» ករណីយ៍បាញ់រំដោះអ្នកទោសយួនពីក្នុងសាលាដំបូងខេត្តស្វាយរៀងចាប់បានមកវិញអស់ហើយ » នៅជប៉ុនមានយ៉ាងហោច ​​​៣ក្រុមហ៊ុន ជាបណ្តាញ​ក្រុមហ៊ុនព្រីនស៍​របស់អ្នកឧកញ៉ា ចេន ហ្ស៊ី » មហាជនបានរិះគន់ទៅលើលោក ង៉ោ ម៉េងជ្រួន អតីតអភិបាលរងខេត្តបន្ទាយមានជ័យនិងធ្លាប់ជាអភិបាលក្រុងប៉ោយប៉ែត ជាគំរូអាក្រក់ដល់ពលរដ្ឋទូទៅរស់នៅក្រុងប៉ោយប៉ែត រឿងសាងសង់សំណង់នៅលើដីចំណីផ្លូវ ជាថ្មី » រោងចក្រកាត់ដេរមួយស្ថិតនៅខេត្តតាកែវ យកកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុសដុត បញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ » ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦ » លោកអភិសន្តិបណ្ឌិត ស សុខា ជួបសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយពេលវិលត្រឡប់មកស្រុកវិញ! » សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីភាពខុសគ្នារវាងកម្ពុជា-ថៃ រឿងដកសញ្ជាតិពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន » លទ្ធផលកិច្ចប្រជុំលើកទី៣៩ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមាន ចៅក្រម២២នាក់ ត្រូវបានដាក់ពិន័យ » សម្តេចតេជោផ្តាំទៅទាហ៊ានថៃដែលចង់វាយចូលតំបន់ថ្មដាកម្ពុជាថាបើក្បាមិនប៉ានដែកទេកុំមាត់ឆៅពេក! » សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4663 នាក់

ម្សិលមិញ 4183 នាក់

សរុប 17853253 នាក់

បំបែក​ករណី​ចាប់​ជន​ជាតិចិន​ដូចគ្នា យកទៅ​បង្ខាំង​ទុក ជំរិត​ទារប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​


​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​បំបែកសំណុំរឿង​ជនជាតិ​ចិន​ចាប់​ជន​ជាតិចិន​ដូចគ្នា យកទៅ​បង្ខាំង​ទុក​ជំរិត​ទារប្រាក់​បាន​១,២៥​លាន​ដុល្លារ​អាមេរិក និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គឺ​ប្តី​ចិន​មាន​ប្រពន្ធ​ខ្មែរ ។​a china kidnap1 

ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន ប្ដី​ចិន​ឈ្មោះ​ហ្គូ​ហ្គា​ន់​ជុន​( GU GUOJUN) អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហម ចាន់ធូ អាយុ​៣៣​ឆ្នាំ ជា​ជនជាតិខ្មែរ ។​​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ករណី​យ៍​នេះ​កើតហេតុ កាល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១១​យប់ នៅ​ចំណុច​អតីត​សណ្ឋាគារ មីង​គួ​យ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ មាន​ជនជាតិ​ចិន​មួយក្រុម​ប្រមាណ​ពី​៤ ទៅ​៥​នាក់ មធ្យោបាយ​រថយន្ត​១​គ្រឿង​ម៉ាក Alpard ពណ៌​ស​(​មិន​ស្គាល់​ផ្លាកលេខ​) បានធ្វើ​សកម្មភាព​ចាប់​បុរស​ម្នាក់​ជា​ជន​ជាតិចិន​ដូចគ្នា ឈ្មោះ LU WEI ភេទ​ប្រុស ដាក់​រថយន្ត​រួច​ជិះ​គេចខ្លួន​ទៅ​បាត់ ។​

​អនុវត្តតាម​បទបញ្ជា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ អគ្គ​ស្នងការរង​ទទួល​ផែន និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គឹម​លី អនុប្រធាននាយកដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ។​

​មន្ត្រីនគរបាល​បាន​បន្តថា ស្របពេល​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ ជនរងគ្រោះ​ក៏ត្រូវ​បាន​ជនសង្ស័យ​ដោះលែង​មកវិញ ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ទើប​សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ និង​មុខ​សញ្ញជ​ន​សង្ស័យ រហូត​ឈានដល់​ការចាប់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ ។​​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​បញ្ជាក់ថា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុម​ជនសង្ស័យ​ជា​ជន​ជាតិចិន​មួយក្រុម​មាន​គ្នា​ដល់​ទៅ​៨​នាក់ បាន​ចាប់ខ្លួន​យកទៅ​បង្ខាំង​ទុក មួយកន្លែង រួច​ជំរិត​ទារប្រាក់​ពី​ក្រុមគ្រួសារ​ចំនួន​៣​លាន​ដុល្លារ ។ ក្រោយមក​គ្រួសារ​ជនរងគ្រោះ​បាន​អង្វរ​.​ក និង​ចរចា​គ្នា​ជាមួយ​ជនសង្ស័យ ចុះ​នៅសល់​ត្រឹម​១,២៥​លាន​ដុល្លារ ហើយ​ទឹកប្រាក់​១,២៥​លាន​នោះ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​វេរ​ប្រគល់​ឲ្យ​ជនសង្ស័យ​រួចរាល់​ហើយ ទើប​ជនសង្ស័យ​ដឹក​ជនរងគ្រោះ​ទៅ​ទម្លាក់ចោល​នៅ​វត្ត​ធម្ម​វ័​ន្ត លើ​ភ្នំ​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ​ក្រោយពេល​បាន​រួចខ្លួន​ក៏​វិល​មក​ភ្នំពេញ​វិញ ។​

​លុះដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​៣០​នាទី កម្លាំង​នគរបាល​ជំនាញ បន្ត​ការស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ប្តី​ចិន​ប្រពន្ធ​ខ្មែរ នៅត្រង់ចំណុច​នៅ​ជិត​វត្ត​ជន្លង់ម្លូរ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ យកទៅ​សាកសួរ ។​​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន អាវុធ​ខ្លីម៉ាក NIK SAN ពណ៌​ខ្មៅ​៣​ដើម និង​បង់​៣ គ្រាប់​ប្រភេទ​៣៨០​ចំនួន​៣៤​គ្រាប់ ឯកសណ្ឋាន​ប្រយុទ្ធ​នគរបាលជាតិ (​អាវ​២​ខោ​១) ស្ព្រៃ​បាញ់​បង្ហូរទឹកភ្នែក​១​ដប ខ្នោះដៃ​១ ខ្សែចំណង​ជ​រ័​១​ដុំ ស្បែកជើង​ប៊ូ​ពណ៌​ខ្មៅ​៣​គូ និង​ឧបករណ៍ប្រើប្រាស់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​មួយចំនួន ។​

​ជនសង្ស័យ​ឆ្លើយ​សារភាពថា បក្ខពួក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស និង​ជំរិត​ទារប្រាក់ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា នោះ គឺមាន​ចំនួន​៨​នាក់ ពេលនេះ​៦​នាក់​ទៀត​កំពុង​គេចខ្លួន ។​
​ប្រតិបត្តិការ​ក្នុង​សំណុំរឿង​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​បានសម្រេច​ជាង​១​លាន​ដុល្លារ​អាមេរិក​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង ទើប​ឈានដល់​បំបែក សំណុំ​រឿងនេះ​បាន ។ ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង​ដែល​រឹបអូស​បាន សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់ ៕a china kidnap