» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12098 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702269 នាក់

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ ​ថា​រដ្ឋាភិបាល ប្រកាន់​ជំហរ​ហ្មឺ​ង​ម៉ាត់​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដោយ​ស្មើភាព តែ​មិន​ប្រាប់​ពី​វិធី​ដើម្បី​ទទួលបាន​ព​ត័​មាន​ពិត​!?


​ភ្នំពេញ​៖ លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន បានផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ធានា​នូវ​បរិយាកាស​ល្អ​សម្រាប់​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​និង​សោតទស្សន៍ និង​បាន​ប្រកាន់​នូវ​គោលជំហរ​ហ្មឺ​ង​ម៉ាត់​បន្ត​លើកស្ទួយ​សេរីភាព​ខាង​សារព័ត៌មាន ដោយ​ស្មើភាព គ្មាន​ការរើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​?។​a tep asna rith 

​ក្នុងឱកាស​ធ្វើ តំណាង​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​បណ្តាញ​ផ្សព្វផ្សាយ​សន្តិភាព និង​កសាង​សន្តិភាព​សហគមន៍ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ម្សិលមិញ​លោក ទេព អ​ស្នា​រិ​ទ្ធ បាន​ថ្លែងថា ក្នុង​បរិបទ​សង្គម​ឌីជីថល​បច្ចុប្បន្ន គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​លើ​ពិភពលោក ។​លោ​កថា​ការរីក​សាយភាយ​យ៉ាង​ឆាប់រហ័ស​នៃ​ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ និង​ព័ត៌មាន​ភាន់ច្រឡំ លើ​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណិ​ត និង​បណ្តាញ​ទំនាក់ទំនង​សង្គម បូកផ្សំ​គ្នា​នឹង​ការប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) បាន​ជំរុញ​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ​កាន់តែ​មាន​ឥទ្ធិពល ធ្វើឱ្យមាន​ហានិភ័យ​ខ្ពស់​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ជះ​ផល​អវិជ្ជមាន​កាន់តែខ្លាំង​ឡើងដល់​ស្ថិរភាព សន្តិសុខ​សង្គម និង​សន្តិភាព​ដែល​យើងទាំងអស់គ្នា​ខិតខំ​ការពារ​និង​ថែរក្សា​ត​ជំនាន់​រហូតមកទល់​ពេលនេះ​។​

​ក្នុង​បរិបទ​នេះ​លោកអ្នក​នាំពាក្យ​ក្រសួង​ពត៍​មាន​និង​ជា​សមាជិក​គណកម្មាធិកា​រ​សម្របសម្រួល​សាធារណមតិ​របស់លោកស្វាយស៊ីថាបាន​បន្ថែមថា អ្នកសារព័ត៌មាន​ជា​ដៃគូ​មួយ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ក្នុង​ការពារ​សន្តិភាព និង​លើកស្ទួយ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ព្រោះ​ជា​ភ្នាក់ងារ​សកម្ម​ក្នុងការ​ពាំនាំ​នូវ​ព័ត៌មាន ចំណេះដឹង ការអប់រំ និង​ការកម្សាន្ត ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដោយ​ការទទួលខុសត្រូវ ដើម្បី​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​

