”

​សូមបញ្ជាក់ថា លោក កឹម សុខា អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពីបទ​ឃុបឃិត​ជាមួយ​បរទេស ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល កម្ពុជា​ស្របច្បាប់ ដោយ​សព្វថ្ងៃ លោក​ត្រូវបាន ជាប់ឃុំ​ឃាំង នៅឯ​គុក ត្រពាំង​ផ្លុ​ង ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​គិត​រយៈពេល​ជាប់​ឃុំឃាំង​រហូតមកដល់​ពេលនេះ ជិត​មួយឆ្នាំ​ហើយ​មិនទាន់​ទទួលបាន​ការកាត់ទោស​អ្វី​ឡើយ​។​ឯគណបក្សង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧ដោយទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជាង៥០០០នាក់និងមន្ត្រីជាន់ខ្ពស់គណបក្ស១១៨នាក់លែងឲ្យមានមុខក្នុងនោយបាយ។

​លោក ចាង កាវ​លី ឧបនាយក រដ្ឋមន្ត្រី​ចិន និង​លោក សុង ថាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង អន្តរជាតិ ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន បាន​អះអាង នៅ​ចំពោះមុខ​សម្តេច​តេ​ជោ​ក្នុងឱកាស​សម្តេច ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ចិន កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ថា កម្ពុជា​ជា​មិត្ត និង​ជា​បងប្អូន​ដ៏​ល្អ​ហើយ ចិន​គឺជា​ខ្នងបង្អែក ដ៏​រឹងមាំ​សម្រាប់​ជួយ​កម្ពុជា លើ​គ្រប់​កាលៈទេសៈ​ទាំងអស់ បើ​កម្ពុជា​ត្រូវការ​អ្វី ចិន​ត្រៀមខ្លួន​ចាំ​ជួយ​ជានិច្ច ដោយ​មិន​ឱបដៃ​ឈរ​មើល ទុក្ខលំបាក របស់​កម្ពុជា​នោះឡើយ ។​ការបោះឆ្នោតជ្រសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩កក្កដាឆ្ន២០១៨ដែលមានគណបក្ស២០ចូលរួមគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ដែលសង្ឃឹមថាទទួលបានអសនៈទាំង​១២៥ក្នុងរដ្ឋសភា។ការថ្លែងព្រមានរបស់អាមេរិកគឺនៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះដែលកម្ពុុជាមានរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦៕a usa kem a usa kem1 kem court