លោក ទេព អ​ស្នា​រិ​ទ្ធ​បញ្ជាក់ថា​៖​អ្នកសារព័ត៌មាន​ដែល​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ជា​ផ្នែក​ដ៏​សំខាន់​មួយ​មិនអាច​ខ្វះ​បាន​ក្នុងសង្គម​ឌីជីថល ។​ព្រោះ​ការផ្សាយ​ពិត​របស់​អ្នកសារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ត្រឹមត្រូវ​នឹង​ក្លាយជា​ប្រភព​សម្រាប់​ការផ្ទៀងផ្ទាត់​នូវ​សុក្រឹតភាព​នៃ​ព័ត៌មាន ផ្តល់​ភាពជឿ​ទុកចិត្តបាន​ក្នុង​មជ្ឈដ្ឋាន​សាធារណៈជន​ទូទៅ ខណៈ​ព័ត៌មាន​ក្លែងក្លាយ​បាននិងកំពុង​រីកសាយ​ភាយ​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ បាន​លើកឡើងថា អ្នកសារព័ត៌មាន មាន​កាតព្វកិច្ច​ផ្តល់ព័ត៌មាន​ពិត​ត្រឹមត្រូវ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​ស្នូល​ក្នុងការ​អនុវត្ត​ការងារ ដើម្បី​ទទួលបាន​ជំនឿ​ទុកចិត្តបាន​ពី​សំណាក់​សាធារណជន​។ អ្នកសារព័ត៌មាន​ត្រូវ​ប្រកាន់​ជំហរ​ស្មោះត្រង់ សុចរិត មិន​លម្អៀង ធានា​ភាពថ្លៃថ្នូរ លើកកម្ពស់​គុណ​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​មនសិកា​ការពារ​ផលប្រយោជន៍​សាធារណៈ​។​
​លោក​បាន​ថ្លែងថា អ្នកសារព័ត៌មាន​ត្រូវ​ប្រើប្រាស់​បណ្ណ​សម្គាល់​អ្នកសារព័ត៌មាន ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ដោយ​ការទទួលខុសត្រូវ​៖ សូមកុំ​ដើរ​ហួស​ដែន​កំណត់​នៃ​ច្បាប់ និង​សិទ្ធិ​ដែល​ខ្លួន​មាន​ក្នុងនាម​អ្នកសារព័ត៌មាន​។ ត្រូវគោរព​តួនាទី និង​ករណីយកិច្ច​រប​ស់​ខ្លួន​ជា​អ្នកសារព័ត៌មាន​ឱ្យបាន​ខ្ជាប់ខ្ជួន​! អ្នកសារព័ត៌មាន​មិនមែនជា​សមត្ថកិច្ច ឬ​តុលាការ​ឡើយ​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​បំភ្លៃ ការ​ក្រ​ឡៃ​ព័ត៌មាន​ដោយ​ចេតនា​អាក្រក់​បង្កឱ្យមាន​ការរើសអើង ស្អប់ខ្ពើម ភាពចលាចល ឬ​ការបែកបាក់​ក្នុងសង្គម ដែលជា​ការដើរ​ហួស​គន្លង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​ច្បាប់​ជា​ធរមាន​។ ត្រូវ​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ផ្តល់ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ ខ្លឹមសារ​មាន​តុល្យភាព​ព័ត៌មាន ដោយ​ផ្តល់​សំឡេង​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​រឿង​នីមួយៗ​។​

​លោក​ក៏​សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ទាំងអស់​ឱ្យ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ពង្រឹងសមត្ថភាព​ជំនាញ​ឱ្យ​កាន់តែ​ប្រសើរ និង​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រភពព័ត៌មាន​ក្នុងនោះ​មាន​អ្នកនាំពាក្យ​តាម​ក្រសួង​-​ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ផ្សេងៗ​ទៀត ដើម្បី​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​។​ទោះបីយ៉ាងណា​ប្រការ​ដែល​គួរ​ឲ្យ​ឆ្ងល់​គឺលោកទេបអស្នារិទ្ធមិនបានប្រាប់ថាអ្នក​សារ​ពត៍​មាន​ត្រូ​វម៉េច​ដើម្បី​បានទទួល​ព​ត័​មាន​ពិត​បើ​ការសុំរ​កពត៍​មាន​អាច​ធ្វើបាន​ស្រួល​នោះឡើយ?​។​

ព្រោសូម្បីតែច្បាប់ស្តីពីរបរបសារពត៍មានឆ្នាំ១៩៩៥ក៏មិនបានចែងឲ្យច្បាស់ពីការសុំពត័មានដើ្បយកមកផ្សាយថាត្រូវធ្វើម៉េចដែរបើគេមិនឲ្យ?។ជាងនេះទៀតកន្លងមក​តាំងពី​ឆ្នាំ​២០១៤​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព​ត័​មាន​ដែលក្រសួងពត័មានតាក់តែងអស់លុយជាំច្រើនមកដល់​ថ្ងៃនេះ​ក៏រាជរដ្ឋាភិបាល​មិន​ហ៊ាន​បញ្ចេញ​មក​អនុ​បម​ត័​ឲ្យ​ប្រើប្រាស់​ឡើយ​។​តើ​ធ្វើ​ម៉េច​អាចមាន​តម្លាភាព​ក្នុងសង្គម​បាន​?៕a jpur a peng vannak 

​